Al-Ahli យកបាន ៣ពិន្ទុក្រោយឈ្នះ Nasaf បើកឆាក AFC Champions League Elite 2025-26
17-09-2025 10:52
(ភ្នំពេញ)៖ ក្រុមការពារតំណែងជើងឯកពានរង្វាន់លីគកំពូលតំបន់អាស៊ី AFC Champions League Elite រដូវកាលមុន Al-Ahli របស់អារ៉ាប៊ីសាអូឌីត បានចាប់ផ្តើមយ៉ាងល្អជាមួយការយកបាន ៣ពិន្ទុយ៉ាងស្វិតស្វាញពីក្រុម FC Nasaf របស់លីគអ៊ូសបេគីស្ថាន ៤-២ ក្នុងប្រកួតបើកឆាកនៅតំបន់អាស៊ីខាងលិច នៃរដូវកាលថ្មី២០២៥-២៦ នេះ ។

ជាមួយគ្នានោះ ក្រៅតែពីក្រុមលីគអារ៉ាប៊ីសាអូឌីត Al-Ahli ក្រុមផ្សេងដែលយកបាន ៣ពិន្ទុដែរនោះ មានក្រុម Sharjah FC, Al Wahda FC និងក្រុម Al Sadd នៃក្រុមស្ថិតក្នុងនៅអាស៊ីខាងលិច ដែលមាន ១២ក្រុម គិតត្រឹមការចាប់ផ្តើមលេងវគ្គសន្សំពិន្ទុនេះ ។
ខណៈក្រុមលីគជប៉ុន Sanfrecce Hiroshima ក៏បានយកឈ្នះក្រុមលីគអូស្ត្រាលី Melbourne City ២-០ កំពុងនាំមុខគេកំពូលតារាង ១២ក្រុមនៃតំបន់អាស៊ីខាងកើត ជាមួយក្រុមកូរ៉េខាងត្បូង Gangwon FC និង Buriram United មាន ៣ពិន្ទុស្មើគ្នាបណ្តោះអាសន្ននេះ ។
ដ្បិតពីរគូទៀតក្នុងវគ្គសន្សំពិន្ទុតំបន់អាស៊ីខាងកើត រវាងក្រុម Ulsan HD ប៉ះ Chengdu Rongcheng នឹងត្រូវដឹងគ្នាល្ងាចនេះ ហើយក្រុម Shanghai Port តទល់ជាមួយ Vissel Kobe ក៏ត្រូវសម្រេចនៅម៉ោង ៧យប់នេះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ៕