ម្ចាស់លេខ១ ពិភពលោក Max បន្តគម្រាមកំហែងគូប្រជែងលើទីលាន F1 ពីការគ្រងជើងឯកកម្មវិធី Azerbaijan
22-09-2025 12:23
(បរទេស)៖ បរុសហូឡង់ Max Verstappen នៅតែជាជាកីឡាករម្នាក់លើទីលានប្រណាំងរថយន្ត Formula 1 ដែលនៅតែបង្កគម្រាមកំហែង សម្រាប់ជាម្ចាស់ពានរង្វាន់រថយន្តល្បឿនលឿនមួយនេះ ក្រោយបន្តឈ្នះជើងឯកនៅកម្មវិធី Azerbaijan Grand Prix 2025 នៃជុំទី១៧ ក្នុងរដូវកាលនេះ។

ស្ថិតក្នុងការប្រណាំនៅទឹកដី Azerbaijan កីឡាករវ័យ ២៧ឆ្នាំ Max ដែលជាកីឡាកររបស់ក្រុមប្រណាំង Red Bull យកឈ្នះកីឡាករ George Russell និង Carlos Sainz ជាមួយលំដាប់ពិន្ទុ២៥ ហើយក្នុងរដូវកាល២០២៥ នេះ រូបគេបានប្រណាំងឈ្នះបានចំនួន ៤កម្មវិធីហើយ បើធៀបជាមួយកីឡាករ Oscar Piastri ដែលកំពុងឈ្នះ ៧កម្មវិធី។
ខណៈជុំទី១៨ នឹងធ្វើឡើងនៅទឹកដីសង្ហបុរី ពីថ្ងៃទី០៣-០៥ ខែតុលា ខាងមុខនេះ ៕