ក្រុមរងជើងឯក EFL Cup ហង្សក្រហម មានកៅអីឡើងវគ្គបន្ត ជាមួយកីឡាករ ១២៥លានផោនស៊ុត ១គ្រាប់ដំបូង

24-09-2025 10:08

(ឡុងដ៏)៖ ក្រុមហង្សក្រហម Liverpool ដែលជាក្រុមរងជើងឯកពាន EFL Cup រដូវកាលមុន រកបានកៅអៅឡើងវគ្គបន្តហើយ ក្រោយស៊ុតក្រុម Southampton ២-១ ក្នុងប្រកួតជុំទី៣ រដូវកាលថ្មីនេះ ខណៈកីឡាករតែមានតម្លៃកំណត់ត្រាអង់គ្លេស ១២៥លានផោន Isak ក៏សម្រេចគ្រាប់ដំបូងជាមួយក្លឹបថ្មីនេះផងដែរ។

២គ្រាប់របស់ក្រុមដឹកនាំដោយលោក Arnt Slot រកបានដោយកីឡាករកម្ពស់ខ្ពស់ Isak នៅនាទី៤៣ និងមួយគ្រាប់ខ្សែប្រយុទ្ធចំណូលថ្មី Ekitike រកបាននៅនាទី៨៥ មុនពេលទទួលបានកាត់ក្រហមនៅមួយនាទីបន្ទាប់ ខណៈក្រុមធ្វើបានមួយគ្រាប់ផងដែរនៅនាទី៧៦ ជារបស់កីឡាករ Charles ។

សូមជម្រាបផងថា នាយប់នេះក្រុមការពារតំណែងជើងឯក Newcastle United ត្រូវតតាំងជាមួយក្រុម Bradford City ចំណោម ៤ប្រកួតដែលនៅសល់ក្នុងជុំទី៣ នេះ មានក្រុម Huddersfield Town ប៉ះ Manchester City, Tottenham Hotspur ប៉ះ Doncaster Rovers និងក្រុម Port Vale ជួប Arsenal ៕