ទូរស័ព្ទស្មាតហ្វូនស៊េរីថ្មី REDMI 15C បង្ហាញខ្លួននៅកម្ពុជា ជាមួយតម្លៃសមរម្យ!
02-09-2025 18:12
(ភ្នំពេញ)៖ ក្រុមហ៊ុន Xiaomi បានណែនាំស្មាតហ្វូនស៊េរីថ្មី REDMI 15C ដែលមានការរចនាដ៏ប្រណីត និងទាន់សម័យជាមួយនឹងអេក្រង់ធំ ទំហំ 6.9 អ៊ីញ ដើម្បីជាជំនួយដល់ទស្សនីយភាពប្រចាំថ្ងៃ។ ក្រៅពីភ្ជាប់ដោយថ្មធំ និងការសាកថ្មលឿន ស្មាតហ្វូនមួយនេះបង្កើតឡើង ដើម្បីផ្តល់នូវដំណើរការគួរឲ្យទុកចិត្ត សម្រាប់ការប្រើប្រាស់ពេញមួយថ្ងៃ។
REDMI 15C មានរូបរាងស្ដើង រចនាបថគែមទាំង៤កោងស្អាតបែប 3D ដែលមានភាពរលោង និងងាយស្រួលចាប់កាន់ បំពេញបន្ថែមដោយ crater deco ដែលបន្ថែមភាពទំនើប និងទាន់សម័យ។ REDMI 15C មានបីពណ៌គឺ Midnight Black, Mint Green, និង Moonlight Blue។ ចំណុចដែលកាន់តែពិសេសគឺ ការបញ្ចូលថ្មបញ្ច្រាស អនុញ្ញាតឱ្យ REDMI 15C ផ្តល់ថាមពលទៅកាន់ឧបករណ៍ផ្សេងទៀតនៅពេលចាំបាច់។
ភាពធន់នឹងទឹក និងធូលីកម្រិត IP64¹⁴ អនុញ្ញាតឱ្យឧបករណ៍នេះអាចទប់ទល់នឹងប៉ះពាល់នៃទឹក និងធូលីប្រចាំថ្ងៃ។ ទន្ទឹមនឹងនេះការបង្កើនកម្រិតសំឡេង២០០ភាគរយ ធ្វើឱ្យការស្តាប់ និងការទទួលបានសារកាន់តែឮច្បាស់ ទោះស្ថិតក្នុងក្នុងបរិយាកាសរំខានក៏ដោយ។
ទំហំដែលអាចរកបាននៃ REDMI 15C មានដូចជា 4GB+128GB និង 8GB+256GB តម្លៃចាប់ពី៩៩ដុល្លារឡើងទៅ ចំពោះការដាក់លក់លើទីផ្សារ នឹងចាប់លក់ចាប់ពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥នេះតទៅ នៅតាមបណ្តា Xiaomi Store និងដៃគូរលក់រាយផ្លូវការរបស់ Xiaomi ទូទាំងប្រទេសកម្ពុជា៕














