Guardiola និយាយថា Haaland អាចបំបែកកំណត់ត្រា Ronaldo ក្នុងក្របខ័ណ្ឌ Champions League ក្រោយឈ្នះ Napoli
19-09-2025 10:03
(បរទេស)៖ ខ្សែប្រយុទ្ធឆ្នើម Erling Haaland របស់ក្លឹប Manchester City ពេលនេះបានស៊ុតបំបែកកំណត់ត្រា មួយផ្សេងទៀតក្នុងជ័យជម្នះ ២-០ លើកក្រុមអ៉ីតាលី Napoli ក្នុងក្របខណ្ឌ UEFA Champions League 2025-26 ហើយគ្រូបង្វឹក Pep Guardiola បានមានការជឿជាក់ថាខ្សែប្រយុទ្ធដ៏មានទេពកោសល្យរូបនេះប្រហែលជាថ្ងៃណាមួយនឹងក្លាយកីឡាករល្អបំផុតនៅអឺរ៉ុប។

Haaland បានក្លាយជាកីឡាករម្នាក់ដែលបង្ហាញទម្រង់លេងយ៉ាងលឿនបំផុតក្នុងប្រវត្តិសាស្ត្រនៃក្របខណ្ឌលីគ UEFA Champions League ជាមួយនឹងការរកបាន ៥០គ្រាប់ពីការលេង ៤៩ប្រកួត ជាមួយ ៣ក្លឹបផ្សេងគ្នា នៅពេលដែលគាត់បានបន្តស៊ុតបញ្ចូលទីយ៉ាងល្អនៅជំនួបប៉ះ Napoli ក្នុងបើកឆានវគ្គ League phase ។
ការស៊ុតបាន ១គ្រាប់នៅនាទី៥៩ របស់ Haaland បានបំបែកកំណត់ត្រាដែលកាន់កាប់ដោយអតីតខ្សែប្រយុទ្ធ Manchester United និង Real Madrid គឺរាមច្បង Ruud van Nistelrooy ដែលរកបាន ៥០ គ្រាប់ក្នុងការលេង ៦២ប្រកួត នឹងអាចឈានទៅបំបែកកំណត់ត្រារបស់កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo និង Lionel Messi ទៀតដែរ ។
សូមជម្រាបផងថា ស្ថិតក្នុងក្របខណ្ឌ UCL កីឡាករព័រទុយហ្គាល់ Ronaldo គឺជាអ្នកស៊ុតបញ្ចូលទីបានច្រើនជាងគេដល់ទៅ ១៤០គ្រាប់ អំឡុងពេលប្រកបអាជីពនៅតំបន់អឺរ៉ុបចំណោម ៣ក្លឹបធំៗ គ្រាដែលការលេងត្រឹម Haaland ពេលនេះក៏តាមទាន់កំណត់ត្រារបស់ Thierry Henry ផងដែរ គិតត្រឹមវ័យ ២៥ឆ្នាំ ៕