ម្ចាស់កំណត់ត្រា Shanghai Masters នឹងត្រលប់ទៅមកវិញនៅខែក្រោយ
24-09-2025 16:45
(សៀងហៃ)៖ អ្នករៀបចំការប្រកួត Shanghia Masters បាននិយាយថា កីឡាករវាយកូនបាល់ Novak Djokovic នឹងត្រលប់ចូលរួមប្រកួតក្នុងកម្មវិធីនេះវិញនៅខែក្រោយ ដែលនឹងក្លាយជាការប្រកួតលើកដំបូងគិតចាប់តាំងពីបរាជ័យក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ US Open 2025 ក្រោយស្នាដៃសិស្សប្អូន Carlos Alcaraz។

កីឡាករសញ្ជាតិស៊ែប៊ី ធ្លាប់បានឈ្នះជើងឯកក្នុងព្រឹត្តិការណ៍ចំនួន ៤ដងច្រើនជាងគេ ហើយនឹងបង្ហាញខ្លួនជាលើកទី១៤ របស់រូបលោក ខណៈដែល Novak អាចនឹងរកបានតំណែងម្ចាស់ពាន បន្ទាប់ពីបានត្រឹមឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដល់ទៅ ៤លើកជាប់គ្នាក្នុងឆ្នាំ២០២៥ នេះ ។
សូមជម្រាបផងថា កីឡាករវ័យ ៣៨ឆ្នាំរូបនេះ បានឡើងឈានដល់វគ្គផ្ដាច់ព្រ័ត្រនៅទីក្រុងសៀងហៃកាលពីឆ្នាំ២០២៤ ដោយប្រកួតចាញ់ក្រុម Jannik Sinner ក្នុង ២សិតជាប់គ្នា ខណៈការប្រកួតឆ្នាំរដូវកាល២០២៥ នេះ ហើយប្រព្រឹត្តស្ថិតក្នុងកម្រិត ATP Tour មួយនេះនឹងទៅចាប់ប្រកួតពីថ្ងៃទី០១-១២ ខែតុលា ខាងមុខនេះ ៕