មោទនភាពជាតិ! កូនខ្មែរមួយរូបង្កើតក្រុមហ៊ុន​ STB ដោយរួមសហការជាមួយមន្ទីរពេទ្រឯកជនធំៗនៅលេីពិភពលោក​ ផ្តល់សេវាកម្មកក់វេជ្ជបណ្ឌិតឯកទេស​ ដោយមិនគិតថ្លៃជូនអតិថិជន!

26-09-2025 11:12

(ភ្នំពេញ)៖​ ពិតជាមានមោទនៈ ដែលកូនខ្មែរមួយរួបបានបង្កើតក្រុមហ៊ុនទេសចរណ៍ STB ជាប្រភេទក្រុមហ៊ុនទេសចរណ៍មួយ ដែលផ្ដល់សេវាកម្មទៅលើការនាំអតិថិជន ឬការកក់វេជ្ជបណ្ឌិតឯកទេសល្បីៗ នៅតាមបណ្ដាលប្រទេសធំៗលើពិភពលោក។

ក្នុងនោះក្រុមហ៊ុន STB បានសហការជាផ្លូវការ ជាមួយមន្ទីរពេទ្យឯកជនដ៏ធំមួយ Chang Gung Memorial Hospital ជាមន្ទីរពេទ្រនៅតៃវ៉ាន់ ដោយមានសាខារហូតដល់១១សាខាទូទាំងតៃវ៉ាន់ ដោយជូននូវកញ្ចប់សេវាកម្មជួយ កក់​វេជ្ជបណ្ឌិតឯកទេស
ដោយមិនគិតថ្លៃសេវាបន្ថែមឡើយ។

នេះជារឿងដ៏ល្អមួយ​ក្នុងការជួយដល់ប្រជាជនកម្ពុជា​ ដែលមានបំណងចង់ទៅកាន់មន្ទីរពេទ្រ ឬជួបពិគ្រោះជំងឺជាមួយវេជ្ជបណ្ឌិតឯកទេស​ នៅក្រៅប្រទេសក្នុងការប្រឹក្សាយោបល់ អំពីស្ថានភាពសុខភាពរស់ខ្លួន ឬដើម្បីសម្រាកព្យបាល។ ក្នុងនោះក្រៅអំពីការសហការ ជាមួយមន្ទីរពេទ្រដ៏ធំរបស់តៃវ៉ាន់ ក្រុមហ៊ុនបង្កើតដោយកូនខ្មែររូបនេះ ក៏មានសហការជាមួយនឹងមន្ទីរពេទ្រធំៗជាច្រើន ដូចជាមន្ទីរពេទ្រសិង្ហឹបុរី ព្រមទាំងប្រទេសម៉ាឡេស៊ីជាដើម ដែលនេះជាការបង្ហាញអំពីជម្រើសជូនដល់បងប្អូនក្នុងការជ្រើសរើសមន្ទីរពេទ្រ នៅក្នុងប្រទេសណាមួយដើម្បីសម្រាក់ព្យាលបាល ឬតាមដានសុខភាព។

ប្រធានក្រុមហ៊ុន STB បានបង្ហាញណីមោទនភាព​នៃភាពជាដៃគូសហការ ក្នុងការបញ្ជូនបងប្អូនញាតិមិត្ត ជនរួមជាតិ ទៅពិនិត្យជំងឺ និងព្យាបាលជំងឺគ្រប់ប្រភេទ តាមរយ:ក្រុមហ៊ុន STB ព្រោះការផ្ដល់ជូនសេវា​នេះ ពុំមានការគិតសេវាបន្ថែមនោះឡើយ។

ប្រធានក្រុមហ៊ុនរូបនេះបានបន្ដថា​ អ្វីដែលកាន់តែពិសេស ក្នុងការផ្ដល់ជូនអតិថិជនគឺ​ ក្រុមការងារនឹងរៀបចំឯកសារ បញ្ជូនឯកសារពេទ្យជាបឋម ទៅមន្ទីរពេទ្យជាមុន ឬក៏អាចរៀបចំការប្រឹក្សាជាមួយគ្រូពេទ្យតាមរយៈ online ជាមុន ដើម្បីឲ្យអតិថិជន មានពេលសម្រេចចិត្តក្នុងការទៅព្យាបាល ឬសម្រេចចិត្តជ្រើសរើសយកមន្ទីពេទ្រណា ក្នុងប្រទេសណា ដើម្បីព្យបាល ហើយកនេះជាការបង្ហាញពីការទទួលខុសត្រូវ​ និងទំនុកចិត្តចំពោះអតិថិជន។

លោកបានបញ្ជាក់បន្ថែមថា ដើម្បីសម្រួលជូនដល់អតិថិជនឲ្យកាន់តែមានភាពងាយស្រួល ក្នុងការធ្វើដំណើរទៅកាន់មន្ទីរពេទ្រ ក្រុមហ៊ុន STB ក៏មានការរៀបចំនូវអ្នកបកប្រែ និងអ្នកជូនរួមដំណើរពីប្រទេសកម្ពុជាផងដែរ ក្នុងករណីចាំបាច់ណាមួយ។ ក្នុងនោះផងដែរប្រធានក្រុមហ៊ុនទេសចរណ៍ STB នឹងធ្វើការងារដោយផ្ទាល់​ ក្នុងការដឹកនាំធ្វើការដើម្បីប្រាកដថា​ បងប្អូនអតិថិជនទទួលបានសេវាកម្ម​ ប្រកបដោយទំនុកចិត្ត និងកក់ក្ដៅបំផុត ហើយក៏មិនមែនមានត្រឹមតែមន្ទីរពេទ្យតៃវ៉ាន់នោះទេ ក្រុមហ៊ុនក៏មានទំនាក់ទំនងដ៏ល្អជាមួយមន្ទីរពេទ្យសិង្ហបុរី និងម៉ាឡេស៊ីផងដែរ។

សូមជម្រាបផងដែរថា ក្រៅអំពីសេវាកម្មកក់វេជ្ជបណ្ឌិតឯកទេស​ ដោយមិនគិតថ្លៃជូនអតិថិជន ក្រុមហ៊ុនកូនខ្មែររូបនេះក៏មាននូវសេវា យន្ដហោះឯកជន (Private Jet)​ សម្រាប់អ្នកជំងឺបន្ទាប់ និងសម្រាប់អតិថិជនដែរមានបំណងចង់ដើរកំសាន្ដជាឯកជនផងដែរ។

ដូច្នេះសម្រាប់អតិថិជនដែលមានតម្រូវការ ទាំងតម្រូវការសេវាកម្មកក់វេជ្ជបណ្ឌិតឯកទេស និងតម្រូវការយន្ដហោះឯកជន (Private Jet)​ សម្រាប់អ្នកជំងឺបន្ទាប់ ឬ Private Jet សម្រាប់ដំណើរកំសាន្ដជាឯកជនសូមទំនាក់ទំនង​មកកាន់ទូរស័ព្ទលេខ៖

077 536 868៖ https://t.me/stbtickethttps://t.me/stbticket
076 631 4949៖ https://t.me/STB_Travel_info
011 396 888៖ https://t.me/STB_VISA

ចំពោះទីតាំងក្រុមហ៊ុនគឺមានទីតាំងស្ថិតនៅផ្ទះ៖ #31BE1, ផ្លូវ105, ខាងលិចស្ថានទូតអាល្លឺម៉ង់
Maps: https://goo.gl/maps/ghSvA6oivPYXc4LYAuj​ ៕