ផ្លូវការ! Ballon d’Or 2025 បានទៅលើ Ousmane Dembele

23-09-2025 10:03

(បរទេស)៖ កីឡាករសញ្ជាតិបារាំង Ousmane Dembele របស់ក្លឹប Paris St-Germain បានឈ្នះ Ballon d'Or 2025 ខណៈ Yamal របស់ Barcelona បានលេខ២ នឹង Vitinha ឈរលេខ៣ ។

មុនឈានដល់ការឈ្នះពាននេះ ខ្សែប្រយុទ្ធវ័យ ២៨ឆ្នាំ Dembele បង្ហាញទម្រង់លេងយ៉ាងល្អជាមួយការស៊ុតបញ្ចូលទីបាន ៣៥គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបាន ១៤ដងក្នុង ៥៣ប្រកួត សម្រាប់ក្លឹបជើងឯក UCL 2024-25 កាលពីរដូវកាលមុន ជាមួយការរួមចំណែកជួយក្រុម PSG ឈ្នះពានរង្វាន់ French Cup ផងដែរ។

ការលេងក្នុងលីគបារាំង Ligue 1 (Dembele) ក៏ជាអ្នកស៊ុតបានច្រើនជាងគេ ២១គ្រាប់ ហើយបានជាប់ឈ្មោះជាកីឡាករកំពូលរបស់បារាំង និងជាកីឡាករឆ្នើមប្រចាំឆ្នាំរបស់ UEFA Champions League ហើយរូបគេក៏បានជួយ PSG ឈានដល់វគ្គផ្តាច់ព្រ័ត្រ Club World Cup ជាកន្លែងដែលពួកគេបានចាញ់ Chelsea ក្នុងទីក្រុង New Jersey ។

ហើយគិតមកដល់ពេលនេះ Dembele បានក្លាយជាកីឡាករបារាំងទី៦ ដែលបានឈ្នះពាន Ballon d’Or ក្នុងនោះមានលោក Michel Platini ឈ្នពាននេះ ៣លើកច្រើនជាងគេ បន្ទាប់អតីតរាមច្បង Raymond Kopa, Zinedine Zidane, Jean-Pierre និង Karim Benzema ដែលឈ្នបានកាលឆ្នាំ២០២២ ៕