យកចិត្តទុកដាក់បងប្អូនជនរួមជាតិ ទៅលេងស្រុកកំណើតនារដូវភ្ជុំបិណ្ឌ! ថ្នាក់ដឹកនាំកំពូល «ជីប ម៉ុង» ចែកទឹកពិសាកម្ពុជាចំណុះ ១.៥លីត្រ ចំនួន៨ម៉ឺនដប ដោយឥតគិតថ្លៃ
20-09-2025 12:37
(ភ្នំពេញ)៖ បុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ខ្មែរ ប៊ែវើរីជីស ចែកទឹកពិសាកម្ពុជាចំណុះ ១លីត្រកន្លះ រហូតដល់ ៨ម៉ឺនដប ដោយឥតគិតថ្លៃ!។ ភ្ជុំបិណ្ឌឆ្នាំនេះ ថ្នាក់ដឹកនាំកំពូល ជីប ម៉ុង និង ខ្មែរ ប៊ែវើរីជីស មូលមតិគ្នាធ្វើទានឈុតធំ ចែកទឹកពិសាកម្ពុជាចំណុះ ១.៥លីត្រ ដោយឥតគិតថ្លៃរហូតដល់ ៨០,០០០ដប ជូនដល់បងប្អូនជនរួមជាតិខ្មែរ ដែលត្រៀមឡើងរថយន្តក្រុងសាធារណៈ ធ្វើដំណើរពីរាជធានីភ្នំពេញទៅជួបជុំបងប្អូនក្រុមគ្រួសារនៅស្រុកកំណើត តាមបណ្ដាខេត្ត នាព្រឹកព្រលឹមថ្ងៃទី២០ ខែកញ្ញា នេះ។

ទាំងលោកអ្នកឧកញ៉ា ភាព ហៀក ស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង, លោកអ្នកឧកញ៉ា លាង ឃុន, អ្នកឧកញ៉ា លាង ម៉េង ព្រមទាំងក្រុមគ្រួសារ និងសហការី ពិតជាស្រុះគ្នាណាស់ឆ្នាំនេះ ធ្វើដំណើរមកដល់តាមស្ថានីយ៍រថយន្តក្រុងតាំងពីព្រលឹម ឆ្លៀតសំណេះសំណាល សួរសុខទុក្ខ និងចែកទឹកពិសាកម្ពុជាដបធំ ចំណុះ ១លីត្រកន្លះ ឥតគិតថ្លៃជូនអ្នកត្រូវធ្វើដំណើរទៅលេងស្រុកកំណើត ដើម្បីរួមចំណែកបំបាត់ភាពហត់នឿយ និងអបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌ។
យុទ្ធនាការចុះចែកជូនទឹកពិសាកម្ពុជា ចំណុះ ១.៥លីត្រ ពីសំណាក់ថ្នាក់ដឹកនាំកំពូល ជីប ម៉ុង ដែលជាការសហការជាមួយរដ្ឋបាលសាលារាជធានីភ្នំពេញនៅឆ្នាំនេះ ពិតជាពិសេសលើសឆ្នាំមុនៗ ព្រោះថា បងប្អូនអ្នកដំណើរ ក្រៅតែពីបានជិះរថយន្តក្រុងក្នុងម៉ាស៊ីនត្រជាក់ ដោយឥតគិតថ្លៃទាំងទៅទាំងមកហើយ ថែមទាំងបានកាន់ទឹកពិសាកម្ពុជាចំណុះ ១,៥លីត្រ ម្នាក់១ដប ម្នាក់១ដប គ្រប់គ្នា ដែលនេះពិតជាបង្ហាញនូវ ស្មារតីខ្មែរ ស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នា និងការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំ និងសាលារាជធានីភ្នំពេញ ព្រមទាំងក្រុមហ៊ុនឯកជន ចំពោះបងប្អូនជនរួមជាតិខ្មែរ។
សូមជម្រាបថា ទឹកពិសាកម្ពុជា ចំណុះ ១លីត្រកន្លះ ចំនួន ៨ម៉ឺនដប ដែលចែកជូនបងប្អូនអ្នកដំណើរតាមស្ថានីយ៍រថយន្តក្រុងសាធារណៈទាំង ៦ទីតាំង របស់សាលារាជធានីភ្នំពេញដោយឥតគិតថ្លៃនេះ គឺជាផលិតផលទឹកពិសាក្នុងស្រុក ដែលផលិតដោយក្រុមហ៊ុនខ្មែរ «Made in Cambodia» ស្តង់ដារគុណភាពខ្ពស់លំដាប់ពិភពលោក ប្រើសុទ្ធតែបច្ចេកវិទ្យាចុងក្រោយបំផុត ពីប្រទេសអាល្លឺម៉ង់ SMART TRIPLE FILTER ដោយផ្តោតសំខាន់ទៅលើ បច្ចេកវិទ្យា ៣សំខាន់ៗ គឺដកកករ ដកក្លិន ដកសារជាតិរ៉ែដែលមិនចាំបាច់សម្រាប់សុខភាពចេញពីទឹក។
ខ្មែរ ប៊ែវើរីជីស គិតគូពីសុខទុក្ខបងប្អូនធ្វើដំណើរទៅលេងស្រុកកំណើត នាឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ!។ គាំទ្រទឹកពិសាកម្ពុជា និងផលិតផលខ្មែរ ប៊ែវើរីជីស ដូចកំពុងលើកស្ទួយផលិតផលក្នុងស្រុក កាត់បន្ថយការនាំចូល!៕