ផលិតផលថែរក្សាស្បែកកូរ៉េ Be’Banlance ដែលល្បីលើទីផ្សារកូរ៉េ រយៈពេល២០ឆ្នាំ ត្រូវបាននាំចូលមកកម្ពុជាជាផ្លូវការ
14-09-2025 12:26
(ភ្នំពេញ)៖ Be’Banlance ដែលជាផលិតផលថែរក្សាស្បែករបស់ប្រទេសកូរ៉េ ល្បីលើទីផ្សារ រយៈពេល២០ឆ្នាំ ត្រូវបាននាំចូលមកកម្ពុជាជាផ្លូវការហើយ ដើម្បីបំពេញតម្រូវការទីផ្សារ ស្របពេលដែលពលរដ្ឋកម្ពុជាកំពុងពហិការឈប់ប្រើប្រាស់ផលិតផលថៃ។

ពិធីសម្ផោធជាផ្លូវការ Be Balance Cambodia និងហាងលក់ផលិតផល Be Balance ទី១ បានរៀបចំឡើងនាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥នេះ ក្រោមវត្តមានលោកស្រី រៀល សុភាវីន អគ្គនាយិកា Be Balance Cambodia និង លោក Jung Man Sung អគ្គនាយក Be Balance Korea រួមទាំង តារា និងអ្នកផលិតមាតិកាល្បីៗនៅកម្ពុជា យ៉ាងច្រើនកុះករ។
លោកស្រី រៀល សុភាវីន នាយិកា Be Balance Cambodia ដែលជាអ្នកនាំចូលផ្តាច់មុខផលិតផល Be Balance នៅក្នុងទីផ្សារកម្ពុជា បានលើកឡើងថា ការណ៍ដែលលោកស្រីជ្រើសរើសយក Be Balance មកទីផ្សារកម្ពុជា ដោយសារផលិតផលថែរក្សាស្បែករបស់កូរ៉េមួយនេះ គឺជាផលិតផលដែលមានស្តង់ដារ ផលិតដោយបច្ចេកវិទ្យាទំនើបរបស់វេជ្ជបណ្ឌិតល្បីនៅក្នុងប្រទេសកូរ៉េ។
លោកស្រីបន្ថែមថា ក្នុងចំណោម Brands ជាច្រើន Be Balance និង Le Nect គឺជាម៉ាកដែលលេចធ្លោជាងគេ ព្រោះការផលិតមិនត្រឹមតែ ផ្តោតលើគុណភាពប៉ុណ្ណោះទេ ប៉ុន្តែវាបង្ហាញឱ្យឃើញនូវការច្នៃប្រឌិតថ្មីៗ និងការយកចិត្តទុកដាក់ពិត ប្រាកដចំពោះសុខភាពស្បែក។
លោកស្រីលើកឡើងថា ការថែរក្សាស្បែកមិនមែនគ្រាន់តែជាការប្រើផលិតផលទេ ប៉ុន្តែវាជាការថែរក្សា ភាពជឿជាក់ និងសុខភាពរបស់យើង។ ស្បែកគ្រប់ប្រភេទ គួរតែទទួល បានការថែទាំដែលមានប្រសិទ្ធភាព គុណភាព និងមានសុវត្ថិភាព។ លោកស្រីជឿថា ផលិតផលថែរក្សាស្បែករបស់កូរ៉េមួយនេះអាចទុកចិត្តបាន នឹងផ្តល់ឱកាសដល់អតិថិជនកម្ពុជា ទាំង ស្ត្រី និងបុរស ដើម្បីទទួលបានបទពិសោធន៍ថែរក្សាស្បែកដ៏មានប្រសិទ្ធភាព ប្រកបដោយសុវត្ថិភាព និងផលិតតាមបច្ចេកវិទ្យាទំនើបដ៏មានតម្លៃ។ ជាពិសេសនោះផលិតផលនេះ នឹងជួយដោះស្រាយបញ្ហាស្បែកមុខ ដូចជា រលាកក្រហម រោល ឡើងសរសៃក្រហម ជាំ អាច៍រុយ និងមុខស្អួតជាដើម ពោលគឺ «ផលិតផលល្អ បង្កើតដោយមនុស្សល្អ»។
លោក Jung Man Sung បានឱ្យដឹងថា Be Balance មានវត្តមាននៅលើទីផ្សារប្រទេសកូរ៉េ អស់រយៈពេល២០ឆ្នាំមកហើយ និងបន្តចែកចាយនៅលើទីផ្សារប្រមាណ២០ប្រទេសផ្សេងទៀត ក្នុងនោះ ប្រទេសចំនួន៥បាននាំចូលផ្តាច់ រួមមានជប៉ុន ម៉ាឡេស៊ី វៀតណាម រុស្ស៊ី និងកម្ពុជា។
លោករំពឹងថា ការនាំចូលផលិតផល Be Balance មកទីផ្សារកម្ពុជា នឹងទទួលបានការគាំទ្រពីប្រជាជនកម្ពុជា ដែលជាផលិតផលថែរក្សាស្បែកមានគុណភាពខ្ពស់។
លោក បេន អ្នកគ្រប់គ្រងទូទៅ Be Balance Cambodia បានឱ្យដឹងថា Be Balance មានផលិតផលថែរក្សាស្បែកគ្រប់ប្រភេទ ដែលត្រូវទៅតាមប្រភេទស្បែកមុខ និងបញ្ហាដែលយើងកំពុងជួបប្រទះ។
លោកគូសបញ្ជាក់ថា Be Balance Cambodia គឺជាក្រុមហ៊ុនតែមួយគត់ ដែលនាំចូលផ្តាច់មុខផលិតផល Be Balanceនិង Le Nect មកកាន់ទីផ្សារកម្ពុជា។ ក្រៅពីការបើកហាងលក់ផលិតផលដោយខ្លួនឯង Be Balance Cambodia ក៏នឹងបើកឱកាសដល់ដៃគូរអាជីវកម្ម បន្តចែកចាយ ប្រេននេះលើទៅលើទីផ្សារផងដែរ ជាពិសេសអ្នកដែលធ្លាប់នាំចូលយកផលិតផលថៃយកមកលក់នៅកម្ពុជា ហើយបច្ចុប្បន្នប្រជាជនខ្មែរកំពុងធ្វើពហិកាឈប់ប្រើ។ លោកបន្ថែមថា Be Balance Cambodia មានចក្ខុវិស័យ ជំរុញការបើកហាង ឱ្យបានច្រើននៅទូទាំងប្រទេសកម្ពុជា ជាពិសេសនៅតំបន់ដែលមានសក្តានុពល ដូចជាខេត្តព្រះសីហនុ និងសៀមរាបជាដើម ។
តារា និងអ្នកផលិតមាតិកាល្បីៗនៅកម្ពុជា ដែលបានធ្លាប់បានប្រើប្រាស់ផលិតផល Be Balanceកន្លងមក បានលើកឡើងថា Be Balance គឺជាផលិតផលថែរក្សាស្បែកមានគុណភាពខ្ពស់ និងធ្វើឱ្យស្បែកមុខ ភ្លឺថ្លា ដែលអ្នកប្រើប្រាស់មិនគួរមើលរំលងឡើយ។
សូមជម្រាបថា Be Balance និង Le Nect មានទីតាំងស្ថិតនៅលើផ្លូវ៣០៦ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ព័ត៌មាន សូមទាក់ទង ទូរសព្ទលេខ៖ 096 778 1787 \ 010 268 328