អ៊ីស្រាអែល ប្រឈមមុខនឹងការបោះឆ្នោតព្យួរពីស្ថាប័ន UEFA ខណៈសម្ពាធនយោបាយកើនឡើង
26-09-2025 10:05
(បរទេស)៖ ស្ថាប័នគ្រប់គ្រងបាល់ទាត់អឺរ៉ុប UEFA ហាក់កំពុងមានការត្រៀមខ្លួន ក្នុងការធ្វើការបោះឆ្នោតជាបន្ទាន់មួយលើការព្យួរប្រទេសអ៊ីស្រាអែល ពីការប្រកួតប្រជែងនៅតំបន់អឺរ៉ុបនៅសប្តាហ៍ក្រោយ អំឡុងពេលមានសម្ពាធនយោបាយកើនឡើង ។

វិបត្តិនយោបាយកាន់តែខ្លាំងឡើងក្នុងសប្តាហ៍នេះ នៅពេលដែលអ្នកជំនាញរបស់អង្គការសហប្រជាជាតិបានអំពាវនាវឱ្យអ៊ីស្រាអែល ផ្អាកសកម្មភាពកីឡាបាល់ទាត់អន្តរជាតិ ចំពេលមានអំពើប្រល័យពូជសាសន៍ដែលកំពុងកើតឡើងនៅក្នុងទឹកដីដែលប៉ាឡេស្ទីន កំពុងគ្រប់គ្រង ។
ស្ថាប័នបាល់ទាត់អឺរ៉ុប អាចនឹងសម្រេចចិត្តនៅសប្តាហ៍ក្រោយក្នុងការបោះឆ្នោតថា តើត្រូវមានលក្ខខណ្ឌព្យួរអ៊ីស្រាអែល ពីការប្រកួតនៅអឺរ៉ុប ឬអត់។ ប្រសិនបើ UEFA បោះឆ្នោតហាមប្រាមអ៊ីស្រាអែល នោះធ្វើឱ្យមានការប៉ះទង្គិចជាមួយរដ្ឋាភិបាលនៃសហរដ្ឋអាមេរិក ដែលជាសហម្ចាស់ផ្ទះសម្រាប់ការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026 ។
ប៉ុន្តែទោះបីជា UEFA មានលក្ខខណ្ឌខ្ពស់ក្នុងការព្យួរអ៊ីស្រាអែល ឬក្លឹបរបស់លីគពីការប្រកួតរបស់ពួកគេក៏ដោយ នោះប្រហែលជាមិនអាចបញ្ឈប់ពួកគេពីការប្រកួតជម្រុះ World Cup ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ស្ថាប័នបាល់ទាត់ពិភពលោក FIFA នោះទេ ៕