ក្រុមហ៊ុន TODAY internet ដឹកនាំក្រុមការងាររបស់ខ្លួនចូលរួមដាក់បិណ្ឌ ឧទ្ទិសជូនដល់វីរៈកងទ័ពជួរមុខដែលបានពលីការពារបូរណភាពទឹកដី
15-09-2025 12:06
(ភ្នំពេញ)៖ ក្រុមហ៊ុន TODAY internet បានរៀបចំកម្មវិធីដាក់បិណ្ឌដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់
ដួងវិញ្ញាណក្ខន្ធវីរកងទ័ពកម្ពុជាដែលបានពលីក្នុងសង្រ្គាម សូមបានបដិសន្ធិក្នុងទីបរមសុខកុំបីឃ្លៀងឃ្លាតឡើយ ក៏ដូចជាអបអរពិធីបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខនេះផងដែរ។ កម្មវិធីដាក់បិណ្ឌនេះធ្វើឡើងនៅវត្តមង្គលសិរីគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងក្រុមការងាររបស់ក្រុមហ៊ុន TODAY internet គ្រប់ជាន់ថ្នាក់។

ដូចឆ្នាំកន្លងទៅក្រុមហ៊ុន TODAY internet បានដឹកនាំក្រុមការងារខ្លួនទៅដាក់បិណ្ឌរួមគ្នា
និងបានប្រគេននូវទេយ្យវត្ថុ និងបវារណាចតុបច្ច័យចំពោះព្រះភិក្ខុសង្ឃគ្រប់ព្រះអង្គ ជាកិច្ចឧទ្ទិសកុសលជូនដល់បុព្វការីជន ញាតិសន្តាន និងបួងសួងសុំសេចក្តីសុខចម្រើន ជោគជ័យលើគ្រប់កិច្ចការងារសូមកើតមានចំពោះគ្រួសារ TODAY internet ទាំងមូល ក៏ដូចជាប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប។
លោក យា ប៊ែនយ៉ាមីន ប្រធានផ្នែកទីផ្សារបានលើកឡេីងថា «ការដាក់បិណ្ឌរួមគ្នានេះបង្ហាញពី ស្មារតីរួបរួមគ្នារបស់ក្រុមការងារក៏ដូចជាផ្នែកមួយជួយថែរក្សាប្រពៃណីជាតិខ្មែរដែលបន្សល់ទុកពីដូនតា ហេីយយេីងខ្ញុំក៏សូមជូនបុណ្យកុសលដល់អតិថិជនទាំងអស់ដែលតែងតែគាំទ្រ សេវាកម្មរបស់យេីងខ្ញុំកន្លងមក»។
បច្ចុប្បន្នក្រុមហ៊ុន TODAY internet បាននឹងកំពុងបម្រើសេវាអុីនធឺណិតជូនដល់អតិថិជនទាំង ប្រភេទក្រុមហ៊ុនអាជីវកម្ម និងតាមគេហដ្ឋាននៅតាមបណ្តាលខេត្តក្រុងដូចជា រាជធានីភ្នំពេញ ក្រុងតាខ្មៅ ក្រុងបាវិត ក្រុងប៉ោយប៉ែត ខេត្តបាត់ដំបង ខេត្តសៀមរាប និងខេត្តព្រះសីហនុ។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតាមរយៈទូរស័ព្ទលេខ៖ Hotline Number 070 21 55 77 ឬតាមរយៈ Facebook Messenger “TODAY Internet” ឬគេហរទំព័រ today.com.kh៕