* Foxconn គ្រោងចាប់ដៃជាមួយ OpenAI ខណៈប្រធានក្រុមហ៊ុនជឿថា វិស័យ AI មិនមែនជា AI bubble ទេ
* Farizon សម្រេចចាប់ដៃគូជាមួយ ក្រុមហ៊ុនកាពីតូល ជំរុញការធ្វើទំនើបកម្មដឹកជញ្ជូនអ្នកដំណើរដោយរថយន្តអគ្គិសនី
* Ronaldo ធ្វើបានហែតទ្រីកលើកទី៦៧ និងកើនបាន ៩៨៥គ្រាប់ ពីគោលដៅ 1K
* មជ្ឈមណ្ឌលទិន្នន័យអវកាសដំបូងរបស់ Google ដំណើរការហើយ និងអាចសរសេរកំណាព្យបានថែមទៀត
* លើសពីដណ្ដើមមេដាយ ប្រធានសហព័ន្ធវ៉ូវីណាម ជំរុញអត្តពលិកខ្លួនចូលរួមផ្សព្វផ្សាយពីទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក

ប្រទេសន័រវែស ដាក់ឲ្យប្រើប្រាស់ផ្លូវដ៏អស្ចារ្យអាចសាកថ្មរថយន្តអគ្គិសនី អំឡុងពេលបើកបរ

13-08-2025 11:12

(បរទេស)៖ ក្នុងជំហានបើកបរលើផ្លូវថ្មីដ៏អស្ចារ្យ ប្រទេសន័រវែសបានចាប់ផ្ដើមប្រើប្រាស់ផ្លូវសាកថ្មឥតខ្សែជាលើកដំបូងក្នុងពិភពលោក នៅទីក្រុង Trondheim ពោលគឺផ្លូវនេះមានសមត្ថភាពសាកថ្មរថយន្តអគ្គិសនីអំឡុងពេលបើកបរ។

ប្រព័ន្ធឆ្លាតវៃនេះ បង្កើតឡើងដោយក្រុមហ៊ុន Electreon Wireless ដោយប្រើខ្សែស្ពាន់បញ្ចូលនៅក្រោមថ្នល់ ដើម្បីផ្គត់ផ្គង់ថាមពលឲ្យរថយន្តអគ្គិសនី អាចសាកថ្មនៅពេលបើកបរ ឬចត ហើយវិធីនេះជួយលុបបំបាត់ការប្រើខ្សែសាកទាំងស្រុង។ បច្ចុប្បន្នគម្រោងនេះស្ថិតក្នុងដំណាក់កាលសាកល្បងរយៈពេលមួយឆ្នាំ ដើម្បីសាកល្បងប្រសិទ្ធភាពបច្ចេកវិទ្យា ជាពិសេសក្នុងរដូវរងារដ៏ត្រជាក់ខ្លាំង ដោយមានគោលបំណងធ្វើឲ្យការដឹកជញ្ជូនសាធារណៈមានប្រសិទ្ធភាពខ្ពស់ឡើង តាមរយៈការកាត់បន្ថយការចូលសាកថ្ម និងអនុញ្ញាតឲ្យប្រើថ្មទំហំតូចជាងមុន។

គួរជម្រាបថា គម្រោងទទួលការគាំទ្រពីរដ្ឋាភិបាលនៃប្រទេសន័រវែស ហើយអាចក្លាយជាគំរូសកលសម្រាប់អនាគត ដែលផ្លូវអាចផ្គត់ផ្គង់ថាមពលដល់រថយន្ត នៅពេលកំពុងបើកបរ៕