ជូនដំណឹង! សាកលវិទ្យាល័យកម្ពុជា ប្រកាសផ្ដល់អាហារូបករណ៍សន្តិភាព សម្តេចតេជោ ហ៊ុន សែន ១០០កន្លែង ដល់និស្សិតកម្រិតថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រភាសាចិន
18-09-2025 16:14
(ភ្នំពេញ)៖ ជូនដំណឹង! សាកលវិទ្យាល័យកម្ពុជា ប្រកាសផ្ដល់អាហារូបករណ៍សន្តិភាព សម្តេចតេជោ ហ៊ុន សែន ចំនួន ១០០កន្លែង ដល់និស្សិតកម្រិតថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រភាសាចិន៖ ដោយផ្តោតការយកចិត្តទុកដាក់ក្នុងការពង្រីកវិសាលភាពប្រែក្លាយសាកលវិទ្យាល័យកម្ពុជា (The University of Cambodia) ឱ្យទៅជាមជ្ឈមណ្ឌលឧត្តមភាពនៃការសិក្សាលើការបង្រៀនការបណ្តុះបណ្តាល និងការស្រាវជ្រាវ និងដោយមានបំណងគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍធនធានមនុស្សដែលជាអាទិភាពចម្បងនៅកម្ពុជា។

សាកលវិទ្យាល័យកម្ពុជា (UC) បានប្រកាសផ្តល់ជូននូវអាហារូបករណ៍ចំនួន ១០០កន្លែងខាងលើ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។
ក្រៅពីអាហារូបករណ៍ខាងលើនេះ សាកលវិទ្យាល័យកម្ពុជាក៏មានផ្តល់ជូននូវអាហារូបករណ៍ផ្សេងៗជាច្រើនកន្លែងទៀត។
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងសាកលវិទ្យាល័យកម្ពុជា៖ គេហទំព័រសាកលវិទ្យាល័យកម្ពុជា៖ www.uc.edu.kh, ទំព័រហ្វេសប៊ុកសាកលវិទ្យាល័យកម្ពុជា៖ The University of Cambodia (facebook.com/universityofcambodia) ទូរស័ព្ទ៖ ០២៣ ៩៩៣ ២៧៦ ឬ ០៧០ ៩៩០ ៥០៧៕