ក្រុមហ៊ុន «Leapmotor Cambodia» សហការជាមួយបុរី «ប៉េង ហួត» ផ្តល់ជូនការបញ្ចុះតម្លៃពិសេសរហូតដល់ ១ពាន់ដុល្លារ សម្រាប់អ្នករស់នៅក្នុងបុរី

17-09-2025 15:30

(ភ្នំពេញ)៖ ក្រុមហ៊ុន Leapmotor Cambodia បានប្រកាសជាផ្លូវការនូវភាពជាដៃគូដ៏គួរឱ្យរំភើបជាមួយបុរី ប៉េង ហួត ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋាន ដ៏មានកិត្យានុភាពបំផុតមួយនៅក្នុងប្រទេសកម្ពុជា ដើម្បីនាំមកនូវអត្ថប្រយោជន៍បន្ថែម ដល់សមាជិកនៃសហគមន៍របស់បុរី ប៉េង ហួត។ ក្រោមកិច្ចសហការនេះ រាល់អ្នកដែលរស់នៅក្នុងបុរី ប៉េង ហួត ដែលកាន់ប័ណ្ណ Peng Huoth Privilege Card នឹងទទួលបានការបញ្ចុះតម្លៃពិសេសរហូតដល់ ១ពាន់ដុល្លារ លើការទិញរថយន្ត Leapmotor ម៉ូឌែលណាមួយដ៏បាន។

ការផ្តល់ជូនផ្តាច់មុខនេះ សរបញ្ជាក់បន្ថែមពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Leapmotor ក្នុងការផ្តល់នូវរថយន្តអគ្គិសនី ប្រកបដោយភាពច្នៃប្រឌិតទំនើបទាន់សម័យ សន្សំសំចៃ និងកាន់តែមានភាពងាយស្រួលសម្រាប់ប្រជាជនកម្ពុជា។ ម្យ៉ាងវិញទៀត ការបញ្ចុះតម្លៃពិសេសដល់អ្នករស់នៅក្នុងបុរីប៉េងហួតទាំងអស់នេះ គឺមានគោលបំណងលើកកម្ពស់ ក្នុងការប្រើប្រាស់រថយន្តអគ្គិសនី បែបអនាគតស្របតាមការរស់នៅដ៏ស៊ីវិល័យនាពេលបច្ចុប្បន្ន។

តំណាងក្រុមហ៊ុន Leapmotor Cambodia បានចែករំលែកថា «យើងពិតជារីករាយណាស់ ដែលបានចាប់ដៃគូរសហការណ៏ជាមួយ បុរី ប៉េង ហួត ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានដ៏ល្បីល្បាញ និងជាក្រុមហ៊ុនតំណាងឱ្យការរស់នៅប្រកបដោយភាពស៊ីវិល័យ និងសហគមន៍សម័យទំនើប។ ចំពោះកិច្ចសហការរបស់យើងជាមួយបុរី ប៉េង ហួត គឺស្របតាមបេសកកម្មរបស់ក្រុមហ៊ុន Leapmotor ក្នុងការផ្តល់នូវដំណោះស្រាយមធ្យោបាយធ្វើដំណើរ​ ជាប្រភេទរថយន្តអគ្គិសនីប្រកបដោយនិរន្តរភាព និងស័ក្តិសមសម្រាប់គ្រួសារបែបទំនើប។ តាមរយៈការផ្តល់ជូនការបញ្ចុះតម្លៃពិសេសនេះ គឺយើងចង់លើកទឹកចិត្ត និងណែនាំដល់គ្រួសារដែលរកនៅក្នុង បុរី ប៉េង ហួត ទាំងអស់អាចងាកមកជ្រើសរើសរថយន្តអគ្គីសនី ដែលជួយដល់បរិស្ថាន និងទទួលយកនូវបទពិសោធន៍បើកបរឆ្ពោះទៅអនាគត។ ក្នុងកិច្ចសហការនេះ គឺមិនត្រឹមតែជាការណែនាំអំពីដំណោះស្រាយមធ្យោបាយ ធ្វើដំណើរជាមួយរថយន្តអគ្គិសនីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបន្ថែមនូវតម្លៃពិតប្រាកដ ដល់អ្នករស់នៅក្នុង បុរី ប៉េង ហួត ដោយផ្តល់អត្ថប្រយោជន៍កាន់តែសំបូរបែបពួកគេ។ យើងខ្ញុំក៏សូមអរគុណដល់បុរី ប៉េង ហួត ដែលជឿជាក់លើក្រុមហ៊ុន Leapmotor និង ទទួលការចូលរួមជាដៃគូសហការ ជាមួយពួកយើងដើម្បីនាំយកនូវការផ្តល់ជូនដ៏រំភើបនេះដល់សហគមន៍យើង»

ការបញ្ចុះតម្លៃនេះ គឺផ្តល់ជូនសម្រាប់គ្រប់ម៉ូដែលរថយន្ត Leapmotor ទាំងអស់ដែលមានលក់នៅក្រុមហ៊ុនផ្លូវការក្នុងប្រទេសកម្ពុជា ដែលមានដូចជា រថយន្ត Leapmotor T03 ជាប្រភេទ City Car ដែលមានតម្លៃត្រឹមតែជាង ១៤,០០០ដុល្លារ (រួមទាំងប្រម៉ូសិនពិសេសថែមទូរស័ព្ទដៃ iPhone 16 សម្រាប់ការកក់ទិញក្នុងខែកញ្ញានេះ) ព្រមទាំងម៉ូឌែល Leapmotor C10 ប្រភេទ SUV ដែលមានតម្លៃត្រឹមតែជាង ២៩,០០០ដុល្លារ និងមានរយៈចម្ងាយបើកបររហូតដល់ ៥៣០Km សម្រាប់ការសាកថ្មមួយពេញ។ អតិថិជនដែលរស់នៅក្នុងបុរី ប៉េង ហួត ទាំងអស់ អាចទាញយកអត្ថប្រយោជន៍ពីការបញ្ចុះតម្លៃនេះ ដោយគ្រាន់តែបង្ហាញប័ណ្ឌ Privilege Card របស់ បុរី ប៉េង ហួត និង Scan QR កូដតាម PH Mobile App នៅអគារតាំងបង្ហាញរថយន្ត Leapmotor ដើម្បីទទួលបានការបញ្ចុះតម្លៃពិសេស ១ពាន់ដុល្លារភ្លាមៗ។

កិច្ចសហការនេះបានឆ្លុះបញ្ចាំងពីចក្ខុវិស័យរួមគ្នារវាងបុរី ប៉េង ហួត និងក្រុមហ៊ុន Leapmotor ក្នុងការលើកកម្ពស់វិស័យយាន្តយន្តអគ្គិសនី និងរបៀបនៃការរស់នៅបែបទំនើប សម្រាប់គ្រួសារអ្នកជាមួយភាពច្នៃប្រឌិតខ្ពស់ ផាសុកភាព និងនិរន្តរភាពនៃការរស់នៅ។ ជាមួយនឹងភាពជាដៃគូរនេះលោកអ្នកនឹងអាចរស់នៅ ក្នុងគេហដ្ឋានដ៏ប្រណិតនៅបុរី ប៉េង ហួត និងជ្រើសរើសរថយន្តអគ្គិសនីបែបអនាគត ដែលជារបៀបរស់នៅយ៉ាងស៊ីវិល័យ និងមានសុភមង្គលបំផុត។

សម្រាប់ព័ត៌មានបន្ថែម អតិថិជនអាចអញ្ជើញមកទស្សនា និងបើកបរសាកល្បងដោយផ្ទាល់នៅអគារតាំងបង្ហាញរថយន្ត Leapmotor ដែលមានទីតាំងនៅមហាវិថីឧកញ៉ាមហាភក្ដី ហ៊ុន នាង, សង្កាត់ចាក់អង្រែក្រោម, ខណ្ឌមានជ័យ, រាជធានីភ្នំពេញ (ទល់មុខសាលាអន្តរជាតិ ISPP) ឬទំនាក់ទំនងតាមរយៈលេខ ០១០ ៨៨៨ ០៦១ ឬ ០៩៣ ៨៣៦ ៨៨៨៕