* សិង្ហបុរីចោទប្រកាន់បុគ្គលទី៥ ក្នុងសំណុំរឿងក្លែងបន្លំទិន្នន័យម៉ាស៊ីនមេ AI
* ក្រុមហ៊ុនមេរបស់ TikTok គ្រោងបោះទុន ៦ ប៊ីលានដុល្លារ ដើម្បីទិញភាគហ៊ុនរបស់ខ្លួនត្រឡប់មកវិញ
* វិនិយោគិនព្រួយបារម្ភពីអនាគតវិស័យ AI ក្រោយលោក Jensen Huang លាលែងពីតំណែង CEO របស់ Nvidia
* រឿងអាស្រូវកក្រើកពិភពលោក ទីបំផុត Jensen Huang ចុះចេញពីតំណែង CEO ក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពលោក Nvidia !
* លោកបណ្ឌិត ថោង ខុន បន្ដជំរុញការអភិវឌ្ឍកីឡាកាយសម្ព័ន្ធ ដើម្បីបង្កើនសមិទ្ធផលថ្មីៗ និងត្រៀមធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ឆ្នាំ២០៣១

តារាចម្រៀងល្បីៗរបស់ផលិតកម្ម «Galaxy» នឹងនាំភាពសប្បាយរីករាយ លើឆាកតន្រ្តីចំនួន២ថ្ងៃពេញ នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នាចុងសប្ដាហ៍នេះ

19-12-2024 10:48

(ភ្នំពេញ)៖ ព្រឹត្តិការណ៍ប្រគំតន្រ្តី​Ganzberg Premium Idol Tour Concert សហការជាមួយផលិតកម្មដ៏ធំ Galaxy Navatra បានធ្វើដំណើរមកដល់ខេត្តឧត្តរមានជ័យ ហើយនៅសប្ដាហ៍នេះ ដោយការប្រគំតន្ត្រីដ៏ធំសម្បើមមួយនេះ នឹងនាំយកតារាចម្រៀងល្បីៗប្រចាំប្រទេសជាច្រើនដួង មកអង្រួនឆាក បង្កើតទស្សនីយភាពដ៏អស្ចារ្យ បម្រើអារម្មណ៍ពុកម៉ែបងប្អូន អាចចូលរួមទទួលយកភាពសប្បាយរីករាយ និងរាំលេងកម្សាន្ត ជាមួយនឹងចង្វាក់ភ្លេងគ្រប់ស្ទាយ ព្រមទាំងបានជួបជាមួយអាយដលជាច្រើនដួង។

ការប្រគំតន្រ្តីនឹងចាប់ផ្ដើមនៅថ្ងៃទី ២០-២១ ខែធ្នូ ឆ្នាំ២០២៤ នេះ ដែលមានទីតាំងនៅភូមិថ្នល់កែង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ចាប់ពីម៉ោង ០៦៖០០នាទីល្ងាចតទៅ។

តារាចម្រៀងដែលនឹងចូលរួមច្រៀង មានដូចជា តារាចម្រៀងល្បីប្រចាំប្រទេស ខេមរៈ សិរីមន្ត លោក ខេម និងតារាចម្រៀងជាច្រើនរូបទៀតរួមមាន លោក គូម៉ា កញ្ញា L-D-A White លោក K-LA កញ្ញា អ៊ុក សុវណ្ណារី លោក Vikit លោក បូ តាំងហៀង លោក ពូ លោក Ruth Ko លោក Vuthea លោក សុបិន និង DJ Kaka ។

ក្រៅពីការប្រគំតន្ត្រី របស់តារាចម្រៀង ដែលបានរៀបរាប់ខាងលើក៏មានអមមកជាមួយការសម្ដែង Show ពិសេសៗ ដើម្បីបង្កើនភាពសប្បាយរីករាយ នៅលើឆាកតន្រ្តីដ៏ធំសម្បើមបច្ចេកទេស Sound ទំនើបចុងក្រោយ និងភ្លើងចម្រុះពណ៌ ដ៏អស្ចារ្យ ដែលមិនធ្លាប់មានពីមុន។ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ បងប្អូនអាចចូលរួមដោយសេរី៕

https://www.facebook.com/share/v/17NKWaTuyv/?