សប្បាយទិញ! ដើម្បីអបអរសាទរការសម្ពោធសាខាភ្នំពេញថ្មី ក្រុមហ៊ុន ស៊ុនស៊ីម៉ិចកូ នឹងដាក់លក់ផលិតផលជាច្រើនត្រឹម៣០ដុល្លារប៉ុណ្ណោះ

03-09-2025 16:57

(ភ្នំពេញ)៖ ដើម្បីអបអរសាទរនៅការបើកសម្ពោធនិងការបើកលក់ជាផ្លូវការសាខាទី៣០ ដែលជាសាខាភ្នំពេញថ្មី ក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ នឹងដាក់លក់ផលិតផលជាច្រើនក្នុងតម្លៃត្រឹម៣០ដុល្លារ ចំណែកគ្រឿងសង្ហារឹមនឹងមានការបញ្ចុះតម្លៃរហូតដល់៣០%។ អ្វីដែលកាន់តែពិសេសទៀតនោះ រាល់ការចំណាយចាប់ពី ៣០០០ដុល្លារឡើងទៅ អតិថិជននឹងទទួលបាន ចានអាគីរ៉ាមួយឈុតសម្រាប់៣០នាក់ដំបូង។

ដូច្នេះហើយ សម្រាប់បងប្អូនដែលចូលចិត្តទិញគ្រឿងសង្ហារឹម ឬចូលចិត្តទិញសម្ភារៈផ្ទះបាយកុំឱ្យរំលងឱកាសដ៏ល្អនេះឱ្យសោះ ដោយការបញ្ចុះតម្លៃនេះ គឺមានរយៈពេល១៥ថ្ងៃដោយចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ សម្រាប់សាខាភ្នំពេញថ្មី ក្បែរផ្សារទំនើបអ៊ីអន២។

ជាមួយគ្នានោះដែរ សម្រាប់ថ្ងៃទី០១-០៣ ខែកញ្ញា អតិថិជនអាចអញ្ជើញទៅភ្លក់ម្ហូបដែលបានចំអិនថ្មីៗ ដោយមានការប្រើប្រាស់ជាមួយគ្រឿងអេឡិចត្រូនិច ដែលក្រុមហ៊ុនស៊ុនស៊ីម៉ិចកូដាក់បង្ហាញនៅទីតាំងផ្ទាល់តែម្តង។ មិនតែប៉ុណ្ណោះ ក៏មានស្តង់ញាំកាហ្វេហ្រ្វី ស្តង់លាងឡានហ្រ្វី និងស្តង់តាំងលក់ទូរស័ព្ទដៃ រួមជាមួយស្តង់តាំងលក់ផលិតផល អេឡិចត្រូនិចក៏ដូចជាមានការលេងហ្គេមបង្វិលកងឈ្នះរង្វាន់ភ្លាមៗផងដែរ ដូចនេះហើយ សម្រាប់បងប្អូនដែលចង់ទិញសម្ភារៈប្រើប្រាស់កុំភ្លេចទៅទិញនៅសាខាភ្នំពេញថ្មីរបស់ ក្រុមហ៊ុនស៊ុនស៊ីម៉ិចកូបានគឺចំណេញលើចំណេញតែម្តង។

គួរបញ្ជាក់ថា ការផ្តល់ជូននេះចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ នេះតែប៉ុណ្ណោះ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ ១០០៣ ទល់មុខច្រកផ្ញើរថយន្តផ្សារទំនើប អ៊ីអន២។ អាចចុច Join Link Telegram សាខាភ្នំពេញថ្មីដើម្បីទទួលបានព័ត៍មានប្រូម៉ូសិនជាច្រើនបានយ៉ាងរហ័ស :https://t.me/+2FW8FK-FtiqwYWY1 ឬស្វែងរកទីតាំងរបស់ក្រុមហ៊ុនស៊ុនស៊ីម៉ិចកូសាខាភ្នំពេញថ្មី https://maps.app.goo.gl/85M6AYpiZjSDFHim6 និងអាចទំនាក់ទំនងកម្មង់ឥឡូវនេះតាមរយៈលេខទូរស័ព្ទខាងក្រោម៖+855 98 935 905(Smart) Telegram +855 99 935 905 (Cellcard) +855 66 935 905 (Metfone)៕