Yamal មានបញ្ហាក្រលៀន នឹងខកខានជួយ Barca បើកឆាក UCL ប៉ះ Newcastle
18-09-2025 10:43
(អេស្ប៉ាញ)៖ ខ្សែប្រយុទ្ធ Lamine Yamal របស់ក្លឹប FC Barcelona ត្រូវបានប្រកាសថា នឹងខកខានជួយក្រុមលេងទល់នឹងក្រុម Newcastle United នៅយប់ថ្ងៃព្រហស្បតិ៍នេះ ក្នុងក្របខ័ណ្ឌលីគ UEFA Champions League ជាមួយនឹងបញ្ហារបួសក្រលៀន, នេះបើតាមក្លឹបអេស្ប៉ាញ បានឱ្យដឹងនៅបេក្ខភាពកីឡាករត្រូវធ្វើដំណើរមកកាន់ទឹកដីអង់គ្លេស ។

Yamal បានរងរបួសនេះនៅពេលបំពេញកាតព្វកិច្ចអន្តរជាតិជាមួយប្រទេសអេស្ប៉ាញ ហើយក៏ត្រូវបានអ្នកចាត់ការក្រុម Barca លោក Hansi Flick បានបង្ហាញការមិនពេញចិត្តចំពោះក្រុមការងារជម្រើសជាតិអេស្ប៉ាញផងដែរ ដែលមិនមានការយកចិត្តទុកដាក់លើកីឡាករវ័យ ១៨ឆ្នាំរូបនេះ ជាមួយការខកខានលេងក្នុងលីគ LaLiga ទល់នឹងក្រុម Valencia ផងដែរ ៕
មុនជួបបញ្ហារបួសនេះ Yamal ក៏ទើបរកបាន ២គ្រាប់ផងដែរ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមសម្រេចទីបាន ២លើកនៅលីគ LaLiga ខណៈក្លឹបបង្ហាញថាកីឡាករ Alejandro Balde និង Gavi ក៏ត្រូវអវត្តមានជាមួយនឹង Marc-Andre ter Stegen ដែលអវត្តមានរយៈពេលវែង ប៉ុន្តែ Frenkie de Jong គឺស្ថិតក្នុងជម្រើសបម្រុង ។
សូមជម្រាបផងថា ការប្រជែងពាន UCL រដូវកាលមុនក្លឹប Barca បានធ្លាក់ចេញត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈនេះក៏ជាការវិលត្រលប់មកសារជាថ្មីរបស់ Newcastle បន្ទាប់ពីខកខានមិនបានចូលប្រកួតកាលពីរដូវកាលមុន ។
ចំណោម ៦ប្រកួតចុងក្រោយនេះ ក្រៅតែពីក្រុម Barca ប៉ះ Newcastle ក្រុមណាអាចយកឈ្នះគូប្រកួតនៅលទ្ធផលគ្រាប់បាល់លើសចាប់ពី ៥គ្រាប់ នោះពួកគេនឹងឈានទៅឈរកំពូលតារាង League phase ចំណោម ៣៦ក្រុមបណ្តោះអាសន្នពីប្រកួតដំបូងនេះ ៕