* Snapchat ព្រមព្រៀងដោះស្រាយវិវាទជាមួយយុវវ័យ២នាក់ ជុំវិញការចោទប្រកាន់ថាបណ្តាញសង្គមប៉ះពាល់សុខភាពផ្លូវចិត្ត
* កូរ៉េខាងជើង បដិសេធការចោទប្រកាន់របស់អាមេរិក ជុំវិញការលួចរូបិយប័ណ្ណឌីជីថល Binance ដោយហៅថាជា «វោហារសាស្ត្រមិនសមហេតុផល»
* AI ជ្រើសរើសវិធីព្យាបាល និងបញ្ជាមនុស្សយន្តវះកាត់ខួរក្បាលកណ្តុរ ខណៈ AI មួយទៀតបដិសេធដោយសារបារម្ភពីសុវត្ថិភាព
* ចំណេះដឹងទូទៅ៖ ខ្មែរដែលកាន់លិខិតឆ្លងដែនការទូត និងលិខិតឆ្លងដែនផ្លូវការ អាចទៅប្រទេសណាខ្លះ ដោយមិនសុំទិដ្ឋាការ?

អ្នកជំនាញមកពីស្ថាប័នសំខាន់ៗរួមគ្នាបង្កើតវប្បធម៌សិក្សាពេញមួយជីវិត និងចែករំលែកជាមួយ DAILYPLUS

14-01-2023 13:50

(ភ្នំពេញ)៖ អ្នកជំនាញមកពីស្ថាប័នសំខាន់ៗជាច្រើន ទាំងជាតិ និងអន្តរជាតិ បានរួមគ្នាចែករំលែកវគ្គសិក្សា រួមទាំងបទពិសោធន៍ជាក់ស្តែងតាមរយៈកម្មវិធី DAILYPLUS learning App ដែលជាកម្មវិធីអប់រំជំនាញ ផលិតភាព និងសហគ្រិនភាព តាមរយៈបច្ចេកវិទ្យានៅកម្ពុជា។

លោក ពេជ្រ ពិសាល សហស្ថាបនិក DAILYPLUS Learning បានលើកឡើងថា DAILYPLUS បានប្រមូលផ្តុំអ្នកជំនាញសំខាន់ៗជាច្រើន ដែលមានបំណងចង់ជំរុញសហគ្រិនភាព និងផលិតភាពនៅកម្ពុជា មកបង្កើតជាមេរៀនដោយគោរពតាមគោលការណ៍ច្បាស់លាស់ ដើម្បីចែករំលែក តាមរយៈបច្ចេកវិទ្យា។

លោកបន្តថា «ការធ្វើបែបនេះ នឹងអាចជំរុញអ្នកជំនាញនៅកម្ពុជា ឱ្យបន្តសិក្សា ដើម្បីបង្កើនផលិតភាព និងជំរុញការសិក្សាពេញមួយជីវិតនៅកម្ពុជា។ កន្លងមកនៅ លើពិភពលោកយើងឃើញមានតែស្ថាប័នអប់រំនៅបរទេសដូចជា Udemy ឬ Coursora ជាដើម ដែលសហការជាមួយអ្នកអប់រំបង្កើតវគ្គសិក្សាជំនាញសំខាន់ៗដល់ប្រទេសនានាលើពិភពលោក តែពុំទាន់មានមាតិកាដែលមានភាពងាយស្រួលសម្រាប់ប្រជាជននៅកម្ពុជានៅឡើយ។ ហេតុនេះហើយទើបលោកបង្កើតកម្មវិធីសិក្សាថ្មីនេះឡើងដើម្បីផ្តល់មាតិកាអប់រំកាន់តែសំបូរបែបសម្រាប់អ្នកជំនាញនៅក្នុងស្រុក»។

លោក ពេជ្រ ពិសាល បានបន្ថែមទៀតថា «មេរៀនដែល DAILYPLUS រៀបចំឡើងនៅពេលនេះ ភាគច្រើនជាវគ្គដែលជួយទៅដល់សហគ្រិនភាព និងនវានុវត្ត ដូចជាផ្នែកគ្រប់គ្រងថវិកា, ហិរញ្ញវត្ថុ, ការគ្រប់គ្រងគម្រោង, គ្រប់គ្រងនវានុវត្ត, គ្រប់គ្រងធនធានមនុស្ស, គ្រប់គ្រងការលក់ និងភាពជាអ្នកដឹកនាំជាដើម»។

សហស្ថាបនិកស្ថាប័នអប់រំ​ រូបនេះ បានបញ្ជាក់ផងដែរថា គ្រូសំខាន់ៗដែលបានចូលរួមចែករំលែកចំណេះដឹង និងបង្កើតមាតិកាបង្រៀននៅក្នុង Daily Plus App មានដូចជា៖

- លោកគ្រូ ចាន់ សេរី អតីតអគ្គនាយករងធនាគារអេស៊ីលីដា និងជាគ្រូបណ្តុះបណ្តាលដែលមានជំនាញជាង ២០ឆ្នាំផ្នែកអភិវឌ្ឍធនធានមនុស្ស និងអាជីវកម្ម។
- លោក យ៉ន ម៉ាលីឆេង អគ្គលេខាធិការរងនៃលេខាធិការដ្ឋាននៃសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា
- លោក ស៊ូ សាវឿន អ្នកជំនាញគ្រប់គ្រងផ្នែកលក់ដែលទទួលបានការអប់រំ (Certify) ពីអាមេរិក
- លោក ឡាយ ឈុន អ្នកជំនាញផ្នែកនធានមនុស្ស ដែលមានបទពិសោធន៍បម្រើការងារក្នុងអង្គការធំៗនៅកម្ពុជា
- លោក ណាង គីណាល់ មានបទពិសោធន៍ជាង ២០ឆ្នាំ ផ្នែកអប់រំ និងជាង១០ឆ្នាំផ្នែកធនាគារ និងហិរញ្ញវត្ថុ
- លោក តេស ចំរើន អតីតអ្នកគ្រប់គ្រងលក់ថ្នាក់ ក្នុងក្រុមហ៊ុនអន្តរជាតិប្រចាំប្រទេសកម្ពុជា
- បណ្ឌិត កែវ សាមេល (Samel Keo) មានបទពិសោធន៍ជាង ១៧ ឆ្នាំផ្នែកស្រាវជ្រាវ និងគ្រូបណ្តុះបណ្តាល ផ្នែកស្រាវជ្រាវ
- លោក ហាក់ គីមថុង សហស្ថាបនិកគេហទំព័រ គំនិត និង Kumnit Creative
- លោក កែវ ឡង់ឌី សហស្ថាបនិក Baby Outlet និងប្រធានកម្មវិធី CLMTV CONNEX
- លោក ហេង សុវណ្ណ និពន្ធនាយក AMS Economy & Education
- លោក យ៉ន សុភារិទ្ធ សហស្ថាបនិក BizKhmer Digital Media

លោកអ្នកអាចទាញយកកម្មវិធី DAILYPLUS Online ដើម្បីអភិវឌ្ឍជំនាញបាន តាមរយៈតំណរ: https://onelink.to/zphpqs
ឬអាចទាក់ទងតាមរយៈទូរស័ព្ទលេខ៖ (+855) 099 973 549 l 069 410 420៕