Mondo បង្កើតកំណត់ត្រាលលើកទី១៤ ការលោតកម្ពស់ ៦.៣០ម៉ែត្រ នៃជើងឯកពិភពលោកនៅទីក្រុងតូក្យូ
16-09-2025 10:12
(តូក្យូ)៖ Mondo Duplantis បានក្លាយជាម្ចាស់ជើងឯកពិភពលោកជាថ្មីទៀត ជាមួយនឹងការបង្កើត នឹងបំបែកឯតទគ្គកម្មពិភពលោកនៅកំណត់ត្រាលើកទី១៤ ក្នុងអាជីពនៅការលោតបានកម្ពស់ ៦.៣០ម៉ែត្រជាមួយគ្រងជើងឯកពិភពលោកជាលើកទី៣ ជាប់ៗគ្នាកាលពីថ្ងៃចន្ទ នៅទីក្រុងតូក្យូ នៃកម្មវិធី World Athletics Championships Tokyo 2025 ។

កំណត់ត្រាសំខាន់របស់ Mondo Duplantis ដែលមានសញ្ជាតិអាមេរិក ដើមកំណើតស៊ុយអែត ធ្លាប់លោតបានកម្ពស់កំណត់ត្រា ៦.២៩ម៉ែត្រ នៅទីក្រុង Budapest កាលពីខែមុន ដ្បិតក្នុងឆ្នាំ២០២៥ នេះ រូបគេបានបង្កើតកំណត់ត្រាលោតបានកម្ពស់ចាប់ពី ៦.២៧ម៉ែត្រ នៅទឹកដីបារាំងដែលការប្រកួតលក្ខណៈទេសចរណ៍ នឹងធ្វើបានរហូតដល់កម្ពស់ ៦.២៨ម៉ែត្រនៅទឹកដីកំណើតស៊ុយអែ បានក្លាយជាការបំបែកឯតទគ្គកម្មពិភពលោក ៣លើកជាប់គ្នាផងដែរ ។
សូមជ្រាបផងថា គិតចាប់តាំងពីឆ្នាំ២០២១ មកដល់២០២៥ នេះ កីឡាករ Mondo Duplantis ដែលមានវ័យ ២៥ឆ្នាំរូបនេះ ក្នុងព្រឹតិ្តការណ៍ធំៗ គឺមិនទាន់ស្គាល់ការបាត់បងមេដាយមាសនោះទេ ចាប់តាំងពីឈ្នះមេដាយមាសនៅក្នុងកម្មវិធី European Indoor Championships 2021 ជាមួយការលោតបានកម្ពស់ ៦.០៥ម៉ែត្រ ជាមួយកំណត់ត្រាមេដាយមាស ២២គ្រឿងក្នុងដៃផងដែរ ៕