Jose Mourinho ធ្លាប់ជាគ្រូកាលឆ្នាំ២០០០ ពេលនេះកំពុងពិចារណាទៅវិញម្តងទៀត ក្រោយអត់ការងារនៅក្លឹបក្រៅស្រុក

17-09-2025 16:07

(បរទេស)៖ លោក Jose Mourinho ដែលមានកំណត់ត្រាដឹកនាំក្រុម AS Roma ចាញ់សរុប ៣៩ប្រកួតនោះ ពេលនេះត្រូវបានរបាយការណ៍ឱ្យដឹងថា កំពុងពិចារណាក្នុងចូលទៅជំនួសតំណែងលោក Bruno Lage នៅក្លឹបព័រទុយហ្គាល់ S.L. Benfica បន្ទាប់ពីគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះ ត្រូវបានបណ្តេញចេញពីក្លឹប ក្រោយលេងចាញ់ក្លឹប Qarabag FK ។

ខណៈនាថ្ងៃពុធនេះ ក្លឹប Benfica ត្រូវបានស្ថានីយ៍ទូរទស្សន៍ព័រទុយហ្គាល់ RTP បានរាយការណ៍ថានឹងតែងតាំងអតីតគ្រូរូបនេះ ជាអ្នកចាត់ការថ្មីរបស់ពួកគេ បន្ទាប់ពីការបណ្តេញលោក Bruno Lage នាថ្ងៃទី១៧ ខែកញ្ញានេះ ក្រោមសម្ពាធដឹកនាំក្លឹបចាញ់ ក្រុមមកពីប្រទេសអាស៊ៃបៃហ្សង់ Qarabag ៣-២ នៅ Estadio da Luz ក្នុងប្រកួតបើកឆានពាន UEFA Champions League 2025-26 ។

ប្រធានក្លឹប Benfica លោក Rui Costa បានឱ្យដឹងថា ក្លឹបមានបំណងចង់បាននៅអ្នកចាត់ការថ្មី មកជំនួសមុននៅថ្ងៃសៅរ៍នេះ ប៉ុន្តែក៏មិនបានដាក់ការរំពឹងណាមួយចំពោះលោក Mourinho ក្នុងតួនាទីនេះ ដែលជាជម្រើសពេញចិត្តសម្រាប់ក្លឹបត្រូវការ ។

ប្រភពពី BBC Sport បានឱ្យដឹងថា លោក Mourinho ក៏មានការបើកចំហរក្នុងការវិលត្រឡប់ទៅធ្វើការនៅប្រទេសព័រទុយហ្គាល់វិញផងដែរ បន្ទាប់ពីចាកចេញរយៈពេល ២១ឆ្នាំមកនេះ ដ្បិតលោកក៏ទើបត្រូវបានក្លឹបអ៉ីតាលី Fenerbache ដកតួនាទីចេញកាលពីថ្ងៃទី២៩ ខែសីហា ។

មុននឹងអត់ការងារនេះលោក Mourinho បានដឹកនាំ Fenerbache ចំនួន ៦២ប្រកួត ឈ្នះបាន ៣២ប្រកួត នឹងចាញ់ ១១លើក ក្រោយពេលក្លឹបទួរគីមួយនេះ ធ្លាក់ចេញពីក្របខណ្ឌ UCL រដូវកាលនេះក្រោយថ្វីជើង Benfica ក្នុងវគ្គ Play-off ជាក្រុមដែលលោកផ្តើមអាជីពគ្រូបង្វឹកដំបូងកាលឆ្នាំ២០០០ ដែលពេលនោះ ដឹកនាំ ១១ប្រកួត ចាញ់តែ ២ប្រកួតប៉ុណ្ណោះ ។

ប្រសិនជា មានការព្រមព្រៀងដឹកនាំមែននោះ នឹងឃើញលោក Jose Mourinho ដែលធ្លាប់ដឹកនាំក្លឹបក្នុងស្រុក FC Porto ឈ្នះពាន UEFA Champions League 2003-04 នឹងត្រូវដឹកនាំក្រុម Banfica ប្រជែង UCL រដូវកាលនេះ តទល់នឹងអតីតក្រុម Chelsea, Newcastle United, Bayer Leverkusen, Ajax, Napoli, Juventus និងក្លឹបឈ្នះពាននេះច្រើនជាងគេ ១៥ដង Real Madrid ។

នាមជាអ្នកចាត់ការធ្លាប់ដឹកនាំក្រុមឈ្នះពានលីគអឺរ៉ុប UCL ចំនួន ២លើក នឹងពានកម្រិតទី២ UEFA Europa League, UEFA Conference Lague ក្នុងអាជីពមួយនេះ ៕