ថ្នាក់អនុបណ្ឌិតវិទ្យាសាស្ត្រផ្នែកគណនេយ្យ និងហិរញ្ញវត្ថុនៅ «CamEd Business School»

12-09-2025 11:59

(ភ្នំពេញ)៖ ហេតុអ្វីការសម្រេចចិត្តក្នុងការបន្តការសិក្សា ថ្នាក់អនុបណ្ឌិតទាមទារឲ្យនិស្សិត មានការសម្រេចចិត្តឲ្យបានច្បាស់លាស់ និងពិចារណាលើចំណុចជាច្រើន?
មានកត្តាជាច្រើនដែលនិស្សិតតែងតែលើកមកពិភាក្សា និងពិចារណា ហើយក្នុងនោះមានកម្រិតនៃការទទួលស្គាល់ គុណភាពសាស្ត្រាចារ្យ ឱកាសការងារដែលអាចអោយអភិវឌ្ឍទៅលើអាជីពបច្ចុប្បន្ន សញ្ញាបត្រដែលមាន ការទទួលស្គាល់ ក៏ដូចជាសាលាដែលមានឯកទេសទៅលើជំនាញដែលនិស្សិតត្រូវការ។

CamEd Business School ជាគ្រឹះស្ថានឧត្តមសិក្សាឈានមុខគេ ដែលផ្តល់ឲ្យនិស្សិតជាកញ្ចប់។ មានន័យថា និស្សិតដែលបន្តការសិក្សាថ្នាក់អនុបណ្ឌិតវិទ្យាសាស្ត្រផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ និស្សិតនឹងមានឱកាសទទួល បានសញ្ញាបត្រទាំងថ្នាក់អនុបណ្ឌិតវិទ្យាសាស្ត្រផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ និងសញ្ញាបត្រគណនេយ្យករជំនាញ ACCA ដែលមានការទទួលស្គាល់ពីសមាគមគណនេយ្យករជំនាញ ACCA នៅចក្រភពអង់គ្លេស និងមានការ ទទួលស្គាល់ជាង ១៨០ប្រទេស។

ការសិក្សានៅ CamEd Business School និស្សិតនឹងសិក្សាជាមួយាសាស្ត្រាចារ្យ ដែលមានជំនាញ និងបទពិសោធន៍ទាក់ទងនឹងមុខវិជ្ជាដែលបង្រៀន ព្រមជាមួយការទទួលស្គាល់កម្រិតផ្កាយ ៥ លើគុណភាពបង្រៀនពីស្ថាប័នវាយតម្លៃគុណភាពអប់រំ QS Stars នៅចក្រភពអង់គ្លេស។ និស្សិតដែលបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតនៅ CamEd Business School នឹងពោរពេញទៅដោយសមត្ថភាពដែលក្រុមហ៊ុនត្រូវការ ព្រោះក្នុងកំឡុងពេលសិក្សា និស្សិតនឹងសិក្សា ក៏ដូចជាពិភាក្សាទៅលើករណីសិក្សាជាក់ស្តែង ដែលនិស្សិតនឹង អាចយកករណីសិក្សាទាំងនោះ ទៅអនុវត្តនៅក្រុមហ៊ុនដែលកំពុងធ្វើការ ឬអាជីវកម្មជាដើម។

និស្សិតអាចធ្វើការសាកសួរព័ត៌មាន ចុះឈ្មោះ និងណាត់ថ្ងៃប្រឡងដោយឥតគិតថ្លៃចាប់ពីថ្ងៃនេះតទៅរហូតដល់ ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦។ ចុះឈ្មោះសិក្សាឥឡូវនេះតាមរយៈ៖ https://apply.cam-ed.com/master-register។ សម្រាប់ព័ត៌មានលំអិតសូមចូលទៅកាន់គេហទំព័រ www.cam-ed.edu.kh ឬទំនាក់ទំនងមកកាន់ទូរស័ព្ទ 070 673 673 / 010 986 523 / 078 588 886 (Telegram)៕