* Farizon សម្រេចចាប់ដៃគូជាមួយ ក្រុមហ៊ុនកាពីតូល ជំរុញការធ្វើទំនើបកម្មដឹកជញ្ជូនអ្នកដំណើរដោយរថយន្តអគ្គិសនី
* Ronaldo ធ្វើបានហែតទ្រីកលើកទី៦៧ និងកើនបាន ៩៨៥គ្រាប់ ពីគោលដៅ 1K
* មជ្ឈមណ្ឌលទិន្នន័យអវកាសដំបូងរបស់ Google ដំណើរការហើយ និងអាចសរសេរកំណាព្យបានថែមទៀត
* លើសពីដណ្ដើមមេដាយ ប្រធានសហព័ន្ធវ៉ូវីណាម ជំរុញអត្តពលិកខ្លួនចូលរួមផ្សព្វផ្សាយពីទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន៖ ឈីប Nvidia H20 មិនមានសុវត្ថិភាពសម្រាប់ប្រទេសចិន

11-08-2025 13:06

(បរទេស)៖ នាពេលថ្មីៗនេះ បណ្ដាញ WeChat ដែលទាក់ទងនឹងក្រុមផ្សាយផ្សព្វផ្សាយស្ថាប័នរដ្ឋ CCTV ឈ្មោះ Yuyuan Tantian បានបង្ហោះអត្ថបទថា ឈីប AI របស់ក្រុមហ៊ុន Nvidia ប្រភេទ H20 គឺមានបច្ចេកវិទ្យាមិនទំនេីប គ្មានភាពស្មើគ្នាទៅនឹងបរិស្ថាន ហើយក៏មិនមានសុវត្ថិភាពនោះដែរ។ អត្ថបទនោះបានអះអាងថា ឈីបនេះអាចមាន backdoor ផ្នែក hardware ដែលអាចបិទដំណើរការពីចម្ងាយបានហើយសន្និដ្ឋានថា នៅពេល chip មួយមិនមានទាំងភាពស្មើផ្នែកបរិស្ថាន មិនទំនើប និងមិនមានសុវត្ថិភាព គឺអ្នកប្រើប្រាស់មានសិទ្ធិមិនទិញវាផងដែរ។ នេះបេីតាមការចេញផ្សាយដោតសារព័ត៌មាន Reuters នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥។

នៅដើមខែសីហាសារព័ត៌មាន People’s Daily ដែលជាសារព័ត៌មានផ្លូវការរបស់គណបក្សកុម្មុយនិស្តចិន ក៏បានទាមទារឲ្យ Nvidia ផ្តល់ភស្ដុតាងសុវត្ថិភាព ដែលអាចទុកចិត្តបាន ដើម្បីស្តារជំនឿចំពោះឈីប H20 វិញ។ ជាការឆ្លើយតបពី Nvidia ក្រុមហ៊ុននេះ បានបដិសេធយ៉ាងខ្លាំងចំពោះការចោទប្រកាន់ថាឈីបរបស់ខ្លួនមាន backdoor ឬមុខងារ kill switch។ ក្នុងសេចក្ដីថ្លែងការណ៍ និងប្លុកដែលសរសេរដោយប្រធានសន្តិសុខ David Reber Jr. ក្រុមហ៊ុនបាននិយាយថា Nvidia GPU មិនមាន ហើយមិនគួរមាន kill switch ឬ backdoor ឡើយ។ លោក Reber បានបន្ថែមថា ការបញ្ចូលមុខងារបែបនោះ នឹងបង្កហានិភ័យសន្តិសុខ Cyber និងបំផ្លាញជំនឿលើបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក។

គួរជម្រាបថា ឈីប H20 ត្រូវបានរចនាពិសេសសម្រាប់ទីផ្សារចិន បន្ទាប់ពីមានការហាមឃាត់នាំចេញបន្ទះឈិប AI ខ្លះៗពីសហរដ្ឋអាមេរិកនៅចុងឆ្នាំ២០២៣។ ចុងខែកក្កដា ឆ្នាំ២០២៥ អាជ្ញាធរចិន (CAC) បានហៅ Nvidia មកសួរអំពីហានិភ័យសុវត្ថិភាពដែលអាចមាន។ ងាកមកសហរដ្ឋអាមេរិកថ្មីៗនេះ ក៏បានលើកលែងការហាមឃាត់លក់ ឈីប H20 ទៅចិន និងអនុញ្ញាតឲ្យនាំចេញវិញក្រោមការត្រួតពិនិត្យ៕