វេជ្ជបណ្ឌិតអង់គ្លេសម្នាក់ ចាកចេញពីបន្ទប់វះកាត់ពាក់កណ្តាលទី ដើម្បីរួមភេទជាមួយគិលានុបដ្ឋាយិកា
15-09-2025 10:57
(បរទេស)៖ វេជ្ជបណ្ឌិតអង់គ្លេសម្នាក់ ត្រូវបានរាយការណ៍ថា បានចាកចេញពីបន្ទប់វះកាត់ពាក់កណ្តាលទី ដើម្បីទៅមានទំនាក់ទំនងផ្លូវភេទជាមួយគិលានុបដ្ឋាយិកា។ ករណីនេះពាក់ព័ន្ធនឹងវេជ្ជបណ្ឌិត Suhail Anjum ដែលជាវេជ្ជបណ្ឌិតឯកទេសខាងវេជ្ជសាស្រ្តវះកាត់ថ្នាំសន្លប់។ ព្រឹត្តិការណ៍នេះត្រូវបានកើតឡើងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ នៅមន្ទីរពេទ្យ Tameside Hospital ក្នុង Greater Manchester។

ក្នុងពេលវះកាត់យកថង់ទឹកប្រមាត់ចេញដោយបច្ចេកទេស “keyhole” នោះ Dr. Anjum បានស្នើសុំចាកចេញជាបណ្តោះអាសន្ន ដោយទុកអ្នកជំងឺ (ដែលកំពុងសន្លប់ក្រោមថ្នាំសន្ល់) ជាមួយគិលានុបដ្ឋាយិកាដែលមានបទពិសោធន៍។ បន្ទាប់មកគាត់បានទៅបន្ទប់វះកាត់មួយទៀត ហើយមានទំនាក់ទំនងផ្លូវភេទជាមួយគិលានុបដ្ឋាយិកា។
គិលានុបដ្ឋាយិកាម្នាក់ផ្សេងទៀតបានឃើញពួកគាត់នៅក្នុងស្ថានភាព “មិនសមរម្យ” ខណៈពេលចូលទៅយកឧបករណ៍សម្រាប់ការវះកាត់ផ្សេងទៀត។ បន្ទាប់ពីប្រហែល ៨ នាទី Dr. Anjum បានត្រឡប់មកវិញ ហើយបន្តវះកាត់រហូតដល់ចប់។គាត់បានទទួលស្គាល់កំហុសកំហុស និងសារភាពថា អាចបង្កហានិភ័យដល់អ្នកជំងឺ ទោះជាយ៉ាងណា មិនមានការរាយការណ៍ថាអ្នកជំងឺរងការខូចខាតផ្ទាល់នោះទេ។
វេជ្ជបណ្ឌិត Anjum បាននិយាយថា នៅពេលនោះគាត់កំពុងប្រឈមមុខនឹងបញ្ហាផ្ទាល់ខ្លួន និងភាពតានតឹងក្នុងគ្រួសារ។ គាត់បានចាកចេញពីមន្ទីរពេទ្យ Tameside & Glossop NHS Trust នៅខែកុម្ភៈ ឆ្នាំ២០២៥ ហើយបន្ទាប់មកបានត្រឡប់ទៅប្រទេសប៉ាគីស្ថាន។ ទោះយ៉ាងណា គាត់បានបង្ហាញបំណងចង់វិលត្រឡប់មកអនុវត្តវិជ្ជាជីវៈនៅចក្រភពអង់គ្លេសវិញ។ បច្ចុប្បន្ន សាលាវិធានវិន័យកំពុងពិនិត្យថា តើ Dr. Anjum នៅតែមានសិទ្ធិ និងសមត្ថភាពសមរម្យក្នុងការបន្តជាវេជ្ជបណ្ឌិតនៅចក្រភពអង់គ្លេសឬអត់?