សាកលវិទ្យាល័យវេស្ទើនផ្ដល់អាហារូបករណ៍១០០% រយៈពេល ៤ ឆ្នាំសម្រាប់សិស្សនិទ្ទេស A ក្នុងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ

23-09-2025 09:59

(ភ្នំពេញ)៖ សាកលវិទ្យាល័យវេស្ទើន (Western University) ក្នុងនាមជាខ្មែរ ហើយមានស្មារតីតែមួយសម្រេចផ្តល់អាហារូបករណ៍(Full Scholarship) រយៈពេល ៤ ឆ្នាំ ជូនសិស្សនិទ្ទេស A សម្រាប់ឆ្នាំសិក្សាថ្មីនេះ។

អាហារូបករណ៍ត្រូវបានផ្តល់ដល់សិស្សក្នុងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ដោយមិនកំណត់ចំនួនកន្លែង ជំនាញ វេនសិក្សា និងទីតាំង។

លោក លីម ខេវិន តំណាងសាកលវិទ្យាល័យបានឲ្យដឹងថា កម្មវិធីអាហារូបករណ៍នេះមានគោលបំណង
១៖ លើកកម្ពស់ការអប់រំថ្នាក់ឧត្តមសិក្សា និងលើកទឹកចិត្តសិស្សនៅតំបន់ជាយឆ្ងាយ។
២៖ ផ្ដល់ឱកាសឲ្យបន្តការសិក្សាមហាវិទ្យាល័យ និងសម្រួលស្ថានភាពសេដ្ឋកិច្ចគ្រួសារ
៣៖ គាំទ្រការអភិវឌ្ឍន៍ធនធានមនុស្ស និងបង្កើនសមត្ថភាពប្រកួតប្រជែងក្នុងសង្គមនាពេលអនាគត។

លោកបន្តថា លក្ខខណ្ឌសំខាន់ៗ
១៖ អាហារូបករណ៍គ្រប់ជំនាញ និងមហាវិទ្យាល័យ (Business, IT, Law, Civil Engineering, និងជំនាញផ្សេងៗទៀត)
២ ៖ អាចជ្រើសរើសវេនសិក្សា
៣ ៖ សាកលវិទ្យាល័យមានទីតាំងជាច្រើនទាំងនៅរាជធានីភ្នំពេញ ខេត្តកណ្តាល (ក្រុងតាខ្មៅ) និងខេត្តកំពង់ចាម (ក្រោយវត្តដីដុះ) បញ្ជាក់ សម្រាប់សិស្សដែលទទួលបាននិទ្ទេស A ក្នុងការប្រឡងបាក់ឌុប (ឆ្នាំសិក្សា ២០២៤–២០២៥)។

របៀបដាក់ពាក្យ៖ សិស្សអាចដាក់ពាក្យដោយផ្ទាល់នៅសាកលវិទ្យាល័យវេស្ទើន ឬទាក់ទងតាមរយៈលេខទូរស័ព្ទ៖ 📞 096 8000 111 / 012 200 988

សូមជម្រាបជូនថា សាកលវិទ្យាល័យវេស្ទើន គឺជាគ្រឹះស្ថានឧត្តមសិក្សា ឯកជនឈានមុខ ដែលផ្តល់ការសិក្សាមានគុណភាព និងអនុវត្តតាមស្តង់ដា និងមានការទទួលស្គាល់ដោយអន្តរជាតិ។ សាកលវិទ្យាល័យយើងតែងតែចូលរួមឧបត្ថម្ភសិស្សឆ្នើម និងជំរុញឱ្យយុវជនកម្ពុជា ទទួលបានឱកាសរៀនសូត្រដោយស្មើភាព និងចូលរួមបន្តអភិវឌ្ឍប្រទេសជាតិ៕