Online Store របស់ Apple ទូទាំងពិភពលោកបានបិទភ្លាមៗ មុនពេលកម្មវិធីប្រកាសបង្ហាញ iPhone 17 ត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ

13-09-2025 10:25

(បរទេស)៖ ហាងអនឡាញរបស់ Apple ត្រូវបានបិទទូទាំងពិភពលោក មុនពេលក្រុមហ៊ុនធំមួយនេះធ្វើព្រឹត្តិការណ៍ «Awe Dropping» ដើម្បីបើកឆាកសម្ពោធ iPhone 17។ នៅពេលចូលទៅកាន់គេហទំព័រ Apple Store អ្នកប្រើប្រាស់នឹងឃើញសារមួយសរសេរថា «Be right back» និង «We’re making updates to the Apple Store. Check back soon.»។

នេះជាបទប្បញ្ញត្តិធម្មតាទៅហើយរបស់ Apple រៀងរាល់ពេលមានព្រឹត្តិការណ៍ធំៗ ដោយក្រុមហ៊ុនតែងតែបិទហាងមុនពេលបន្ថែមផលិតផលថ្មីៗ, ទិន្នន័យតម្លៃ និងគំនូសតាងថ្មីៗ។ អ្វីដែលចេញផ្សាយក្នុងព្រឹត្តិការណ៍នេះរួមមា iPhone Air ដែលមានតួខ្លួនស្តើងជាងមុន និងប្រើប្រាស់ឈីប (chip) ថ្មី A19 Pro ដ៏ទំនើប។ ក្រៅពី iPhone Air, Apple ក៏បានបង្ហាញទូរស័ព្ទ iPhone 17 និង iPhone 17 Pro , Pro Max ស៊េរីចុងក្រោយ។ ពួកគេក៏បានចេញកាសឥតខ្សែ AirPods Pro ជំនាន់ថ្មី និងនាឡិកា Apple Watch ដែលមានមុខងារវាស់សម្ពាធឈាមទៀតផង។

សារសំខាន់ នៃការបិទហាងអនឡាននេះជាសញ្ញាថា Apple កំពុងត្រៀមបង្ហាញផលិតផលថ្មីៗ ដែលអាចកំណត់ទិសដៅនៃឧបករណ៍របស់ខ្លួនក្នុងរយៈពេលមួយឆ្នាំខាងមុខ៕