* សិង្ហបុរីចោទប្រកាន់បុគ្គលទី៥ ក្នុងសំណុំរឿងក្លែងបន្លំទិន្នន័យម៉ាស៊ីនមេ AI
* ក្រុមហ៊ុនមេរបស់ TikTok គ្រោងបោះទុន ៦ ប៊ីលានដុល្លារ ដើម្បីទិញភាគហ៊ុនរបស់ខ្លួនត្រឡប់មកវិញ
* វិនិយោគិនព្រួយបារម្ភពីអនាគតវិស័យ AI ក្រោយលោក Jensen Huang លាលែងពីតំណែង CEO របស់ Nvidia
* រឿងអាស្រូវកក្រើកពិភពលោក ទីបំផុត Jensen Huang ចុះចេញពីតំណែង CEO ក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពលោក Nvidia !
* លោកបណ្ឌិត ថោង ខុន បន្ដជំរុញការអភិវឌ្ឍកីឡាកាយសម្ព័ន្ធ ដើម្បីបង្កើនសមិទ្ធផលថ្មីៗ និងត្រៀមធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ឆ្នាំ២០៣១

Halep អតីតកីឡាការិនីលេខ១ ពិភពលោក ទទួលបានសិទ្ធិអនុគ្រោះជម្រុះពាន Australian Open ចាប់ផ្តើមខែក្រោយ

19-12-2024 10:55

(ស៊ីដនី)៖ Simona Halep ដែលធ្លាប់ជាអតីតកីឡាការិនីតេន្នីសឆ្នើមលំដាប់លេខ១ របស់ពិភពលោក ទទួលបានសិទ្ធិអនុគ្រោះក្នុងការចូលរួមលេងជម្រុះពានកម្រិត Grand Slam គឺ Australian Open របស់អូស្រ្តាលី ដែលនឹងចាប់ផ្តើមនាខែមករា ឆ្នាំ២០២៥ ខាងមុខ។

កីឡាការិនីសញ្ជាតិរ៉ូម៉ានី វ័យ ៣៣ឆ្នាំ បានកំពុងជាប់បម្រាមរយៈពេល ៤ឆ្នាំ ដែលត្រូវបានបន្ធូបន្ថយមកនៅត្រឹម ៩ខែនាឆ្នាំនេះ ក្រោយជាប់ពាក់ព័ន្ធនឹងសារធាតុលើកកម្លាំង បានធ្លាក់ដល់ចំណាត់ថ្នាក់លេខ៨៧៧ នៃតារាងចំណាត់ថ្នាក់ពិភពលោកបច្ចុប្បន្ន ក្នុងនាមនារីធ្លាប់ឈ្នះជើងឯកពាន French Open និង Wimbledon ផងនោះ។

នាង Halep បានឈ្នះតែ ១លើកគត់ ក្នុងចំណោម ៥ប្រកួតចុងក្រោយនៃកម្មវិធីកម្រិត WTA និង Challenger Tours គិតចាប់តាំងពីវិលចូលទីលានវិញនាអំឡុងខែមីនា ឆ្នាំ២០២៤ បន្ទាប់ពីអវត្តមាន ១៩ខែ។

Halep ត្រូវលេងជម្រុះចាប់ពីថ្ងៃទី០៦-០៩ ខែមករា ដើម្បីស្វែងរកកៅអីមួយលេងពាន Australian Open 2025 ដែលនឹងចាប់ផ្តើមប្រកួតផ្លូវការចាប់ពីថ្ងៃទី១២ ខែមករាតទៅ នៅទីលានស្ថិតក្នុងទីក្រុង Melbourne ប្រទេសអូស្រ្តាលី៕