សាលាបញ្ញាសាស្ត្រអន្តរជាតិសាខាសែនសុខ រៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំសិក្សា ២០២៤-២០២៥ និងលើកទិសដៅការងារសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦
18-09-2025 14:00
(ភ្នំពេញ)៖ សាលាបញ្ញាសាស្ត្រអន្តរជាតិសាខាសែនសុខ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំសិក្សា ២០២៤-២០២៥ និងលើកទិសដៅការងារសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ ពិធីនេះដែរ បានធ្វើឡើងក្រោមអធិបតីភាព លោក ប៊ុន សុផាត សមាជិកប្រតិបត្តិក្រុមប្រឹក្សាភិបាល និងគណៈគ្រប់គ្រងសាលា បុគ្គលិកគ្រប់ផ្នែក ព្រមទាំងលោកគ្រូ អ្នកគ្រូគ្រប់កម្រិតសិក្សាទាំងអស់ប្រមាណ ១៧១នាក់។

នាឱកាសសន្និបាតបូកសរុបលទ្ធផលសិក្សាសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ លោក ប៊ុន សុផាត សមាជិកប្រតិបត្តិក្រុមប្រឹក្សាភិបាល បានលើកទឹកចិត្ត បុគ្គលិក លោកគ្រូ អ្នកគ្រូ ត្រូវផ្តោតការយកចិត្តទុកដាក់ខ្ពស់លើលទ្ធផលការងារ តាមរយៈការលើកកម្ពស់យន្តការប្រតិបត្តិការងារ ការយល់ដឹងច្បាស់ពីការងារ កិច្ចសហការ ការចូលរួមការងារក្រុម និងការប្តេជ្ញាចិត្តខ្ពស់ ធ្វើយ៉ាងណាចូលរួមទទួលខុសត្រូវប្រកបដោយវិជ្ជាជីវៈលើលទ្ធផលនៃការសិក្សារបស់សិស្សឱ្យបានល្អប្រសើរ និងជួយសិស្សានុសិស្សជាទីស្រឡាញ់មានវិន័យល្អ គុណធម៌ល្អ ដែលជាមាគ៌ានាំឆ្ពោះទៅរកភាពជោគជ័យនៃជីវិត ប្រកបដោយសុភមង្គលនាពេលអនាគត។
លើសពីនេះទៀត លោក ប៊ុន សុផាត បានផ្តល់ជាអនុសាសន៍ដ៏មានតម្លៃ និងប្រកបដោយអត្ថន័យដ៏ជ្រាលជ្រៅបំផុត ចំពោះថ្នាក់ដឹកនាំ គណៈគ្រប់គ្រង បុគ្គលិក លោកគ្រូ អ្នកគ្រូទាំងអស់ ដោយត្រូវបន្តយកចិត្តទុកដាក់ និងប្រតិបត្តិឱ្យបានខ្ជាប់ខ្ជួននូវអភិក្រម ៤ សំខាន់ៗដូចខាងក្រោម៖
១៖ ការបំពេញភារកិច្ចការងារប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់
២៖ ការបំពេញការងារជាក្រុមឱ្យបានល្អ តាមរយៈកិច្ចសហការគ្នា ការចែករំលែកព័ត៌មាន ចំណេះដឹង ជំនាញបទពិសោធន៍ និងការគោរពគ្នាទៅវិញទៅមកតាមឋានានុក្រមភារកិច្ចការងារ
៣៖ ការប្រកាន់ខ្ជាប់នូវសុទិដ្ឋិនិយម ស្មារតីបុរេសកម្ម និងមានគំនិតច្នៃប្រឌិត ឬនវានុវត្តភាព
៤៖ ស្វាគមន៍នូវការរិះគន់ ឬស្វ័យទិទាន ក្នុងន័យស្ថាបនា ដើម្បីអភិវឌ្ឍន៍សមត្ថភាព និងវឌ្ឍនភាពការងារ
សន្និបាតនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដោយទទួលបាននូវធនធានគំនិតជាយុទ្ធសាស្ត្រ រួមទាំងការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំ នៃសាលាបញ្ញាសាស្ត្រអន្តរជាតិសាខាសែនសុខ ដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យអប់រំ និងការផ្ដល់សេវាកម្មអប់រំប្រកបដោយគុណភាពខ្ពស់ និងជាទីទុកចិត្តសម្រាប់វរសិស្សជាទីស្រឡាញ់ មាតាបិតា ឬអ្នកអាណាព្យាបាល។
សម្រាប់ឧត្តមប្រយោជន៍ដែលទទួលបានពីការសិក្សា នៅសាលាបញ្ញាសាស្ត្រអន្តរជាតិសាខាសែនសុខ និង ហ្គ្រេនភ្នំពេញ មានដូចជា៖
១៖ កម្មវិធីសិក្សាមាន ៣ ភាសា (ខ្មែរ–អង់គ្លេស–ចិន)
២៖ កម្មវិធីសិក្សាជាតិទំនើបបែបសតវត្សរ៍ទី២១ បង្រៀនដោយគ្រូមានបទពិសោធន៍ច្រើនឆ្នាំ
៣៖ កម្មវិធីអនុវត្តជាក់ស្តែង (មុខវិជ្ជាវិទ្យាសាស្ត្រ) តាមរយៈបន្ទប់ពិសោធន៍មានសម្ភារៈសំបូរបែប
៤៖ កម្មវីធីសិក្សាអន្តរជាតិស្តង់ដារ Cambridge UK (English) និង YCT, HSK and HSKK (Chinese)
៥៖ កម្មវិធីសិក្សាបច្ចេកវិទ្យា និងឌីជីថល
៦៖ កម្មវិធីបណ្តុះឥរិយាបថល្អ និងភាពជាអ្នកដឹកនាំ (ការពង្រឹងវិន័យ សីលធម៌ គុណធម៌ គឺជាយន្តការគ្រឹះដែលត្រូវបានផ្តោតការយកចិត្តទុកដាក់ខ្ពស់)
៧៖ កម្មវិធីសិល្បៈ និងកីឡា
៨៖ កម្មវិធីសមាធិ (អប់រំចិត្ត អភិវឌ្ឍន៍ផ្នែកអារម្មណ៍ និងសតិបញ្ញាស្មារតី)
៩៖ កម្មវិធីតម្រង់ទិសសិស្ស និងប្រឹក្សាយោបល់
១០៖ កម្មវិធី Survival Skill and Life Skill
១១៖ កម្មវិធីប្រកួតប្រជែងសមត្ថភាពសិស្សទាំងក្នុងសាលា កម្រិតជាតិ និងអន្តរជាតិ
១២៖ កម្មវិធីទស្សនកិច្ចសិក្សាក្នុងស្រុក និងក្រៅស្រុក
១៣៖ កម្មវិធីសិក្សាភាសាអង់គ្លេសពេញម៉ោង និងក្រៅម៉ោង ស្តង់ដារអន្តរជាតិ Cambridge UK និងកម្មវិធីប្រឡងតេស្តស្តង់ដារអន្តរជាតិ នៃចក្រភពអង់គ្លេស
១៤៖ កម្មវិធីសិក្សាភាសាចិនពេញម៉ោង និងក្រៅម៉ោង ស្តង់ដារអន្តរជាតិ YCT, HSK and HSKK និងកម្មវិធីប្រឡងតេស្តស្តង់ដារអន្តរជាតិចិន។
សូមបញ្ជាក់ដែរថា ទទួលចុះឈ្មោះសិស្សថ្មី ចូលរៀនជារៀងរាល់ថ្ងៃ៖ សាលាបញ្ញាសាស្ត្រអន្តរជាតិសាខាសែនសុខ និង ហ្គ្រេនភ្នំពេញនៅតែបន្តទទួល ការចុះឈ្មោះសិស្សថ្មី សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ ដូចនេះ សូមមាតាបិតាប្រញាប់ចុះឈ្មោះឱ្យទាន់ពេល ដើម្បីឱ្យកូនៗទទួលបានឱកាសចូលរៀនក្នុងបរិយាកាសសិក្សាដ៏មានគុណភាព។
• ឱកាសទទួលបានអាហារូបករណ៍
សាលាបញ្ញាសាស្ត្រអន្តរជាតិ សាខាសែនសុខ និងហ្គ្រេនភ្នំពេញ ផ្ដល់អាហារូបករណ៍ពិសេសជូនសិស្សថ្មី គ្រប់រូប ដោយគ្រាន់តែធ្វើតេស្ត និងចុះឈ្មោះចូលរៀន នឹងទទួលបានអាហារូបករណ៍ភ្លាម។
• វគ្គសិក្សាថ្មីសម្រាប់កម្មវិធីភាសាអង់គ្លេស-ចិនទូទៅពេញម៉ោង និងក្រៅម៉ោងគ្រប់កម្រិត ទទួលធ្វើតេស្ត និង ចុះឈ្មោះចូលរៀនចាប់ពីថ្ងៃនេះតទៅ...
• ព័ត៌មានបន្ថែមសូមទំនាក់ទំនង សាលាបញ្ញាសាស្ត្រអន្តរជាតិសាខាសែនសុខ និងសាខាហ្គ្រេនភ្នំពេញ តាមទូរស័ព្ទលេខៈ
▪️ សាខាសែនសុខ៖ 077 959 222 / 023 9999 36 / 023 9999 87
▪️ សាខាហ្គ្រេនភ្នំពេញ៖ 016 888 319 / 077 888 319 / 068 888 319៕