IOC៖ អត្តពលិករុស្សី និងបេឡារុស្ស នៅតែប្រកួតប្រជែងក្នុងនាមជាអត្តពលិកអព្យាក្រឹតនៅឯកីឡាអូឡាំពិករដូវរងាឆ្នាំ២០២៦
20-09-2025 10:21
(អ៉ីតាលី)៖ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ បាននិយាយកាលពីថ្ងៃសុក្រថា ក្រុមអត្តពលិករុស្ស៊ី នឹងប្រកួតប្រជែងក្នុងនាមជាអត្តពលិកឯករាជ្យអព្យាក្រឹតដោយគ្មានទង់ជាតិ ឬភ្លេងជាតិនៅក្នុងព្រឹត្តិការណ៍ Winter Games 2026 ដែលនេះជាការរក្សាច្បាប់ដូចគ្នាទៅនឹងការប្រកួតរដូវក្តៅនៅទីក្រុងប៉ារីស កាលពីឆ្នាំ២០២៥ ។

សូមជម្រាបផងថា គណៈកម្មាធិការ IOC បានព្យួរគណៈកម្មាធិការអូឡាំពិករុស្ស៊ី កាលពីខែតុលាឆ្នាំ ២០២៣ សម្រាប់ការទទួលស្គាល់ក្រុមប្រឹក្សាអូឡាំពិកក្នុងតំបន់ បន្ទាប់ពីការលុកលុយរបស់រុស្ស៊ី កាល២០២២ លើប្រទេសអ៊ុយក្រែន ដោយបានកំណត់ថានេះជាការបំពានធម្មនុញ្ញអូឡាំពិក ។
បញ្ជាក់ផងថា ព្រឹត្តិការណ៏កីឡារដូវរងា Winter Games 2026 នឹងរៀបចំនៅប្រទេសអ៉ីតាលី ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ ដែលនឹងមាន ១៦ប្រភេទកីឡាត្រូវប្រកួតប្រជែង ខណៈកាលពីឆ្នាំ២០២២ ក្រុមអត្តពលិកន័រវេស ដណ្តើមមានមេដាយមាស ១៦គ្រឿងច្រើនជាងគេ ៕