* Farizon សម្រេចចាប់ដៃគូជាមួយ ក្រុមហ៊ុនកាពីតូល ជំរុញការធ្វើទំនើបកម្មដឹកជញ្ជូនអ្នកដំណើរដោយរថយន្តអគ្គិសនី
* Ronaldo ធ្វើបានហែតទ្រីកលើកទី៦៧ និងកើនបាន ៩៨៥គ្រាប់ ពីគោលដៅ 1K
* មជ្ឈមណ្ឌលទិន្នន័យអវកាសដំបូងរបស់ Google ដំណើរការហើយ និងអាចសរសេរកំណាព្យបានថែមទៀត
* លើសពីដណ្ដើមមេដាយ ប្រធានសហព័ន្ធវ៉ូវីណាម ជំរុញអត្តពលិកខ្លួនចូលរួមផ្សព្វផ្សាយពីទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ការចរចារវាងលោក Trump និងក្រុមហ៊ុន Nvidia ដើម្បីអនុញ្ញាតឲ្យលក់ឈីប AI កម្រិតខ្ពស់ទៅប្រទេសចិន នឹងចំណាយពេលយូរ

29-08-2025 13:16

(បរទេស)៖ នាយកប្រតិបត្តិក្រុមហ៊ុន Nvidia លោក Jensen Huang បាននិយាយនៅថ្ងៃព្រហស្បត្តិ៍សប្តាហ៍នេះថាការចរចាជាមួយសេតវិមាន សម្រាប់ការលក់បន្ទះឈីប AI ប្រភេទ Blackwell ទៅប្រទេសចិនបានចាប់ផ្តើមហើយ។ ទោះយ៉ាងណា លោកបានឲ្យដឹងថា «ការចរចានេះនឹងចំណាយពេល» យូរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥។

លោក Huang បានអះអាងថា លោកប្រធានាធិបតីអាមេរិក Donald Trump មានការយល់ដឹងថា បើពិភពលោកប្រើបច្ចេកវិជ្ជា AI ដើមចេញពីអាមេរិក នោះ អាមេរិកនឹងឈ្នះក្នុងការប្រកួតប្រជែងនេះ។ លោក Trump ក៏បានផ្ដល់សំណើឲ្យអនុញ្ញាតការនាំចេញឈីប Blackwell ទៅចិន ប៉ុន្តែក្នុងលក្ខណៈកាត់បន្ថយសមត្ថភាពចន្លោះ ៣០% ដល់ ៥០% ប៉ុណ្ណោះ។

ជាផ្នែកមួយនៃការចរចា លោក Trump បានស្នើឲ្យក្រុមហ៊ុន Nvidia ចំណាយ ១៥% នៃប្រាក់ចំណូលពីការលក់ឈីបទៅចិន ទៅឲ្យរដ្ឋាភិបាលអាមេរិក។ ការធ្វើបែបនេះ គឺស្រដៀងនឹងគម្រោងនាំចេញឈីប H20 ដែលមាននៅបច្ចុប្បន្ន។ លោក Huang បង្ហាញការយល់ព្រមចំពោះគំនិតនេះ ប្រសិនបើវាជួយឲ្យ Nvidia ត្រឡប់ចូលទីផ្សារចិនវិញបាន។ ទីផ្សារ AI របស់ចិនត្រូវបានប៉ាន់ស្មានថាមានតម្លៃប្រហែល ៥០ពាន់លានដុល្លារក្នុងមួយឆ្នាំសម្រាប់ Nvidia៕