ក្រុមហ៊ុន TODAY internet បានរៀបចំនូវវគ្គបណ្ដុះបណ្ដាលជំនាញព័ត៍មានវិទ្យា ដើម្បីពង្រឺងសមត្ថភាពបន្ថែមដល់ក្រុមការងាររបស់ខ្លួន
11-09-2025 12:25
(ភ្នំពេញ)៖ កាលពីពេលថ្មីៗនេះក្រុមហ៊ុន TODAY internet បានសហការជាមួយដៃគូរ MoU របស់ខ្លួនគឺវិទ្យាស្ថានសាន់រ៉ាយស៍ ក្នុងការរៀបចំនូវវគ្គបណ្ដុះបណ្ដាលខ្លីមួយដែលមានឈ្មោះ ថា Network BootCamp ដែលជាផ្នែកមួយពង្រឹងគុណវុឌ្ឍិរបស់បុគ្គលិក ដើម្បីផ្តល់សេវាថែទាំ បច្ចេកទេសដល់អតិថិជនរបស់ខ្លួនប្រកបដោយគុណភាព។ BootCamp គឺជាកម្មវិធី បណ្តុះបណ្តាលជំនាញឯកទេសដែលត្រូវបានរចនាឡើងដើម្បីលត់ដំជំនាញស្នូល និងចំណេះដឹងអោយកាន់តែខ្លាំងនិងស៊ីជម្រៅដោយផ្សារភ្ជាប់ជាមួយការ អនុវត្តន៍ជាក់ស្តែង ក៏ដូចជាគ្រូបង្គោលដែលមានបទពិសោធន៍ និងកំពុងបម្រើការក្នុងជំនាញស្រាប់។
សម្រាប់វគ្គ Network BootCamp នេះនឹងផ្តល់នូវចំណេះដឹងផ្នែកបណ្តាញមូលដ្ឋាន ជំនាញជាក់ស្តែងក្នុងការកំណត់រចនាសម្ព័ន្ធបណ្តាញ ដំណោះស្រាយបញ្ហាឧបករណ៍ និងការយល់ដឹងអំពី គំនិតបណ្តាញទំនើបៗដូចជា IPv6, ឧបករណ៍ឥតខ្សែ, បណ្ដាញសុវត្ថិភាព និងស្វ័យប្រវត្តិកម្ម។
លោក ម៉េង សុងកេង នាយកប្រតិបត្តិនៃក្រុមហ៊ុន TODAY internet បានមានប្រសាសន៍ថា «នេះជាគំនិតផ្តួចផ្តើម និងជាការវិនិយោគរបស់ក្រុមហ៊ុនក្នុងការជួយជម្រុញដល់ការបណ្តុះ បណ្តាលជំនាញស្នូលសម្រាប់ទាំងបុគ្គលិកហាត់ការ និងបុគ្គលិកពេញសិទ្ធិដើម្បីអោយ ពួកគាត់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការផ្តល់សេវាប្រកបដោយគុណភាពជូនដល់អតិថិជន និងជាការវិនិយោគដល់អនាគតដ៏វែងឆ្ងាយរបស់ពួកគេក្នុងវិស័យការងារបច្ចេកវិទ្យាផងដែរ»។
បច្ចុប្បន្នក្រុមហ៊ុន TODAY internet បាននឹងកំពុងបម្រើសេវាអុីនធឺណិតជូនដល់អតិថិជនទាំង ប្រភេទក្រុមហ៊ុនអាជីវកម្ម និងតាមគេហដ្ឋាននៅតាមបណ្តាលខេត្តក្រុងដូចជា រាជធានីភ្នំពេញ ក្រុងតាខ្មៅ ក្រុងបាវិត ក្រុងប៉ោយប៉ែត ខេត្តបាត់ដំបង ខេត្តសៀមរាប និងខេត្តព្រះសីហនុ។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតាមរយៈទូរស័ព្ទលេខ៖ Hotline Number ០៧០២១ ៥៥ ៧៧ ឬតាមរយៈ Facebook Messenger «TODAY Internet» ឬគេហរទំព័រ today.com.kh៕





