ក្រុមហ៊ុន Singapore Airlines បន្តប្តេជ្ញាចិត្តធ្វើដំណើរការនៅក្នុងទីផ្សារអាកាសចរណ៍នៅកម្ពុជា

19-09-2025 13:55

(ភ្នំពេញ)៖ ក្រុមហ៊ុន Singapore Airlines (SIA) បានចាប់ផ្តើមបម្រើសេវាកម្មនៅប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ១៩៩២ តាមរយៈម៉ាក SilkAir ហើយឆ្នាំនេះ គឺជាឆ្នាំទី៣៣ នៃការដំណើរការនៅទីផ្សារកម្ពុជា ហើយក៏ត្រូវគ្នាជាមួយខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតរវាងសិង្ហបុរី និងកម្ពុជា។ បច្ចុប្បន្ន SIA បន្តប្តេជ្ញាចិត្តធ្វើដំណើរការនៅក្នុងទីផ្សារអាកាសចរណ៍នៅកម្ពុជា តាមរយៈមានជើងហោះហើរ ២១ដងក្នុងមួយសប្តាហ៍ ពីភ្នំពេញទៅសិង្ហបុរី និង ១៤ដងក្នុងមួយសប្តាហ៍ ពីសៀមរាប ទៅសិង្ហបុរី, តាមរយៈទីស្នាក់ការកណ្ដាលនៅ សិង្ហបុរី អតិថិជនដែលហោះហើរពីកម្ពុជា អាចភ្ជាប់ដំណើរទៅកាន់គោលដៅជាង ១២៥ទូទាំងពិភពលោក។

Singapore Airlines ផ្តល់បទពិសោធអាកាសចរណ៍លំដាប់ថ្នាក់ពិភពលោក៖ ដោយក្រុមហ៊ុនបានបន្តពង្រឹងជំហឧស្សាហកម្មរបស់ខ្លួនដោយផ្ដោតសំខាន់ទៅលើគោលការ ៣ធំៗ ដែលជាការប្តេជ្ញារបស់ប្រេន៖ (១) សេវាកម្មល្អឥតខ្ចោះ (Service Excellence) (២) ផលិតផលឈានមុខ (Product Leadership) និង (៣)ពង្រីកបណ្ដាញតំណភ្ជាប់ (Network Connectivity)។

សេវាកម្មល្អឥតខ្ចោះ៖ បន្តលើកកម្ពស់ស្តង់ដារនៃសេវាកម្ម ដោយផ្តល់បទពិសោធល្អបំផុតផ្ដើមពីមុនការហោះហើររហូតដល់ទីបញ្ចប់។ អ្នកដំណើរនឹងទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅស្របទៅតាមបែបបទវប្បធម៌អាស៊ី ដែលផ្ដល់នូវអារម្មណ៍មួយហាក់ដូចជាអ្នកមិនបាននៅឆ្ងាយេពីផ្ទះ។ បាហុនិកា និងបាហុនិកៈ របស់ SIA ទើបតែទទួលបានពាន “World’s Best Cabin Crew” ពី Skytrax ថ្មីៗ ក្នុងឆ្នាំ ២០២៥ នេះ។ លើសពីនេះដើម្បីបំពេញតម្រូវការអតិថិជន SIA ក៏កំពុងប្រើប្រាស់បច្ចេកវិទ្យា AI ដើម្បីវិភាគទិន្នន័យអ្នកដំណើរឱ និងត្រឹមត្រូវជាងមុន។

ផលិតផលឈានមុខ៖ SIA បន្តវិនិយោគលើផលិតផលដែលមានបច្ចេកវិទ្យាទំនើបៗ និងមានគុណភាពខ្ពស់ ដើម្បីរក្សាជំហជាក្រុមហ៊ុនឈានមុខក្នុងវិស័យអាកាសចរណ៍។ បច្ចុប្បន្ន SIA ប្រើយន្តហោះជាច្រើនប្រភេទ រួមទាំង Airbus A350-900 ដែលដំណើរការនៅលើជើងហោះហើរពីភ្នំពេញទៅសិង្ហបុរី។ អ្នកដំណើរអាចរីករាយជាមួយនឹងប្រភេទកៅអី Business Class ដែលបទបែនបានតាមតម្រូវការ និងប្រភេទកៅអី Economy Class ដែលរចនាឡើងផ្តោតទៅលើផាសុកភាពអ្នកដំណើរ ភ្ជាប់ជាមួយនឹងខ្នើយបង្អែកសម្រាប់ទម្រក ដែលអាចបត់បានដល់ទៅ ៦ទិស។

ការហោះហើរនេះក៏ផ្តល់ជូនបទពិសោធន៍អាហារដែលបានឆ្លងកាត់ការសម្រិតសម្រាំង និងប្រើប្រាស់ Wi-Fi ឥតគិតថ្លៃ។ នៅខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមហ៊ុនបានប្រកាសផែនការដំឡើងកាប៊ីនជំនាន់ថ្មី សម្រាប់យន្តហោះ Airbus A350-900 ចំនួន ៤១គ្រឿង សម្រាប់ការហោះហើររយៈពេលវែង (long-haul) និងរយៈចម្ងាយឆ្ងាយ (ultra-long-range)។ ការវិនិយោគជាង ១.១ ពាន់លានដុល្លារ សឹង្ហបុរីនេះ គឺដើម្បីលើកកម្ពស់បទពិសោធការធ្វើដំណើរដែលទំនើប និងប្រណិតភាពសម្រាប់អតិថិជនទូទាំងបណ្តាញ។

ពង្រីកបណ្ដាញតំណភ្ជាប់៖ អតិថិជនអាចជ្រើសរើសពីជើងហោះហើរចំនួន៥ ក្នុងមួយថ្ងៃ ពីកម្ពុជាទៅសិង្ហបុរី ហើយអាចបន្តភ្ជាប់ដោយរលូនតាមទីស្នាក់ការកណ្ដាលនៅសិង្ហបុរី ទៅកាន់គោលដៅនានាទូទាំងពិភពលោក។ ការផ្លាស់ប្តូរដោយងាយស្រួលនេះ អនុញ្ញាតឱ្យអ្នកដំណើរអាចបន្តទៅកាន់គោលដោទេសចរណ៍ពេញនិយមដូចជា អឺរ៉ុប អូស្ត្រាលី និងជប៉ុន។ ក្រុមហ៊ុន SIA នឹងបន្តពង្រីកបណ្តាញជើងហោះហើរ និងកែតម្រូវការផ្ដល់ជូនឱ្យសមទៅនឹងតម្រូវការទីផ្សារដែលកំពុងទាមទារ ព្រមទាំងស្វែងរកឱកាសដើម្បីរីកលូតលាស់ថ្មីៗ។

ការបើកអាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) គឺជាជំហានដ៏សំខាន់មួយក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធវិស័យអាកាសចរណ៍នៅកម្ពុជា ហើយក៏ជានិមិត្តសញ្ញាបញ្ជាក់ថា កម្ពុជាកំពុងក្លាយជាគន្លងអាកាសចរណ៍សំខាន់ក្នុងតំបន់។ អាកាសយានដ្ឋានថ្មីនេះនឹងអនុញ្ញាតឱ្យ Singapore Airlines ផ្តល់សេវាភ្ជាប់ដំណើរដោយរលូន ជម្រើសការហោះហើរច្រើនជាងមុន និងបទពិសោធធ្វើដំណើរលំដាប់ពិភពលោក សម្រាប់ធ្វើដំណើរទៅនិងមកពីកម្ពុជា ព្រមទាំងឆ្ពោះទៅកាន់គោលដៅផ្សេងៗទៀតទូទាំងពិភពលោក។

ការផ្ដល់បទពិសោធកម្រិតថ្មីទៅកាន់អតិថិជននៅអាកាសយានដ្ឋានថ្មីនេះ នឹងជួយជំរុញការខិតខំប្រឹងប្រែងរបស់ Singapore Airlines ក្នុងការភ្ជាប់អ្នកដំណើររវាងកម្ពុជា សិង្ហបុរី និងបណ្តាញគោលដៅទូទាំងសកលលោក។
បន្ទាប់ពី Singapore Airlines ផ្លាស់ទីតាំងប្រតិបត្តិការទៅកាន់អាកាសយានដ្ឋានថ្មីនេះ យើងនៅតែប្តេជ្ញាចិត្តរក្សាស្តង់ដារសេវាកម្មកម្រិតខ្ពស់ ដែលអតិថិជនរំពឹងទុកពី Singapore Airlines។ ក្រុមហ៊ុននឹងធ្វើការជិតស្និទ្ធជាមួយអាជ្ញាធរអាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីធានាថា ការផ្លាស់ប្តូរនេះមានភាពរលូន និងងាយស្រួលសម្រាប់អតិថិជន។

ការប្តេជ្ញារបស់ Singapore Airlines ទៅលើការវិនិយោគនៅប្រទេសកម្ពុជា៖ ប្រទេសកម្ពុជាបន្តជាទីផ្សារសំខាន់សម្រាប់យើងនៅតំបន់អាស៊ីអាគ្នេយ៍ ដោយមានកំណើនការលូតលាស់គួរឱ្យកត់សម្គាល់នៅក្នុងវិស័យអាកាសចរណ៍។ ក្រុមហ៊ុន SIA នឹងបន្តការតាំងចិត្តក្នុងការផ្តល់សេវាកម្មនៅក្នុងទីផ្សារមួយនេះ ហើយនឹងបន្តផ្តល់បទពិសោធការធ្វើដំណើរលំដាប់ថ្នាក់ពិភពលោក៕