រថយន្ត «Maxus D60» កំពុងមានប្រម៉ូសិនពិសេសក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដោយថែមជូនកាតសាំងរហូតដល់ ៨០០ដុល្លារ

17-09-2025 11:00

(ភ្នំពេញ)៖ ប្រទេសកម្ពុជាកំពុងត្រៀមរៀបចំអបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យដ៏សំខាន់បំផុតមួយប្រចាំឆ្នាំ ហើយក្រុមហ៊ុន Maxus Cambodia ក៏កំពុងចូលរួមអបអរសាទរ តាមរយៈការផ្តល់ជូននូវប្រម៉ូសិនពិសេស សម្រាប់អតិថិជនដែលចង់បង្កើនបទពិសោធន៍ថ្មីជាមួយរថយន្ត Maxus ដ៏ទំនើប និង ការបើកបរកាន់តែទាន់សម័យ។ សម្រាប់អតិថិជនដែលកក់ទិញរថយន្ត Maxus D60 ដែលជារថយន្តប្រភេទ SUV ៧កៅអីដ៏ទាន់សម័យ ព្រមទាំងមានការរចនាឡើងសម្រាប់គ្រួសារធំ ដោយផ្តល់ទាំងផាសុកភាពដល់អ្នកបើកបរ និងអ្នករួមដំណើរ ឱ្យទទួលបាននូវមធ្យោបាយធ្វើដំណើរ សម្រាប់បែបផែនថ្មីក្នុងសម័យដ៏ទំនើប ដោយនឹងទទួលបានកាតសាំង ៨០០ដុល្លារដោយឥតគិតថ្លៃ។ ប្រម៉ូសិននេះមានគោលបំណងធ្វើឱ្យការធ្វើដំណើរ ក្នុងថ្ងៃសម្រាកនាឱកាសបុណ្យភ្ផំបិណ្ឌ កាន់តែមានភាពងាយស្រួល សន្សំសំចៃ ចំណេញថវិកា ដើម្បីជួយក្រុមគ្រួសារក្នុងការបើកបរ ប្រកបដោយភាពរីករាយបំផុត និងមិនចំណាយថ្លៃសាំង។

ហេតុអ្វីបានជារថយន្ត Maxus D60 ក្លាយជាជម្រើសល្អបំផុត សម្រាប់ដំណើរកម្សាន្តនាបុណ្យភ្ជុំបិណ្ឌខាងមុខនេះ? Maxus D60 បានក្លាយជារថយន្តប្រភេទ SUV ខ្នាតធំដ៏ទាក់ទាញបំផុតមួយ នៅក្នុងផ្នែកនៃរថយន្តដែលមានតម្លៃត្រឹមតែជាងង ៣៥,០០០ដុល្លារ ដោយផ្តល់ជូនលក្ខណៈពិសេសជាច្រើនដូចជា៖

* បំពាក់ដោយកៅអី៣ជួរ ជាប្រភេទ ៧កៅអីដ៏ធំទូលាយ៖ ពិតជាល្អសម្រាប់សមាជិកគ្រួសារច្រើន ដែលធ្វើដំណើររួមគ្នាទៅកាន់ស្រុកកំណើត និងវត្តអារាមនាបុណ្យភ្ផំបិណ្ឌខាងមុខនេះ។
* ការរចនាបែបទំនើបស៊េរីថ្មី និងមុខងារពិសេស៖ រួមបញ្ចូលគ្នាទាំងភាពស្រស់ស្អាត និងមានផាសុកភាពខ្ពស់។
* ដំណើរការបើកបរមានប្រសិទ្ធភាពខ្ពស់៖ បំពាក់ដោយម៉ាស៊ីនសាំងចំណុះ ១.៥T ប្រភេទតួបូ ផ្តល់នូវទំនុកចិត្តសម្រាប់ការបើកបរទាំងក្នុងទីក្រុង និងការធ្វើដំណើរផ្លូវឆ្ងាយ។
* បច្ចេកវិទ្យាសុវត្ថិភាពកម្រិតខ្ពស់៖ ធានាថារាល់ការធ្វើដំណើរ គឺមានសុវត្ថិភាពខ្ពស់ សូម្បីតែការបើកបរលើចង្អៀតដ៏មមាញឹក ជាមួយមុខងារជាច្រើនដូចជា កាមេរ៉ា ៣៦០ដឺក្រេ និងសេនស័រជំនួយពេលបើកបរ, ប្រព័ន្ធហ្វ្រាំង ABS, ហ្វ្រាំងដៃអេឡិចត្រូចនិច, ប្រព័ន្ធជំនួយពេលបើកបរលើផ្លូវរអិល, ប្រព័ន្ធផ្តល់ដំណឹងពេលមានរថយន្តវារជែង, ពោងសុវត្ថិភាព និងមុខងារផ្សេងៗទៀតជាច្រើន។

ម្យ៉ាងវិញទៀត ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាពេលវេលាដែលក្រុមគ្រួសារទាំងអស់ នឹងធ្វើដំណើរទៅស្រុកកំណើតដើម្បីជួបជុំយាយតា ពុកម៉ែ បងប្អូន នៅតាមបណ្តាខេត្តនានា។ ជាមួយរថយន្ត Maxus D60 លោកអ្នកអាចបើកបរបានយ៉ាងរីករាយ និងដឹកសម្ភារៈបានច្រើន៖

* ផ្នែកខាងក្នុងធំទូលាយ បំពាក់ដោយកៅអីបីជួរ ស័ក្តិសម្រាប់គ្រួសារដែលមានសមាជិកច្រើន។
* ទំហំឃ្លុបក្រោយធំទូលាយចំណុះ ៥០០លីត្រ និងអាចបត់កៅអីជួរទី២ទី៣ឲ្យរាបស្មើ ដើម្បីទទួលបានទំហំកាន់តែធំរហូត ១,២០០លីត្រ។
* ការបើកបរដ៏រលូន និងមានគ្រឿងក្រាមដ៏រឹងមាំ ដែលផ្តល់ការបើកបរមានលំនឹងល្អគ្រប់គ្រង ការបើកបរបានល្អទាំងផ្លូវហាយវេ និងផ្លូវលំតាមបណ្តាខេត្ត។
* កម្រិតស៊ីសាំងត្រឹមតែ ៧.២L/១០០Km និងបង់ពន្ធផ្លូវត្រឹមតែ ១៥០,០០០រៀលក្នុងមួយឆ្នាំ។
* ប្រព័ន្ធកម្សាន្ត និងការ Connect ពីទូរស័ព្ទជាមួយរថយន្ត ដើម្បីរក្សាភាពងាយស្រួលក្នុងពេលបើកបរ។
* បំពាក់ដោយម៉ាស៊ីនត្រជាក់គ្រប់ផ្នែកទាំងខាងមុខ ជួរទី២ និងជួរទី៣ ដែលផ្តល់ភាពត្រជាក់គ្រប់អ្នករួមដំណើរ។

លើសពីនេះទៅទៀត រាល់អតិថិជនដែលអញ្ផើញមកទទួលរថយន្ត Maxus មុនពិធីបុណ្យភ្ជុំបិណ្ឌនេះ នឹងទទួលបានកាដូរចានស្រាក់ដ៏ស្រស់ស្អាតដោយឥតគិតថ្លៃ ហើយរាល់អតិថិជនដែលគ្រាន់តែអញ្ផើញមកទស្សនារថយន្ត ឬអ្នកបើកបរសាកល្បងនៅ showroom នឹងទទួលបានការថែមជូនក្រមា Maxus ដ៏ស្រស់ស្អាតដោយឥតគិតថ្លៃភ្លាមៗផងដែរ។ ជាមួយនឹងប្រម៉ូសិនពិសេសនេះ ក្រុមហ៊ុន Maxus Cambodia បានកំពុងធ្វើឱ្យអតិថិជនដែលទិញរថយន្តមុនបុណ្យភ្ជុំបិណ្ឌនេះកាន់តែរីករាយ និងទទួលបានការសន្សំសំចៃខ្ពស់ចំណេញច្រើន។ Maxus D60 មិនត្រឹមតែជារថយន្តប្រភេទ SUV ៧កៅអីដែលមានភាពធំទូលាយប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាដំណោះស្រាយសម្រាប់ការធ្វើដំណើរជាលក្ខណៈគ្រួសារមានសមាជិកច្រើន៕