EFL Cup ជុំទី៤ Newcastle ពិតជាធ្វើការធ្ងន់ប៉ះ Spurs មកដល់វគ្គនេះ Diego ស៊ុតបាន ៥គ្រាប់ច្រើនជាងគេ
25-09-2025 09:58
(ឡុងដ៏)៖ ក្រុមការពារតំណែងជើងឯកពាន EFL Cup រដូវកាលមុន Newcastle United ពេលនេះត្រូវធ្វើការធ្ងន់ខ្លាំងជាមួយការប៉ះក្រុម Tottenham Hotspur ក្នុងជុំទី៤ រដូវកាលនេះ គ្រាដែលកីឡាករ Diego Gomez របស់ក្រុម Brighton រកបាន ៥គ្រាប់ច្រើនជាងគេ ។

៤គ្រាប់របស់ដឹកនាំដោយលោក Eddie Howe ពីការយកឈ្នះក្រុម Bradford City ធ្វើបានដោយកីឡាករ Joelinton និង Osula ម្នាក់ស៊ុត ២គ្រាប់ដូចគ្នា ខណៈក្រុមស្ថិតក្នុងនៅលីគលំដាប់ទី៣ អង់គ្លេស របស់ត្រឹម ១គ្រាប់ដោយកីឡាករ Cook ក្នុងកីឡដ្ឋាន James Park ។
សូមជម្រាបផងថា សម្រាប់ការប្រកួតជុំទី៤ នៃពានរង្វាន់ក្របខណ្ឌលីគអង់គ្លេស EFL Cup 2025-26 នឹងលេងនៅអំឡុងថ្ងៃទី២៨ ខែតុលាខាងមុខនេះ ខណៈក្រុមរងជើងឯក Liverpool នឹងជាក្រុមគ្រងពាននេះ ១០លើកច្រើនជាងគេក៏ត្រូវប៉ះគីឡូធ្ងន់ Crystal Palace ដែលជាជើងឯក FA Cup រដូវកាលមុន ៕