ភ្នំពេញស៉ីធីសេនធ័រ នឹងរៀបចំព្រឹត្តិការណ៍ម្ហូបអាហារសប្បុរសធម៌ ៣ថ្ងៃ
10-09-2025 12:15
(ភ្នំពេញ)៖ ភ្នំពេញស៊ីធីសេនធ័រ (PPCC) នឹងរៀបចំនូវ «ព្រឹត្តិការណ៍ម្ហូបអាហារសប្បុរសធម៌» ដែលជាព្រឹត្តិការណ៍ពិសេសរយៈពេល ៣ ថ្ងៃ នេះនឹងប្រព្រឹត្តទៅនៅក្នុងតំបន់ PPCC នៅថ្ងៃទី០៣, ០៤ និង ០៥ ខែតុលា ឆ្នាំ២០២៥។ កម្មវិធីនេះ ចូលរួមដោយសេរី ពីសំណាក់ប្រជាជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិគ្រប់វ័យ អ្នកជំនួញជាតិ និងអន្តរជាតិ ក៏ដូចជាស្ថាប័នហិរញ្ញវត្ថុ ដើម្បីរួបរួមគ្នា និងគាំទ្រចលនានៃសាមគ្គីភាព ដើម្បីភាពជោគជ័យរួមមួយ។
លើសពីព្រឹត្តិការណ៍ធម្មតា ព្រឹត្តិការណ៍នេះ គឺជាការប្រកាសពីជំនឿទុកចិត្តលើអនាគតរបស់ប្រទេសកម្ពុជា ដោយបង្កើតនូវបរិយាកាសនៃការគាំទ្រនិងទំនុកចិត្តគ្នាទៅវិញទៅមក។ រាល់ការទិញនីមួយៗនៅក្នុងព្រឹត្តិការណ៍នេះ គឺជាការវិនិយោគដោយផ្ទាល់ ទៅលើកំណើនសេដ្ឋកិច្ចរបស់ប្រទេសយើង ដោយចំណែកមួយនៃប្រាក់ចំណូលពីការលក់ នឹងត្រូវបរិច្ចាគ ដើម្បីគាំទ្រសហគមន៍ និងអ្នកដែលត្រូវការជំនួយជាចាំបាច់។ តំបន់ PPCC ទាំងមូលនឹងក្លាយជាតំបន់សប្បុរសធម៌សម្រាប់ព្រឹត្តិការណ៍រយៈពេល ៣ ថ្ងៃ។
សម្រាប់បងប្អូនម្ចាស់អាជីវកម្មជាតិ និងអន្តរជាតិ ដែលមានបំណងចង់ដាក់លក់ ឬបង្ហាញ ផលិតផល ម្ហូបអាហារ ឬសេវាកម្មផ្សេងៗ PPCC ផ្តល់ជូនស្តង់ដោយឥតគិតថ្លៃជួល៕
*ទីតាំងកម្មវិធី (ខាងក្រោយសេនត្រល ផាក ស្ព័ត ខមផ្លិកស៍)៖ https://maps.app.goo.gl/aCR77xa15pypcEM3A
*សូមទំនាក់ទំនងតាមលេខទូរសព្ទ និងតេឡេក្រាមដូចខាងក្រោម៖
-លេខទូរសព្ទ៖ 088 8855 030
- https://t.me/PPCC_CHARITY_FOOD_FESTIVAL
ការបដិសេធមិនទទួលខុសត្រូវ៖ សូមបញ្ជាក់ថា គ្រប់ផ្លូវនៅក្នុងតំបន់ PPCC នឹងនៅតែបើកជាសាធារណៈដូចធម្មតា។ អ្នកចូលរួមទាំងអស់ ត្រូវទទួលខុសត្រូវក្នុងការធានាសុវត្ថិភាព ក៏ដូចជាទ្រព្យសម្បត្តិផ្ទាល់ខ្លួន និងចតយានជំនិះ នៅទីតាំងដែលបានកំណត់។ ការប្រើប្រាស់ដ្រូន (Drone) ត្រូវបានហាមឃាត់៕





