អបអរសាទរ! សិស្សសាលា ប៊ែលធី អន្តរជាតិ ទទួលបាននិទ្ទេស A ២៣៩រូប ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២៨ សីហា ២០២៥
20-09-2025 17:22
(ភ្នំពេញ)៖ អបអរសាទរ និងកោតសរសើរសិស្សសាលា ប៊ែលធី អន្តរជាតិទទួលបាននិទ្ទេស A ចំនួន ២៣៩រូប ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង៖ ២៨ សីហា ២០២៥។

ក្នុងនោះសិស្ស ២៦៧៩ រូប ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង៖ ២៨ សីហា ២០២៥ ស្មើនឹង ៩៧.២៨% នៃសិស្សថ្នាក់ទី១២សរុប នៃសាលា ប៊ែលធី អន្តរជាតិ។
តាងនាមឱ្យថ្នាក់ដឹកនាំ គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ និងលោកគ្រូ-អ្នកគ្រូនៃប៊ែលធី គ្រុប សូមកោតសរសើរ ដោយស្មោះចំពោះការខិតខំប្រឹងប្រែងសិក្សារៀនសូត្ររបស់ប្អូនៗទាំងអស់ ដែលបានចំណាយពេលវេលាសិក្សា រយៈពេល ១២ឆ្នាំ រហូតទទួលបានជោគជ័យប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នាពេលនេះ ហើយក៏សូមជូនពរប្អូនៗទាំងអស់ឱ្យទទួលបានជោគជ័យក្នុងជីវិត និង បន្តការខិតខំសិក្សារៀនសូត្របន្ថែមទៀតនៅថ្នាក់ឧត្តមសិក្សា ដែលជាភូមិសិក្សាថ្មីសម្រាប់ប្អូនៗទាំងអស់ ទៅតាមមុខជំនាញតាមមហាវិទ្យាល័យនីមួយៗ ដែលខ្លួនស្រឡាញ់ពេញចិត្ត ដើម្បីសម្រេចក្តីស្រមៃ និងគោលបំណងរបស់ប្អូនៗម្នាក់ៗ ដើម្បីក្លាយខ្លួនជាធនធានមនុស្សប្រកបដោយសមត្ថភាព សីលធម៌ គុណធម៌ខ្ពស់ និងជាទំពាំងស្នង ឫស្សីសម្រាប់បន្តវេន ព្រមទាំងចូលរួមអភិវឌ្ឍប្រទេសជាតិឱ្យបានកាន់តែរីកចម្រើនជឿនលឿនបន្ថែមទៀតនាពេលអនាគត។
សាលា ប៊ែលធី អន្តរជាតិ ទទួលចុះឈ្មោះចូលរៀនជារៀងរាល់ថ្ងៃនៅគ្រប់សាខា និងគ្រប់កម្មវិធីសិក្សា។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ 092 676 777 / 081 606 777 / 023 9999 86 ឬតាមរយៈប៊ែលធី App ដែលមានឈ្មោះ “BELTEI International School” ដោយចុចតាមរយៈតំណភ្ជាប់ (Link) http://onelink.to/e5593v ៕