ការសិក្សាថ្មី៖ ធ្វើការជាង៥០ម៉ោងក្នុងមួយសប្ដាហ៍ អាចបណ្ដាលឲ្យខូចខួរក្បាល
13-09-2025 07:42
(បរទេស)៖ ការសិក្សាថ្មីៗ បានបង្ហាញថាការធ្វើការជាង៥០ម៉ោងក្នុងមួយសប្ដាហ៍ អាចនាំឲ្យមានការថយចុះសមត្ថភាពគិត (cognitive decline), ចុះខ្សោយការចងចាំ និងមានការផ្លាស់ប្តូរផ្នែករចនាសម្ព័ន្ធនៃខួរក្បាល ដូចជាផលប៉ះពាល់នៃគ្រោះថ្នាក់ជាប់ជាប្រចាំ (chronic trauma)។

ស្របតាមការសិក្សារយៈពេលវែងដូចជាគម្រោង Whitehall II ពី សាកលវិទ្យាល័យ UCL និងការស្រាវជ្រាវដែលបានបោះពុម្ពផ្សាយក្នុង The Lancet បានរកឃើញថា ការធ្វើការក្នុងរយៈពេលវែងឬយូរពេកគឺពាក់ព័ន្ធនឹង៖
• ការប៉ះពាល់ខួរក្បាលផ្នែក hippocampus (មជ្ឈមណ្ឌលសម្រាប់ការចងចាំ)
• ការកើនឡើងនៃកម្រិតអ័រម៉ូនស្ត្រេស (cortisol)
• បង្កើនហានិភ័យនៃជំងឺ stroke ខួរក្បាល និងជំងឺភ្លេចភ្លាំង (dementia) ជាងមុន ៣៣%
• មានរោគសញ្ញាដូចជា គ្មានផលិតភាពការងារ (burnout) និង ឆាប់មានអារម្មណ៍រំជួលចិត្ត (PTSD)
ការធ្វើការងារក្នុងរយៈពេលវែងមិនមែនត្រឹមតែធ្វើឲ្យអ្នកអស់កម្លាំងទេ វាធ្វើឲ្យខួរក្បាលប្ដូរទ្រង់ទ្រាយ កើនឡើងការធុញថប់ផ្លូវចិត្ត និងប៉ះពាល់ដល់សមត្ថភាពសម្រេចចិត្តផងដែរ។ ដូច្នេះមានជម្រើសដែលលក្អនោះគឺ ធ្វើការដោយភាពឆ្លាតវៃ ជាងធ្វើការយូរ (Working smarter > working longer.) ដើម្បីការពារខួរក្បាលរបស់អ្នក មុនពេលវាខូចខាត៕