Vissel Kobe យកឈ្នះ Shanghai Port ៣-០ ឡើងឈរនាំមុខតារាងតំបន់អាស៊ីខាងកើត បើកឆាក AFC Champions League
18-09-2025 11:00
(ភ្នំពេញ)៖ ក្រុមបាល់ទាត់របស់លីគជប៉ុន Vissel Kobe បានឈានដល់ទីកំពូលតារាងក្នុងការប្រកួតវគ្គសន្សំពិន្ទុប្រចាំតំបន់អាស៊ីខាងកើត នៃពានរង្វាន់ AFC Champions League 2025-26 ក្រោយផ្តូលគូប្រកួតក្រុមលីគចិន Shanghai Port ៣-០ នៃការប្រកួតបើកឆាកពានក្របខណ្ឌលីគអាស៊ីរដូវកាលនេះ ។

ដូច្នេះឃើញថា តាមរយៈការលេង ១ប្រកួតដំបូនេះ ក្រុមដែលរកបាន ៣ពិន្ទុ គឺមានក្រុម Vissel Kobe, Sanfrecce Hiroshima , Gangwon FC និង Ulsan HD ហើយក្រុមមាន ១ពិន្ទុមានក្លឹប Machida Zelvia និង FC Seoul នៃជម្រើសក្រុមប្រចាំតំបន់អាស៊ីខាងកើត ។
ជាមួយគ្នានោះ សម្រាប់ក្រុមនៅតំបន់ខាងលិច ក្រុមលីគអារ៉ាប៊ីសាអូឌីត Al-Ahli ដែលរកបាន ៣ពិន្ទុដែរនោះមានក្រុម Sharjah FC, Al Wahda FC និងក្រុម Al Sadd នៃជម្រើសក្រុមស្ថិតក្នុងនៅអាស៊ីខាងលិច ដែលមាន ១២ក្រុមដូចគ្នា គិតត្រឹមការចាប់ផ្តើមលេងវគ្គសន្សំពិន្ទុនេះ ដែលវគ្គនេះតម្រូវលេង ៨ប្រកួត និងជ្រើសយកក្រុមមានពិន្ទុខ្ពស់ជាងគេ ៨ក្រុមទាំង ២តំបន់ ឡើងវគ្គ ១៦ក្រុមបន្ត ៕