គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ត្រូវទទួលស្គាល់ជាផ្លូវការថាជា «កន្លែងការងារដ៏ល្អបំផុត» ឆ្នាំ២០២៥-២០២៦
13-09-2025 10:34
(ភ្នំពេញ)៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ម.ក ត្រូវបានទទួលស្គាល់ជាផ្លូវការថាជា «កន្លែងការងារដ៏ល្អបំផុត» ឆ្នាំ២០២៥-២០២៦ ដែលជាសាក្ខីភាពបង្ហាញឱ្យឃើញថា អម្រឹត ជាក្រុមហ៊ុនឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា ដោយបានការទទួលស្គាល់ជាសកលថា ជាកន្លែងធ្វើការប្រកបដោយឧត្ដមភាព។ ការទទួលស្គាល់នេះ គឺជាលទ្ធផលជាក់ស្ដែងបានមកពីការវាយតម្លៃរបស់ បុគ្គលិកក្នុងការ ស្ទង់ មតិដោយក្រុមហ៊ុនឯករាជ្យ រួមជាមួយនឹងការវាយតម្លៃវប្បធម៌ការងាររួមរបស់អម្រឹត។

ក្នុងរយៈពេលប្រាំមួយឆ្នាំចុងក្រោយនេះ អម្រឹត ទទួលបានពានរង្វាន់កិត្តិនាមនិយោជកជាច្រើន តាំងពីឆ្នាំ ២០១៩ មក។ កិត្តិនាមទាំងនោះរួមមាន៖ «ពានរង្វាន់និយោជកល្អបំផុត ពី ស្ថាប័ន HR World Congress» «ពានរង្វាន់ក្រុមហ៊ុនល្អបំផុតនៅអាស៊ី ពីក្រុហ៊ុន HR Asia» ការទទួលស្គាល់ថាអម្រឹត «ជាកន្លែងបានផ្ដល់ការអភិវឌ្ឍ និងបទពិសោធន៍ល្អចំពោះបុគ្គលិកពី Employer Branding Organization» ថ្មីៗនេះសម្រាប់ឆ្នាំ២០២៥ អម្រឹត ទើបទទួលនូវការបញ្ជាក់ជាសកលថាជាកន្លែងការងារដ៏ល្អបំផុតពីស្ថាប័ន Great Place To Work ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ម.ក នៅតែបន្តការប្តេជ្ញារបស់ខ្លួនក្នុងការបង្កើតបរិយាកាសការងារគាប់ប្រសើរសម្រាប់និយោជិតរបស់ខ្លួន តាមរយៈការបង្កើតមជ្ឈដ្ឋានការងារ ប្រកបដោយនវានុវត្តន៍ សហប្រតិបត្តិការ និងទំនាក់ទំនងល្អទន្ទឹមគ្នានឹងការផ្ដល់នូវកន្លែងការងារប្រកបដោយឧត្ដមភាពសម្រាប់បុគ្គលិក និងរក្សាបានកិត្តិនាមល្អដល់សាធារណជនក្នុងប្រទេសកម្ពុជាផងដែរ។
បច្ចុប្បន្ន អម្រឹតមានមោទនភាពជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេមួយក្នុងចំណោមគ្រឹះស្ថានហិរញ្ញវត្ថុចំនួន១០ នៅក្នុងប្រទេសកម្ពុជាដែលផ្តល់ផលវិជ្ជមានដល់សង្គម។ អម្រឹត បាននិងកំពុងបម្រើអតិថិជនជាង ៧០០,០០០នាក់ ដែលជាកសិករមានចំណូលទាប សហគ្រាសធុនតូច តូចបំផុត និងមធ្យម។ អម្រឹតមានសាខាចំនួន១៥០ ក្នុង២៤ រាជធានី-ខេត្តទូទាំងប្រទេស និងមានបុគ្គលិកជាង ៤,៧០០នាក់ កំពុងបម្រើការងារ។
អម្រឹត គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Bank SinoPac (ធនាគារ សាយណូផេក) គឺជាភាគទុនិកធំនៅក្នុងអម្រឹត រួមជាមួយនឹងភាគទុនិកចំនួន០២ផ្សេងទៀតគឺ សារជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) និងធនាគារវិនិយោគនៃប្រទេសហូឡង់ (FMO) ដែលជាស្ថាប័នអន្តរជាតិមានកិត្តិនាម និងត្រូវបានទទួលស្គាល់ថាជាស្ថាប័នដែលមានភាពច្នៃប្រឌិត និងទំនួលខុសត្រូវខ្ពស់ផ្នែកសង្គម។ ក្នុងដំណើរវិវត្តន៍ និងការរីកចម្រើនរបស់ខ្លួន អម្រឹត បន្តបំពេញបេសកកម្មក្នុងការផ្តល់សេវាហិរញ្ញវត្ថុដែលស្របតាមតម្រូវការចាំបាច់របស់អតិថិជន៕