ស្រ្តីវ័យជាង៥០ម្នាក់ ដែលតែងមានអាការៈដួលសន្លប់ភ្លាមៗរយៈពេល៥០ឆ្នាំ ដោយសារជំងឺស្ទះសរសៃអាទែពីកំណើត ទទួលការព្យាបាលជាសះស្បើយ
15-09-2025 11:34
(វៀតណាម)៖ ជារឿយៗ អ្នកស្រី P.T.L. មានអាយុ ៥២ឆ្នាំ មកពីខេត្តអាងយ៉ាង ដែលមានការឈឺទ្រូង លើសឈាម និងដួលសន្លប់ភ្លាមៗ ត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានជំងឺខូចសាច់ដុំបេះដូង ប៉ុន្តែការព្យាបាលអស់រយៈពេល១០ឆ្នាំនៅតែមិនជាសះស្បើយ។

ក្រោយមកពីពិនិត្យនៅ មន្ទីរពេទ្យ FV គ្រូពេទ្យធ្វើរោគវិនិច្ឆ័យ បានរកឃើញថា អ្នកស្រី P.T.L. មានជំងឺស្ទះសរសៃអាទែពីកំណើត និងត្រូវព្យាបាលដោយការដាក់ Stent ដើម្បីជាសះស្បើយ។
* ៥០ឆ្នាំទទួលរងនៃការគាំងបេះដូងភ្លាមៗ
តាំងពីតូចមក អ្នកស្រី P.T.L. ជារឿយៗតែងតែគាំងបេះដូងភ្លាមៗ និងបានព្យាយាម ទៅពិនិត្យជាច្រើនកន្លែង ដោយគេបានធ្វើរោគវិនិច្ឆ័យថាមានជំងឺខូចសាច់ដុំបេះដូង។ ថ្វីត្បិតតែវេជ្ជបណ្ឌិតបានចេញវេជ្ជបញ្ជាឱ្យប្រើថ្នាំក៏ដោយ ក៏ជំងឺនេះច្រើនតែកើតឡើងវិញ ដែលធ្វើឱ្យគាត់ពិបាកដកដង្ហើម ឈឺទ្រូង លើសឈាម និងដួលសន្លប់ញឹកញាប់ត្រូវទៅសង្គ្រោះបន្ទាន់។
នៅខែវិច្ឆិកា ឆ្នាំ២០២៤ នៅពេលដែលជំងឺកាន់តែធ្ងន់ធ្ងរ ក្រុមគ្រួសារបាននាំ អ្នកស្រី P.T.L. ទៅទីក្រុងហូជីមិញ ដើម្បីសង្គ្រោះបន្ទាន់។ តាមរយៈការណែនាំ គាត់បានទៅមន្ទីរពេទ្យFV ដើម្បីរកលោកបណ្ឌិត វេជ្ជបណ្ឌិត ហូមិញទ្វឹង ប្រធាននាយកដ្ឋានជំងឺសរសៃឈាមបេះដូង និងអន្តរាគមន៍សរសៃឈាមបេះដូងដោយក្តីសង្ឃឹមក្នុងការព្យាបាលជំងឺដែលបានអូសបន្លាយជាង ៥០ ឆ្នាំមកហើយ។
លោកវេជ្ជបណ្ឌិត ទ្វឹង បានរកឃើញថា អ្នកជំងឺមានសម្ពាធឈាមខ្ពស់ ដែលកើនឡើងជាបន្តបន្ទាប់ ជួនកាលរហូតដល់ 200 mmHg។ ការគាំងបេះដូងបណ្តាលឱ្យអស់កម្លាំង ជើងខ្សោយ នាំឱ្យពិបាកធ្វើចលនា។
វេជ្ជបណ្ឌិត ទ្វឹង បានលើកឡើងថា «ជាធម្មតា អ្នកជំងឺលើសសម្ពាធឈាម ជាពិសេសសម្ពាធឈាមឡើងខ្ពស់ ដែលប្រែប្រួលមិនប្រក្រតីជាមួយនឹងរោគសញ្ញានៃភាពអស់កម្លាំង ដោយសារជំងឺខ្សោយបេះដូង និងជើងខ្សោយ គឺជាសញ្ញានៃការសង្ស័យថា មានជំងឺស្ទះសរសៃឈាមអាទែ។ ដោយអនុវត្តការធ្វើតេស្តមួយចំនួនផ្សេងទៀត ជាពិសេសអ៊ុលត្រាសោន និង CT សរសៃឈាម។ លទ្ធផលបានបង្ហាញថាអ្នកជំងឺមានជំងឺស្ទះសរសៃឈាមអាទែ»។
យោងតាមលោកវេជ្ជបណ្ឌិត ទ្វឹង ជំងឺស្ទះសរសៃឈាមអាទែបណ្តាលឱ្យមានសម្ពាធឈាមខ្ពស់មិនឈប់ឈរ ដែលធ្វើឱ្យងាយនឹងកើតជំងឺស្ត្រូកដោយសារដាច់សរសៃឈាមខួរក្បាល។ ជំងឺខ្សោយបេះដូងដែលបណ្តាលមកពីស្ទះសរសៃឈាមអាទែក៏ធ្វើឱ្យលំហូរឈាមទៅកាន់រាងកាយត្រូវបានស្ទះ បេះដូងត្រូវធ្វើការកាន់តែខ្លាំង ធ្វើឱ្យងាយកើតជំងឺខ្សោយបេះដូង។ ជំងឺនេះក៏ធ្វើឲ្យឈាមហូរចុះមកជើងទាបផងដែរ ។ ប្រសិនបើអ្នកជំងឺធ្វើលំហាត់ប្រាណច្រើន វានឹងមិនមានឈាមគ្រប់គ្រាន់ ដែលនាំឱ្យមានរោគសញ្ញានៃការអស់កម្លាំងជើងនៅពេលធ្វើចលនា។
ជំងឺស្ទះសរសៃឈាមបេះដូងអាទែដែលអ្នកស្រី P.T.L. កើតមាននេះគឺជាជំងឺបេះដូងពីកំណើតដែលមានអត្រា ២នាក់លើ១០០០០នាក់ ដែលកើតទារកទើបនឹងកើត។ តាំងពីកំណើតមក អ្នកជំងឺមានការរួមតូចនៃផ្នែកឆ្លងកាត់នៃ សរសៃឈាមអាទែដែលជាសរសៃឈាមសំខាន់ដែលដឹកឈាមពីបេះដូងទៅចិញ្ចឹមរាងកាយ។ នៅក្នុងផ្នែកដែលនៅពីមុខចង្អៀត សម្ពាធឈាមឡើងខ្ពស់ខ្លាំង ហើយមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងផ្លូវដែលនាំទៅដល់ខួរក្បាល ដូច្នេះវាអាចបង្កជាជំងឺដាច់សរសៃឈាមខួរក្បាលបានយ៉ាងងាយ។ ជាសំណាងល្អ អ្នកស្រី P.T.L. មិនមានសញ្ញានេះពីក្រោយការរួមតូចសម្ពាធឈាមមានកម្រិតទាបដែលបណ្តាលឱ្យខ្វះឈាមទៅអវយវៈនិងតំបន់ខាងក្រោម។
* ដាក់ stent អាទែសម្រាប់ជំងឺស្ទះសរសៃឈាមបេះដូងអាទែ
ដើម្បីព្យាបាលជំងឺស្ទះសរសៃឈាមបេះដូងអាទែអ្នកជំនាញប្រើវិធីសាស្រ្តអន្តរាគមន៍ដាក់ stent អាទែដោយសារតែមានសុវត្ថិភាព និងប្រសិទ្ធភាពរបស់វា។ ប៉ុន្តែនៅក្នុងករណីរបស់ អ្នកស្រី P.T.L. ការដាក់ stent គឺនៅកន្លែងបត់នៃសរសៃអាទែដែលកាន់តែពិសេស។ ជាមួយនឹងនីតិវិធីដាក់Stent ហើយអង្កត់ផ្ចិតនៃកន្លែងផ្លូវចូលគឺមានទំហំត្រឹមតែ ២ទៅ៣ មីលីម៉ែត្រ។ ក្នុងករណីនេះ វេជ្ជបណ្ឌិត ទ្វឹង ត្រូវពង្រីកអង្កត់ផ្ចិតនៃកន្លែងចូលដល់ ៥ទៅ៦ មីលីម៉ែត្រ ដោយមានការគាំទ្រពីឧបករណ៍បិទ ពិសេសដើម្បីការពារការហូរឈាមដែលមិនអាចគ្រប់គ្រងបាន។
ដោយសារតែ stent ត្រូវបានដាក់នៅក្នុងអាទែនោះ វាមានទំហំធំ ដូច្នេះផ្លូវចូលតាម សរសៃឈាមធំត្រូវតែជ្រើសរើសនៅភ្លៅ។
លោកវេជ្ជបណ្ឌិត ទ្វឹង បានពន្យល់ថា «Stent ធម្មតានឹងមានប៉េងប៉ោងមួយបត់ចូលគ្នា។ នៅពេលដែលវាទៅដល់ទីតាំងដែលត្រូវការ ប៉េងប៉ោងនឹងពង្រីក ហើយ stent នឹងគៀបចូលជញ្ជាំងសរសៃ។ ជាពិសេស stent ដែលប្រើសម្រាប់ បងស្រី L. មានប៉េងប៉ោងពីរ ប៉េងប៉ោងតូចត្រូវបានពង្រីកមុន បន្ទាប់មកដល់ប៉េងប៉ោងធំ។ ពេលនោះ stent ទើបគៀបចូលជញ្ជាំងសរសៃ»។
វិធីសាស្រ្តនេះតម្រូវឱ្យវេជ្ជបណ្ឌិតធ្វើប្រតិបត្តិការយ៉ាងម៉ត់ចត់ ជៀសវាងករណីរបួសដល់សរសៃឈាម បណ្តាលឱ្យដាច់រលាត់ នាំឱ្យហូរឈាមមិនអាចគ្រប់គ្រងបាន។ លើសពីនេះ stent ត្រូវតែដាក់ក្នុងទីតាំងច្បាស់លាស់តាមការគ្រោងទុក ប្រសិនបើខុស វាអាចបំលាស់ទីទៅឆ្ងាយ។
ថ្ងៃទី ២៦ ខែវិច្ឆិកា លោកបណ្ឌិត វេជ្ជបណ្ឌិត ហូមិញទ្វឹង បានអន្តរាគមន៍ដោយផ្ទាល់នូវការប៉េងប៉ោងពង្រីក និងដំណើរការដាក់ stent ដែលមានការគាំទ្រពីម៉ាស៊ីនស្កេនឌីជីថល(DSA)។ វិធីសាស្រ្តនេះបានជោគជ័យ ៦០នាទី ក្រោយមកអ្នកជំងឺដឹងខ្លួនធម្មតា។
«មុនពេលធ្វើអន្តរាគមន៍ ខ្ញុំមានការព្រួយបារម្ភជាខ្លាំង ប៉ុន្តែសំណាងល្អដែលលោកវេជ្ជបណ្ឌិត ទ្វឹង បានជួយសម្រាលក្ដីបារម្ភ និងលើកទឹកចិត្តខ្ញុំ។ ក្នុងអំឡុងនោះ គាត់បានដោះស្រាយវាដោយថ្នមៗ និងដោយប្រុងប្រយ័ត្ន ពេលនោះខ្ញុំដឹងខ្លួន ទើបខ្ញុំមានអារម្មណ៍ដឹងគ្រប់យ៉ាង។ ដោយបានជួប និងទទួលការព្យាបាលត្រឹមត្រូវរបស់វេជ្ជបណ្ឌិត ខ្ញុំមានឱកាសបានអាយុវែង» អ្នកស្រី P.T.L.លើកឡើង។
ក្រោយពេលព្យាបាល សម្ពាធឈាមរបស់អ្នកជំងឺមានស្ថេរភាព រោគសញ្ញានៃការឈឺជើង និងអស់កម្លាំងអំឡុងពេលធ្វើចលនាបានបាត់ ឈាមរត់បានល្អ។ អ្នកជំងឺបានចេញពីមន្ទីរពេទ្យ២ថ្ងៃក្រោយមក។
ដើម្បីគាំទ្រដល់ការពិនិត្យ និងព្យាបាលជំងឺនៅមន្ទីរពេទ្យ FV ប្រកបដោយប្រសិទ្ធភាព កម្មវិធីប្រូមូសិនសម្រាប់អ្នកជំងឺកម្ពុជា ត្រូវបានអនុវត្តចាប់ពីខែសីហា ឆ្នាំ២០២៥ ដល់ខែតុលា ឆ្នាំ២០២៥ ដូចខាងក្រោម៖
* ផ្តល់ជូន voucher ៨ដុល្លារសម្រាប់អតិថិជនទាំងអស់ដែលមកមន្ទីរពេទ្យ FV ។
* ឧបត្ថម្ភថ្លៃធ្វើដំណើរ ១០ ដុល្លារសម្រាប់អ្នកជំងឺដែលមកពីប្រទេសកម្ពុជា។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
ការិយាល័យតំណាងរបស់មន្ទីរពេទ្យ FV នៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា
ទូរស័ព្ទ (+855) 23 211 777 ឬខ្សែទូរស័ព្ទ (+855) 89 999 345៕