«CamEd Business School» បង្ហាញពីសារៈសំខាន់នៃការសិក្សាច្បាប់ពន្ធដារកម្ពុជា ចំពោះម្ចាស់អាជីវកម្មតូចធំ ឬមធ្យម មុននឹងបណ្តាក់ទុនវិនិយោគ

19-09-2025 12:28

(ភ្នំពេញ)៖ សារៈសំខាន់នៃការសិក្សាច្បាប់ពន្ធដារកម្ពុជា ចំពោះម្ចាស់អាជីវកម្មតូចធំ ឬមធ្យម ត្រូវយល់ដឹងពីច្បាប់ពន្ធដារនៅក្នុងប្រទេសណាមួយ ឲ្យបានច្បាស់មុននឹងបណ្តាក់ទុនវិនិយោគ។ សម្រាប់ប្រទេសកម្ពុជា ច្បាប់ពន្ធដារមានកត្តាសំខាន់ និងសារៈប្រយោជន៍ជាច្រើនដែលម្ចាស់អាជីវកម្មគួរយល់ដឹង។

កត្តាទី១ គឺទំហំនៃប្រព័ន្ធពន្ធដារប្រទេសកម្ពុជារួមមាន មុខងារ និងគោលបំណងនៃពន្ធដារក្នុងសេដ្ឋកិច្ចទំនើប។ មួយវិញទៀត គឺប្រភេទពន្ធ និងរបបពន្ធដារនីមួយៗ និងចំណាត់ថ្នាក់ប្រភេទអ្នកជាប់ពន្ធ។ ម្ចាស់អាជីវកម្ម ហាក់មានភាពលំបាកក្នុងការអនុវត្តពន្ធដារ ប្រសិនបើពួកគេមិនបានដឹងថា អាជីវកម្មរបស់ពួកគេស្ថិតនៅចំណាត់ថ្នាក់ប្រភេទណា។ លើសពីនេះទៅទៀត គេត្រូវដឹងពីវិធីក្នុងការជៀសវាងពន្ធដារ ដើម្បីឲ្យអាជីវកម្មដំណើរការរលូនផងដែរ។

កត្តាទី២ គឺពន្ធលើប្រាក់បៀរវត្ស និងអត្ថប្រយោជន៍បន្ថែមដែលផ្តល់ទៅឲ្យបុគ្គលិក។ ដើម្បីជៀសវាងការផាកពិន័យលើការបង់ពន្ធ ឬមានការតវ៉ាពីបុគ្គលិក ម្ចាស់អាជីវកម្ម ត្រូវដឹងអំពីទំហំនៃការបង់ពន្ធលើប្រាក់បៀរវត្ស ប្រភេទចំណូលដែលចាត់ជាប្រាក់បៀរវត្ស ឬអត្ថប្រយោជន៍បន្ថែម និងការរៀបចំផែនការបង់ពន្ធប្រាក់បៀរវត្ស។

កត្តាទី៣ គឺច្បាប់ពន្ធកាត់ទុក ដែលជាប្រភេទពន្ធអាចជួយឲ្យអាជីវកម្មចំណេញមួយផ្នែក រាល់ពេលធ្វើការទូទាត់ចំណាយជាមួយបុគ្គល ឬអាជីវកម្មណាដែលមិនបានចុះបញ្ជីពន្ធដារ។

កត្តាទី៤ គឺពន្ធលើប្រាក់ចំណូល ដែលរាល់អាជីវកម្មទាំងអស់ត្រូវធ្វើការទូទាត់បង់ពន្ធទៅរដ្ឋាភិបាល ដោយខានពុំបាន។ ប្រសិនបើម្ចាស់អាជីវកម្ម មិនបានដឹងពីរបៀបក្នុងការគណនា ចំណូល ចំណាយសម្រាប់បង់ពន្ធឲ្យបានត្រឹមត្រូវស្របតាមច្បាប់នោះទេ ពួកគេនឹងមានភាពលំបាកក្នុងការអនុវត្តការបង់ពន្ធ។ បន្ថែមពីនេះទៀត អាជីវកម្មរបស់ពួកគេ នឹងប្រឈមការខាតបង់ច្រើន ទៅលើចំនួនទឹកប្រាក់ពន្ធនៃប្រាក់ចំណូល ថែមទាំងអាចមានការចំណាយទៅលើការជួលសេវា ពីអ្នកជំនាញពន្ធដារពីក្រុមហ៊ុនឯកជនណាមួយ មកដោះស្រាយ ឬធ្វើការបង់ពន្ធជាក់ជាពុំខាន។

កត្តាទី៥ ដែលម្ចាស់អាជីវកម្មត្រូវដឹងដែរផងនោះ គឺអាករលើតម្លៃបន្ថែម និងកត្តាចុងក្រោយនោះ គឺការយល់ដឹងអំពីកាតព្វកិច្ចរបស់អ្នកជាប់ពន្ធ ដែលវានឹងជួយឲ្យអាជីវកម្ម ទទួលបាននូវការទូទាត់ទឹកប្រាក់ពន្ធដែលបានបង់រួចត្រឡប់មកវិញ ដោយធ្វើការបំពេញតាមលក្ខខណ្ឌច្បាប់ពន្ធដារ។ លើសពីនេះទៀត រូបគេនឹងអាចគេចផុតការផាកពិន័យ ក្នុងករណីបណ្តាលមកពីកំហុសឆ្គងក្នុងការបំពេញបញ្ជីពន្ធដារ។

កត្តាដែលបានរៀបរាប់ខាងលើនេះ ពិតជាកត្តាសំខាន់ដែលម្ចាស់អាជីវកម្ម មិនគួរមើលរំលងទៅលើចំណេះដឹងមួយនេះឡើយ។ នេះសបញ្ជាក់ឲ្យឃើញថា គ្រប់រាល់អាជីវកម្មទាំងអស់ គួរចាប់ផ្តើមមានការរៀបចំ ឬកែសម្រួលរបៀបនៃការបង់ពន្ធ ឲ្យស្របទៅនឹងច្បាប់ពន្ធដារនៃប្រទេសណា ដែលខ្លួនកំពុង ឬមានបំណងចង់វិនិយោគ។

ប្រសិនបើម្ចាស់អាជីវកម្មទាំងឡាយណា ដែលកំពុងធ្វើការវិនិយោគនៅក្នុងប្រទេសកម្ពុជា មានភាពលំបាកក្នុងការអនុវត្តច្បាប់ពន្ធដារ ក៏ដូចជាត្រូវការយល់ដឹងបន្ថែមទាក់ទងនឹងច្បាប់ទាំងនេះ អាចធ្វើការទំនាក់ទំនងទៅ CamEd Business School ដើម្បីសាកសួរព័ត៌មានសិក្សាវគ្គពន្ធដាររយៈពេលខ្លី។ CamEd គឺជាវិទ្យាស្ថានដែលបណ្តុះបណ្តាលវគ្គខ្លីពន្ធដារនេះ ដោយផ្តល់នូវគុណភាព និងការអនុវត្ត ជាមួយនឹងសាស្រ្តាចារ្យជំនាញពន្ធដារ ដែលមានបទពិសោធន៍ផ្នែកច្រើនឆ្នាំក្នុងវិស័យឯកជន និងរដ្ឋផងដែរ។

សូមទំនាក់ទំនងចុះឈ្មោះសិក្សា ចាប់ពីឥឡូវនេះ រហូតត្រឹមថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦ តាមរយៈតាមរយៈគេហទំព័រ https://cam-ed.edu.kh/ សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងមកសាកសួរព័ត៌មានទីតាំងផ្ទាល់នៅអាគារលេខ៦៤ ផ្លូវ១០៨ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ (កែងស្ពាននាគវត្តភ្នំ) ឬតាមរយៈអ៊ីម៉ែល [email protected] និងទូរស័ព្ទលេខ ០៧០ ៦៧៣ ៦៧៣ / ០១០ ៩៨៦ ៥២៣ ឬតាមរយៈតេឡេក្រាម ០៧៨ ៥៨៨ ៨៨៦៕