* AI ជ្រើសរើសវិធីព្យាបាល និងបញ្ជាមនុស្សយន្តវះកាត់ខួរក្បាលកណ្តុរ ខណៈ AI មួយទៀតបដិសេធដោយសារបារម្ភពីសុវត្ថិភាព
* ចំណេះដឹងទូទៅ៖ ខ្មែរដែលកាន់លិខិតឆ្លងដែនការទូត និងលិខិតឆ្លងដែនផ្លូវការ អាចទៅប្រទេសណាខ្លះ ដោយមិនសុំទិដ្ឋាការ?

ខ្មែរជួយខ្មែរ! ក្រុមការងារ «Master Suki Soup» ចុះចែកស្បៀងជូនបងប្អូនភៀសសឹក និងវីរជនកងទ័ពក្នុងខេត្តឧត្តរមានជ័យ

20-09-2025 14:11

(ឧត្តរមានជ័យ)៖ ក្នុងស្មារតីខ្មែរជួយខ្មែរ សកម្មភាពរបស់ក្រុមការងារ «Master Suki Soup» ដែលបានរៀបចំស្បៀង ជូនទៅកាន់បងប្អូនភៀសសឹកនិងវីរជនកងទ័ព នៅភូមិគោកមន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ កាលពីថ្ងៃ១៦ ខែកញ្ញា ឆ្នាំ២០២៥នេះ។

ទោះបីបច្ចុប្បន្នស្ងប់ស្ងាត់ពីការឈ្លានពានពិតមែន យើងនៅតែបន្តជួយដល់បងប្អូនជនភៀសសឹក ដែលខ្វះខាតតាមលទ្ធភាពដែលយើងទាំងអស់គ្នាអាចជួយទៅបាន ពីក្រុមការងារ ម៉ាស្ទ័រស៊ុគីស៊ុប សូមគោរពជូនពរដល់កងទ័ពជួរមុខ និងក្រុមគ្រួសារ ជួបតែសេចក្តីសុខ​ និងសុខភាពល្អ៕