ក្រុមហ៊ុន Sailun បានចូលរួមលើកស្ទួយអក្សរសាស្ត្រខ្មែរ និងទង់ជាតិខ្មែរ នៅលើផលិតផលសំបកកង់ឡាន

03-09-2025 19:18

(ភ្នំពេញ)៖ សំបកកង់ឡាន សៃលុន (Sailun Tire Cambodia) ជាក្រុមហ៊ុនផលិតសំបកកង់ឡានធំជាងគេនៅកម្ពុជា ដែលកំពុងប្រតិបត្តិការច្រវាក់ផលិតកម្ម ផលិត ចែកចាយក្នុងស្រុក និងនាំចេញទៅទីផ្សារតាមប្រទេសជុំវិញពិភពលោក។

ខាងក្រោមនេះ ជាចំណុចពិសេសទាំង៥ របស់សំបកកង់ខ្មែរម៉ាក សៃលុន៖

*ទី១៖ ទង់ជាតិប្រទេសកម្ពុជានៅលើសំបកកង់នឹងអក្សរខ្មែរ៖ ជាមួយនឹងផលិតផលថ្មីរោងចក្រសំបកកង់កម្ពុជាមួយនេះ បានបំពាក់ស្លាកបន្ថែមជាមួយនឹងអក្សរខ្មែរ រួមទាំងទង់ជាតិខ្មែរដ៏ធំនៅលើសំបកកង់នីមួយៗ ដែលជាមោទនភាពជាតិមួយសម្រាប់កម្ពុជា។

*ទី២៖ សមិទ្ធផលនៃការលក់នាំចេញជាង ៣០ប្រទេស៖ សំបកកង់ឡាន សៃលុន បាននិងកំពុងនាំចេញលើទីផ្សារអន្តរជាតិចំនួនជាង ៣០ប្រទេស រួមមាន អាម៉េរិក ចិន អង់គ្លេស អាល្លឺម៉ង់ បារាំង អ៊ីតាលី ហូឡង់ កាណាដា កូរ៉េខាងត្បូង កូរ៉េខាងជើង ជប៉ុន ម៉ាឡេស៊ី វៀតណាម រួមទាំងប្រទេសមួយចំនួនទៀត ខណៈដែលទង់ជាតិទាំង៣០ប្រទេសនោះ ក៏បានបិទស្លាកនៅលើសំបកកង់ផងដែរ។

*ទី៣៖ ចំណាត់ថ្នាក់លេខ៨ ជុំវិញពិភពលោក៖ សំបកកង់ សៃលុន ជាក្រុមហ៊ុនផលិតសំបកកង់នៅខ្មែរតែមួយគត់ ដែលទទួលបានចំណាត់ថ្នាក់លេខ៨ ទូទាំងពិភពលោក។

*ទី៤៖ គុណភាពនៃសំបកកង់ស្តង់ដារអន្តរជាតិ៖ សំបកកង់ម៉ាកសៃលុនផលិតមកជាមួយបច្ចេកវិទ្យា EcoPoint3 ស្តង់ដារអន្តរជាតិ គុណភាពខ្ពស់ តម្លៃសមរម្យ និងអាចជួយសន្សំសំចៃឥន្ធនៈបានច្រើន។

*ទី៥៖ ដកប្រាក់ចំណេញ ៤០០រៀលក្នុងមួយគ្រាប់ ចូលរួមមូលនិធិគន្ធបុប្ផា៖ ក្រុមហ៊ុនសំបកកង់ខ្មែរ សៃលុន បានដកប្រាក់ចំណេញ ៤០០រៀលក្នុងមួយគ្រាប់ ដើម្បីបរិច្ចាគជូនដល់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងបុព្វហេតុរួមចំណែកជួយព្យាបាលជំងឺជូនកុមារកម្ពុជា។

សូមជម្រាបជូនថា រោងចក្រផលិតសំបកកង់ឡាន សៃលុន មានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ ភូមិតាណរ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្ដស្វាយរៀង។ រោងចក្រផលិតសំបកកង់ឡាន សៃលុន បាននឹងស្រូបទាញទិន្នផលកៅស៊ូ ប្រមាណជាង ៣០% នៃទិន្នផលកៅស៊ូសរុប គិតតែក្នុងឆ្នាំ២០២៤ ប្រមាណ ៥ម៉ឺនតោន និងគ្រោងកែឆ្នៃទិន្នផលកៅស៊ូក្នុងស្រុកប្រមាណ ១សែនតោន គិតជាសាច់ប្រាក់ប្រមាណជាង ២០០លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៥នេះ៕