បុរី «មេគង្គ លែន» ប្រកាសជាផ្លូវការនៃការលេចរូបរាងឧទ្យាន «The Mekong Park» ៥ហិកតា នៅតាមបណ្តោយផ្លូវជាតិលេខ ៦A

19-09-2025 16:57

(ភ្នំពេញ)៖ បុរី មេគង្គ លែន ប្រកាសជាផ្លូវការនៃការលេចរូបរាងឧទ្យាន ៥ហិកតា នៅតាមបណ្តោយផ្លូវជាតិលេខ ៦A ជាផ្លូវចរន្តសេដ្ឋកិច្ចដ៏សំខាន់និងមមាញឹក ហ៊ុំព័ទ្ធដោយពាណិជ្ជកម្មធំៗជាច្រើន ក្នុងតំបន់ជ្រោយចង្វារនៅគម្រោង «មេគង្គ ស៊ីធី» ដែលលាតសន្ធឹងលើផ្ទៃដី ១០០ហិកតា កសាងជាសហគមន៍រស់នៅទំនើបមួយ ដើម្បីចូលរួមលើកកម្ពស់គុណភាព នៃការរស់នៅរបស់ប្រជាជនកម្ពុជា។

ឧទ្យាន The Mekong Park នឹងក្លាយជាបេះដូងនៃគម្រោង «មេគង្គ ស៊ីធី» លាតសន្ធឹងលើផ្ទៃដី ៥ហិកតា ជាឧទ្យានផ្សារភ្ជាប់សកម្មភាពប្រចាំថ្ងៃទៅនឹងធម្មជាតិ ការលំហែកាយ និងប្រណិតភាពរួមបញ្ចូលគ្នា ផ្ដល់ជូននូវបទពិសោធន៍ថ្មីប្លែកដំបូងគេ។
The Mekong Park បែងចែកជា ៩ តំបន់ធំៗដែលប្រាស្រ័យទាក់ទងគ្នាពីតំបន់មួយទៅតំបន់មួយដោយភាពស្និទ្ធិស្នាលរួមមាន៖
១. តំបន់ទី១៖ The Panorama Zone ជាច្រកចូលនៃឧទ្យាន ទទួលស្វាគមន៍លោកអ្នក ដោយទឹកធ្លាក់ដ៏សែនមនោរម្យ អមដោយរូបចម្លាក់បែបអ៊ឺរ៉ុប
២. តំបន់ទី២៖ Wind Zone ជាតំបន់ខ្យល់ត្រជាក់ធម្មជាតិ សាយភាយក្លិនឧទ្យានគ្រប់ទិសទី
៣. តំបន់ទី៣៖ Adventure Zone ជាពិភពផ្សងព្រេង
៤. តំបន់ទី៤៖ Lakeside Zone ជាតំបន់ជាប់មាត់ទឹក មានភោជនីយដ្ឋានអណ្ដែតលើទឹក
៥. តំបន់ទី៥៖ The Prestige Clubhouse សេតវិមានប្រណិតសម្រាប់សង្គមសម័យថ្មី
៦. តំបន់ទី៦៖ Green Zone ជាតំបន់វាលស្មៅបៃតងក្រោមម្លប់ព្រៃប្រឹក្សា
៧. តំបន់ទី៧៖ Chilling Zone ជាតំបន់ជិះទូកកំសាន្ដ
៨. តំបន់ទី៨៖ Joyful Zone ជាតំបន់ប្រៀបបានដូចទៅនឹងរឿងនិទាន
៩. តំបន់ទី៩៖ The Lake zone ជាតំបន់ចែករំលែកក្ដីស្រលាញ់រវាងអ្នក និងសត្វចិញ្ចឹមជាទីស្រលាញ់។

តំបន់នីមួយៗនៃឧទ្យាន The Mekong Prestige Park ផ្សារភ្ជាប់ទំនាក់ទំនងការរស់នៅប្រចាំថ្ងៃ ជាមួយនឹងការកំសាន្តចម្រុះចាប់តាំងពី ការគយគន់ទេសភាព, ការដើរកំសាន្ដក្នុងសួនច្បារអមដោយធម្មជាតិបៃតងស្រស់, ការធ្វើលំហាត់ប្រាណដោយរត់ឬជិះកង់, ការទទួលទានអាហារនិងភេសជ្ជៈបែប outdoor, ការកំសាន្ដដ៏សម្បូរបែបដែលជាពិភពផ្សងព្រេងរបស់កុមារ, ការកំសាន្ដបែប Picnic, ការបរិភោគអាហារលើភោជនីយដ្ឋានអណ្ដែតលើទឹក, ការជិះទូកកាយ៉ាក់, ការកំសាន្ដនៅសួនតែ, ការកំសាន្ដនៅសួនផ្កាចម្រុះ, សួនច្បារសម្រាប់ការកំសាន្តរបស់អ្នក និងសត្វចញ្ចឹមជាទីស្រលាញ់, និងការមើលទេសភាពថ្ងៃលិចដ៏សុខក្សេមក្សាន្ត។

តំបន់ទាំង៩ នៃឧទ្យានដ៏សម្បូរបែបនេះ ត្រូវបានរចនាឡើងដោយឆ្លុះបញ្ចាំងពីការគិតគូរ ចំពោះការជ្រើសរើសទីតាំងតាមទិសព្រះអាទិត្យ និងទិសខ្យល់ដើម្បីធានាបាននូវឧទ្យាន ដែលមានម្លប់ត្រជាក់ត្រឈឹងត្រឈៃ គ្រប់ពេលវេលា និងទីកន្លែង។ នៅទីនេះ លោកអ្នកអាចរីករាយជាមួយកន្លែងកំសាន្ត មានផ្លូវសម្រាប់ដើរលំហែកាយ និងផ្លូវសម្រាប់ជិះកង់ ដែលធ្វើឱ្យការកំសាន្ត និងសុខភាពរបស់លោកអ្នកកាន់តែមានអត្ថន័យ។

ឧទ្យាន The Mekong Park បានឆ្លុះបញ្ចាំងពីចក្ខុវិស័យដ៏វែងឆ្ងាយរបស់ថ្នាក់ដឹកនាំនៃ បុរី មេគង្គ លែន នៃការសម្លឹងមើលឃើញរបៀបរស់នៅថ្មី និងតម្រូវការរបស់ម្ចាស់ផ្ទះនាពេលអនាគត ជាសហគមន៍មួយដែលលើកកម្ពស់គុណភាពជីវិត និងផ្ដល់ជូនបទពិសោធន៍នៃការរស់នៅ បែបយុគ្គសម័យថ្មីប្រើប្រាស់បច្ចេកវិទ្យាទំនើបឆ្លាតវៃ ប្រកបដោយ ឧត្តមភាព កិត្យានុភាព សុខដុមរមនា និងសុខមាលភាពជូនដល់អតិថិជន ក៏ដូចជាអ្នករស់នៅជុំវិញគម្រោងឱ្យកាន់តែប្រសើរឡើងជាលំដាប់ គ្រប់ជំនាន់ជានិរន្ដរភាព។

បុរី មេគង្គ លែន! ផ្ដើមជីវិតរីករាយ និងជោគជ័យនៅទីនេះ!៕