រដូវកាន់បិណ្ឌ! ថ្នាក់ដឹកនាំ និងសិស្សានុសិស្សសាលាបញ្ញាសាស្ត្រអន្តរជាតិសាខាសែនសុខ ចូលរួមកាន់បិណ្ឌ នៅវត្តកោះមេត្តាពោធិវង្ស ស្ថិតក្នុងកម្មវិធីបណ្តុះគុណធម៌ និងមគ្គុទេសក៏

19-09-2025 12:23

(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ គណៈគ្រប់គ្រង លោកគ្រូ-អ្នកគ្រូ នៃសាលាបញ្ញាសាស្ត្រអន្តរជាតិសាខាសែនសុខ បានរៀបចំ និងដឹកនាំសិស្សានុសិស្សចូលរួមកម្មវិធីកាន់បិណ្ឌ នៅវត្តកោះមេត្តាពោធិវង្ស រាជធានីភ្នំពេញ ថ្ងៃពុធ ១០រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥។ កម្មវិធីនេះ ក៏មានសទ្ធាជ្រះថ្លា និងចូលរួមចំណែកដោយផ្ទាល់ពីសំណាក់មាតាបិតា ឬអ្នកអាណាព្យាបាលសិស្សជាច្រើននាក់ រួមទាំងបច្ច័យ និងទេយ្យវត្ថុផ្សេងៗ។ ការរៀបចំកម្មវិធីនេះឡើង ក្នុងគោលបំណងផ្តល់ឱកាសដល់ប្អូនៗ សិស្សានុសិស្សជាទីស្រឡាញ់ទទួលបាននូវសិទ្ធិ ចូលរួមក្នុងសកម្មភាពសង្គម តាមរយៈពិធីសាសនា ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ និងចាំបាច់មិនអាចខ្វះបានក្នុងការអភិវឌ្ឍការយល់ដឹង ការបណ្តុះស្មារតី ដួងព្រលឹង ឬមនសិកាជាតិ សាសនា និងអប់រំពួកគេឱ្យផ្តោតការយកចិត្តទុកដាក់ លើគុណតម្លៃដ៏ឧត្តុង្គឧត្តមនៃសីលធម៌ គុណធម៌ វប្បធម៌ ប្រពៃណីខ្មែរដ៏ល្អផូរផង់ ដែលជាយានសម្រាប់ឈ្វេងយល់ និងពិចារណា អ្វីដែលគួរធ្វើ និងអ្វីដែលមិនគួរធ្វើ នៅក្នុងដំណើរជីវិតរស់នៅផ្ទាល់ខ្លួន គ្រួសារ និងសង្គមជាតិ។

ម្យ៉ាងវិញទៀត សាលាបញ្ញាសាស្ត្រអន្តរជាតិសាខាសែនសុខ រៀបចំកម្មវិធីនេះដើម្បី៖
១. ធ្វើបុណ្យសន្សំកុសល និងឧទ្ទិសបុណ្យជូនញាតិមិត្តក្នុងសង្សាវដ្ត
២. ឧទ្ទិសកុសល និងរំលឹកគុណដល់វីរកងទ័ពដែលបានពលីជិវិត ដើម្បីការពារបូរណភាពទឺកដីកម្ពុជា
៣. នាំយកទេយ្យទាន និងទេយ្យវត្ថុទៅប្រគេនព្រះសង្ឃដែលគង់នៅចាំព្រះវស្សា។

ឧត្តមប្រយោជន៍ដែលទទួលបានពីការសិក្សា នៅសាលាបញ្ញាសាស្ត្រអន្តរជាតិសាខាសែនសុខ និងហ្គ្រេនភ្នំពេញ៖
១. កម្មវិធីសិក្សាមាន ៣ភាសា (ខ្មែរ–អង់គ្លេស–ចិន)។
២. កម្មវិធីសិក្សាជាតិទំនើបបែបសតវត្សរ៍ទី២១ បង្រៀនដោយគ្រូមានបទពិសោធន៍ច្រើនឆ្នាំ។
៣. កម្មវិធីអនុវត្តជាក់ស្តែង (មុខវិជ្ជាវិទ្យាសាស្ត្រ) តាមរយៈបន្ទប់ពិសោធន៍មានសម្ភារៈសំបូរបែប។
៤. កម្មវិធីសិក្សាអន្តរជាតិស្តង់ដារ Cambridge UK (English) និង YCT, HSK and HSKK (Chinese)។
៥. កម្មវិធីសិក្សាបច្ចេកវិទ្យា និងឌីជីថល។
៦. កម្មវិធីបណ្តុះឥរិយាបថល្អ និងភាពជាអ្នកដឹកនាំ (ការពង្រឹងវិន័យ សីលធម៌ គុណធម៌ គឺជាយន្តការគ្រឹះដែលត្រូវបានផ្តោតការយកចិត្តទុកដាក់ខ្ពស់)។
៧. កម្មវិធីសិល្បៈ និងកីឡា។
៨. កម្មវិធីសមាធិ (អប់រំចិត្ត អភិវឌ្ឍន៍ផ្នែកអារម្មណ៍ និងសតិបញ្ញាស្មារតី)។
៩. កម្មវិធីតម្រង់ទិសសិស្ស និងប្រឹក្សាយោបល់។
១០. កម្មវិធី Survival Skill and Life Skill។
១១. កម្មវិធីប្រកួតប្រជែងសមត្ថភាពសិស្សទាំងក្នុងសាលា កម្រិតជាតិ និងអន្តរជាតិ។
១២. កម្មវិធីទស្សនកិច្ចសិក្សាក្នុងស្រុក និងក្រៅស្រុក។
១៣. កម្មវិធីសិក្សាភាសាអង់គ្លេសពេញម៉ោង និងក្រៅម៉ោង ស្តង់ដារអន្តរជាតិ Cambridge UK និងកម្មវិធីប្រឡងតេស្តស្តង់ដារអន្តរជាតិ នៃចក្រភពអង់គ្លេស។
១៤. កម្មវិធីសិក្សាភាសាចិនពេញម៉ោង និងក្រៅម៉ោង ស្តង់ដារអន្តរជាតិ YCT, HSK and HSKK និងកម្មវិធីប្រឡងតេស្តស្តង់ដារអន្តរជាតិចិន។

ទទួលចុះឈ្មោះសិស្សថ្មី ចូលរៀនជារៀងរាល់ថ្ងៃ៖
សាលាបញ្ញាសាស្ត្រអន្តរជាតិសាខាសែនសុខ និងហ្គ្រេនភ្នំពេញនៅតែបន្តទទួល ការចុះឈ្មោះសិស្សថ្មី សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ ដូចនេះ សូមមាតាបិតាប្រញាប់ចុះឈ្មោះឱ្យទាន់ពេល ដើម្បីឱ្យកូនៗទទួលបានឱកាសចូលរៀនក្នុងបរិយាកាសសិក្សាដ៏មានគុណភាព។

* ឱកាសទទួលបានអាហារូបករណ៍៖
សាលាបញ្ញាសាស្ត្រអន្តរជាតិ សាខាសែនសុខ និងហ្គ្រេនភ្នំពេញ ផ្ដល់អាហារូបករណ៍ពិសេសជូនសិស្សថ្មីគ្រប់រូប ដោយគ្រាន់តែធ្វើតេស្ត និងចុះឈ្មោះចូលរៀន នឹងទទួលបានអាហារូបករណ៍ភ្លាម។
* វគ្គសិក្សាថ្មីសម្រាប់កម្មវិធីភាសាអង់គ្លេស-ចិនទូទៅពេញម៉ោង និងក្រៅម៉ោងគ្រប់កម្រិត ទទួលធ្វើតេស្ត និង ចុះឈ្មោះចូលរៀនចាប់ពីថ្ងៃនេះតទៅ...។
* ព័ត៌មានបន្ថែមសូមទំនាក់ទំនង សាលាបញ្ញាសាស្ត្រអន្តរជាតិសាខាសែនសុខ និងសាខាហ្គ្រេនភ្នំពេញ តាមទូរស័ព្ទលេខ៖
* សាខាសែនសុខ៖ ០៧៧ ៩៥៩ ២២២ / ០២៣ ៩៩៩៩ ៣៦ / ០២៣ ៩៩៩៩ ៨៧។
* សាខាហ្គ្រេនភ្នំពេញ៖ ០១៦ ៨៨៨ ៣១៩ / ០៧៧ ៨៨៨ ៣១៩ / ០៦៨ ៨៨៨ ៣១៩៕