Selby ទម្លាក់ Page ដើម្បីឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ English Open 2025

20-09-2025 13:44

(បរទេស)៖ កីឡាករស្នូកឃ័រ Mark Selby បានបន្តឆ្លងចូលវគ្គ ៤នាក់ចុងក្រោយនៃកម្មវិធី English Open 2025 របស់អង់គ្លេស ជាមួយនឹងការធ្វើបានដល់ទៅ ១៣១ពិន្ទុខ្ពស់បំផុត ដើម្បីទម្លាក់ Jackson Page ដោយលទ្ធផល ៥-៤ កាលពីរាត្រីថ្ងៃសុក្រ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

Selby អតីតជើងឯកពិភពលោក ៤សម័យ បានបើកការនាំមុខគូប្រជែងអន្តរជាតិវ៉េល ២លើក ជាមួយលទ្ធផល ២-១ និង ៣-២ នៅមុនពេលឈ្នះសិតទី៩ កាត់សេចក្តីជាមួយនឹង ១១១ពិន្ទុ។

កីឡាករអន្តរជាតិអង់គ្លេសរូបនេះ បានកំពុងព្យាយាមឡើងវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីប្រជែងយកចំណាត់ថ្នាក់ជាលើកទី៣៨ ដែលត្រូវប្រជែងទល់នឹង Zhou Yuelong នៅក្នុងវគ្គ ៤នាក់ នៅពេលជើងខ្លាំងចិនរូបនេះបានផ្តួលអតីតម្ចាស់ជើងឯកពិភពលោក World Champion 2023 Luca Brecel តាមរយៈលទ្ធផលវាយបកឈ្នះ ៥-៤ ពីក្នុងវគ្គ ៨នាក់មកដែរ៕