ទីបំផុតផលិតផលកូនខ្មែរ! «អាយស៍រសជាតិផ្លែឈើ» មានច្រើនរសជាតិច្រើនជម្រើស ចេញជារូបរាងហើយ!
20-09-2025 12:31
(ភ្នំពេញ)៖ ពិតជាអស្ចារ្យខ្លាំងណាស់ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ទើបតែសម្ពោធផលិតផលថ្មី ៣មុខជាផ្លូវការ មិនទាន់ដល់១ខែផង ឥឡូវក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស បានធ្វើការបញ្ចេញនូវសមាជិកថ្មីបន្ថែមទៀត ក្រោមម៉ាកផលិតផលទឹកក្រូចអាយស៍ IZE ជាមួយជម្រើសរសជាតិផ្លែឈើជាច្រើន «អាយស៍រសជាតិក្រូច, អាយស៍រសជាតិទំពាំងបាយជូរ, អាយស៍រសជាតិផ្លែឈើចម្រុះ និងអាយស៍រសជាតិក្រូចឆ្មា» រសជាតិថ្មី ប្លែកមាត់ ឆ្ងាញ់ជាប់មាត់ជាប់ចិត្ត បង្កើតឡើងដោយស្នាដៃកូនខ្មែរ ជាមួយស្តង់ដារ និងគុណភាពអន្តរជាតិ។ ទឹកក្រូច អាយស៍ រសជាតិផ្លៃឈើ កាន់តែសប្បាយ ស័ក្តិសមបំផុតជាមួយការជួបជុំមិត្តភក្តិ គ្រួសារ និងមនុស្សជាទីស្រលាញ់។

ខ្មែរ ប៊ែវើរីជីស តែងតែផ្តោតសំខាន់លើការផលិតនូវភេសជ្ជៈ ដែលមានគុណភាពស្តង់ដាអន្តរជាតិដល់ទីផ្សារក្នុងស្រុក បូកផ្សំជាមួយរសជាតិ និងបង្កើនភាពសម្បូរបែបនៃផលិតផលខ្មែរ ដោយបច្ចុប្បន្ន ផលិតផលរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មានដូចជា CAMBODIA BEER, ភេសជ្ជៈប៉ូវកម្លាំង វើក, ភេសជ្ជៈប៉ូវកម្លាំង ដាហ្ស, ភេសជ្ជៈប៉ូវកម្លាំង ICY COOL រសជាតិម៉ុងតុល, ភេសជ្ជៈ EXPREZ រសជាតិស្ត្រប៊ែរី, ទឹកក្រូចអាយស៍, ទឹកពិសាកម្ពុជា រួមជាមួយសមាជិកថ្មីដែលមាន CAMBODIA COLA, CAMBODIA BLACK BEER, ភេសជ្ជៈ EXPREZ រសជាតិត្រសក់ផ្អែម, ភេសជ្ជៈប៉ូវកម្លាំងកម្ពុជា និងចុងក្រោយគឺ ទឹកក្រូចអាយស៍រសជាតិផ្លែឈើជាច្រើន។
ទឹកក្រូច អាយស៍រសជាតិផ្លៃឈើ ថ្មី ឆ្ងាញ់ជាប់មាត់! IZE What The Fun!៕