* Foxconn គ្រោងចាប់ដៃជាមួយ OpenAI ខណៈប្រធានក្រុមហ៊ុនជឿថា វិស័យ AI មិនមែនជា AI bubble ទេ
* Farizon សម្រេចចាប់ដៃគូជាមួយ ក្រុមហ៊ុនកាពីតូល ជំរុញការធ្វើទំនើបកម្មដឹកជញ្ជូនអ្នកដំណើរដោយរថយន្តអគ្គិសនី
* Ronaldo ធ្វើបានហែតទ្រីកលើកទី៦៧ និងកើនបាន ៩៨៥គ្រាប់ ពីគោលដៅ 1K
* មជ្ឈមណ្ឌលទិន្នន័យអវកាសដំបូងរបស់ Google ដំណើរការហើយ និងអាចសរសេរកំណាព្យបានថែមទៀត
* លើសពីដណ្ដើមមេដាយ ប្រធានសហព័ន្ធវ៉ូវីណាម ជំរុញអត្តពលិកខ្លួនចូលរួមផ្សព្វផ្សាយពីទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក

សហគមន៍ Border Sâmaki រៀបចំកម្មវិធីសប្បុរសធម៌តាមរយៈការសម្តែងសិល្បៈ Hip-Hop ប្រមូលថវិកាជួយគ្រួសារជនភៀសខ្លួន នៅតាមព្រំដែនកម្ពុជា–ថៃ និងជួយកុមារក្រីក្រនៅកម្ពុជា

01-09-2025 15:18

(ភ្នំពេញ)៖ នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥ខាងមុខនេះ ចាប់ពីវេលាម៉ោង ៦ល្ងាច ដល់ម៉ោង ២ព្រឹក នៅ Bbox Factory Phnom Penh, Fragmentis Vitae Asia និង Peace & Solidarity Collective, ជាមួយដៃគូ (Rombak, Tiny Toones, KlapYaHandz, Factory Phnom Penh, WBC Crew…) នឹងមានការរៀបចំ កម្មវិធីសប្បុរសធម៌ តាមរយៈសិល្បៈ Hip-Hop ដ៏ពិសេសមួយ។

កម្មវិធីដ៏ពិសេសនេះ ធ្វើឡើងក្នុងគោលបំណងប្រមូលថវិកាពីសប្បុរជន ជួយគ្រួសារជនភៀសខ្លួន នៅតាមព្រំដែនកម្ពុជា–ថៃ ក្នុងស្ថានភាពមានវិបត្តិដោយសារសង្គ្រាម រួមចំណែកក្នុងការសាងសង់សាលា Tiny Toones ដើម្បីជួយកុមារក្រីក្ររាប់ពាន់នាក់ឲ្យមានអនាគតល្អ ផ្តល់ឱកាសឲ្យក្មេងៗ Tiny Toones ឡើងឆាកបង្ហាញទេពកោសល្យ និងកសាងទំនុកចិត្តឡើងវិញ និងជំរុញយុវជនកម្ពុជា ឲ្យចូលរួមជាធ្លុងមួយ និងប្រើប្រាស់សិល្បៈ ដើម្បីការផ្លាស់ប្តូរសង្គម។ ថវិកាដែលប្រមូលបាន ១០០% នឹងចូលជាមូលនិធិរួម ហើយនឹងប្រើប្រាស់ជាមួយតម្លាភាពត្រឹមត្រូវ។

ការសម្តែងសិល្បៈ Hip-Hop នារាត្រីថ្ងៃទី០៦ ខែកញ្ញាខាងមុខនេះ គឺមានការសម្តែង Rap ខ្មែរ ជាមួយ KlapYaHandz (Vuthea, Izame Siva, 4mara) & OG Golden, Toro, Tagmez, Zoker & 2MDIE។ បន្ថែមពីនោះ ក៏មានការរាំ Hip-Hop Freestyle ពីកុមាររបស់ Tiny Toones និងក្រុមរាំ Breaking ជាតិអូឡាំពិកកម្ពុជា (B-Boy Slick, B-Girl Nailaa និងសិល្បកររាំដទៃទៀត…) + WBC Crew និងមានការសម្តែងពី DJ Sets ពី CP5 Crew (Deejay Jackson & DJ Illest), Larry Zinc & Miss Wii ផងដែរ។

គួរបញ្ជាក់ថា Border Sâmaki មិនមែនត្រឹមតែការប្រគំតន្ត្រីទេ វាជាសហគមន៍ Hip-Hop ដែលបង្រួបបង្រួមយុវជន បំបែកឧបសគ្គ និងកសាងអនាគត៕