សោគស្តាយ! អតីតគ្រូនារី Liverpool និង Chelsea លោក Matt ទទួលមរណៈភាពហើយ ត្រឹមវ័យ ៤៧ឆ្នាំ

22-09-2025 09:59

(ឡុងដ៏)៖ អតីតអ្នកចាត់ការក្រុមបាល់ទាត់នារីរបស់ក្លឹប Liverpool និង Chelsea លោក Matt Beard បានទទួលមរណៈភាពហើយ ត្រឹមអាយុ ៤៧ឆ្នាំ, នេះបើយោងតាមក្លឹបទាំងពីរដែលស្ថិតក្នុងក្របខ័ណ្ឌលីគ Women's Super League (WSL) បានប្រកាសឱ្យដឹងនាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥ ។

សូមជម្រាបផងថា លោក Beard ធ្លាប់បានដឹកនាំក្រុមនារី Liverpool ឱ្យឈ្នះពានលីគនារីអង់គ្លេស WSL នៃរដូវកាល២០១៣ និង២០១៤ មុនពេលត្រលប់មកវិញនៅឆ្នាំ២០២១ និងដឹកនាំពួកគេត្រឡប់ទៅក្របខ័ណ្ឌកំពូលវិញម្តងទៀត បន្ទាប់ពីពីរធ្លាក់ទៅលេងក្នុងពានកម្រិតទី២ ។

លោក Beard បានចាប់ផ្តើមអាជីពជាអ្នកគ្រប់គ្រងរបស់គាត់ដំបូងនៅក្លឹប Millwall មុនពេលផ្លាស់ទៅ ដឹកនាំក្រុម Chelsea ក្នុងឆ្នាំ២០០៩ បង្ហាញការគោរពចំពោះលោកដោយបាននិយាយថា «Matt គឺជាមនុស្សម្នាក់ដែលបានជួយបង្កើតក្រុម Chelsea Women ឱ្យមានភាពល្អប្រសើក្នុងអំឡុងពេល ៣ឆ្នាំរបស់គាត់ក្នុងការគ្រប់គ្រងរវាងឆ្នាំ២០០៩និង២០១២ ។

២០២៥នេះ លោកបានចូលដឹកនាំក្រុមនារី Burnley តែបានប្រកាសពីការលាលែងការងារភ្លាមៗ ដោយសារគាត់ចង់ស្វែងរកឱកាសផ្សេងទៀត នាមជាគ្រូម្នាក់មានស្ថិតិដឹកនាំក្រុម Liverpool ចំនួន ១០៣ប្រកួត យកបានលទ្ធផល ៥០ប្រកួត ក្នុងចំណោមលោកធ្លាប់ធ្វើការប្រមាណ ៦ក្លឹបក្នុងអាជីព៕