សកម្មភាពសិក្សាអនុវត្តនៅបន្ទប់ពិសោធន៍ សម្រាប់មុខវិជ្ជាវិទ្យាសាស្ត្រ កម្មវិធីមធ្យមសិក្សា នៃសាលាបញ្ញាសាស្ត្រអន្តរជាតិសាខាសែនសុខ
26-09-2025 12:12
(ភ្នំពេញ)៖ ការសិក្សាទ្រឹស្តី កាន់តែមានប្រសិទ្ធភាពខ្ពស់ នៅពេលដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងការអនុវត្តផ្ទាល់។ ដើម្បីជំរុញឱ្យសិស្សយល់បានស៊ីជម្រៅ និងមានបទពិសោធន៍ផ្ទាល់ក្នុងការសិក្សាមុខវិជ្ជាវិទ្យាសាស្ត្រ កម្មវិធីមធ្យមសិក្សា នៃសាលាបញ្ញាសាលាបញ្ញាសាស្ត្រអន្តរជាតិសាខាសែនសុខ បានរៀបចំសកម្មភាពបង្រៀន ដែលផ្អែកលើការពិសោធន៍ជាក់ស្តែង នៅក្នុងបន្ទប់ពិសោធន៍ផ្ទាល់សម្រាប់សិស្សអនុវត្តន៍ក្នុងម៉ោងសិក្សា។
ជាក់ស្តែង គ្រូឯកទេសមុខវិជ្ជាវិទ្យាសាស្ត្រ បានដឹកនាំសិស្សកម្រិតមធ្យមសិក្សា ធ្វើការពិសោធន៍ជាក់ស្តែងក្នុងគោលបំណង ជួយឲ្យសិស្សយល់ពីមូលដ្ឋានគ្រឹះចំណេះដឹង បង្កើតចំណង់ចំណូលចិត្ត និងជំនាញក្នុងការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ។

សាលាបញ្ញាសាស្ត្រអន្តរជាតិសាខាសែនសុខ មានគោលបំណងបន្តជំរុញឱ្យការសិក្សា និងការអនុវត្តពិសោធន៍ជារឿងសំខាន់ក្នុងការអប់រំ ដើម្បីបង្កើតបរិយាកាសអប់រំសកម្ម និងជំរុញឱ្យប្អូនសិស្សានុសិស្ស ដែលជាអ្នកបន្តវេនជំនាន់ក្រោយ ទទួលបាននូវគុណភាពអប់រំល្អប្រសើរ ប្រកបដោយសមត្ថភាព និងភាពច្នៃប្រឌិត ឬនវានុវត្តន៍។
ឧត្តមប្រយោជន៍ដែលទទួលបានពីការសិក្សា នៅសាលាបញ្ញាសាស្ត្រអន្តរជាតិសាខាសែនសុខ និងហ្គ្រេនភ្នំពេញ៖
១. កម្មវិធីសិក្សាមាន ៣ ភាសា (ខ្មែរ-អង់គ្លេស-ចិន)
២. កម្មវិធីសិក្សាជាតិទំនើបបែបសតវត្សរ៍ទី២១ បង្រៀនដោយគ្រូមានបទពិសោធន៍ច្រើនឆ្នាំ
៣. កម្មវិធីអនុវត្តជាក់ស្តែង (មុខវិជ្ជាវិទ្យាសាស្ត្រ) តាមរយៈបន្ទប់ពិសោធន៍មានសម្ភារៈសំបូរបែប
៤. កម្មវីធីសិក្សាអន្តរជាតិស្តង់ដារ Cambridge UK (English) និង YCT, HSK and HSKK (Chinese)
៥. កម្មវិធីសិក្សាបច្ចេកវិទ្យា និងឌីជីថល
៦. កម្មវិធីបណ្តុះគុណធម៌ និងមគ្គុទ្ទេសគ៏ (ការពង្រឹងវិន័យ សីលធម៌ គុណធម៌ គឺជាយន្តការគ្រឹះដែលត្រូវបានផ្តោតការយកចិត្តទុកដាក់ខ្ពស់)
៧. កម្មវិធីសិល្បៈ និងកីឡា
៨. កម្មវិធីសមាធិ (អប់រំចិត្ត អភិវឌ្ឍន៍ផ្នែកអារម្មណ៍ និងសតិបញ្ញាស្មារតី)
៩. កម្មវិធីតម្រង់ទិសសិស្ស និងប្រឹក្សាយោបល់
១០. កម្មវិធី Survival Skill and Life Skill
១១. កម្មវិធីប្រកួតប្រជែងសមត្ថភាពសិស្សទាំងក្នុងសាលា កម្រិតជាតិ និងអន្តរជាតិ
១២. កម្មវិធីទស្សនកិច្ចសិក្សាក្នុងស្រុក និងក្រៅស្រុក
១៣. កម្មវិធីសិក្សាភាសាអង់គ្លេសពេញម៉ោង និងក្រៅម៉ោង ស្តង់ដារអន្តរជាតិ Cambridge UK និងកម្មវិធីប្រឡងតេស្តស្តង់ដារអន្តរជាតិ នៃចក្រភពអង់គ្លេស
១៤. កម្មវិធីសិក្សាភាសាចិនពេញម៉ោង និងក្រៅម៉ោង ស្តង់ដារអន្តរជាតិ YCT, HSK and HSKK និងកម្មវិធីប្រឡងតេស្តស្តង់ដារអន្តរជាតិចិន។
ទទួលចុះឈ្មោះសិស្សថ្មី ចូលរៀនជារៀងរាល់ថ្ងៃ!
សាលាបញ្ញាសាស្ត្រអន្តរជាតិសាខាសែនសុខ និងហ្គ្រេនភ្នំពេញនៅតែបន្តទទួល ការចុះឈ្មោះសិស្សថ្មី សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ ដូចនេះ សូមមាតាបិតាប្រញាប់ចុះឈ្មោះឱ្យទាន់ពេល ដើម្បីឱ្យកូនៗទទួលបានឱកាសចូលរៀនក្នុងបរិយាកាសសិក្សាដ៏មានគុណភាព។
* ឱកាសទទួលបានអាហារូបករណ៍
សាលាបញ្ញាសាស្ត្រអន្តរជាតិ សាខាសែនសុខ និងហ្គ្រេនភ្នំពេញ ផ្ដល់អាហារូបករណ៍ពិសេសជូនសិស្សថ្មី គ្រប់រូប ដោយគ្រាន់តែធ្វើតេស្ត និងចុះឈ្មោះចូលរៀន នឹងទទួលបានអាហារូបករណ៍ភ្លាម។
* វគ្គសិក្សាថ្មីសម្រាប់កម្មវិធីភាសាអង់គ្លេស-ចិនទូទៅពេញម៉ោង និងក្រៅម៉ោងគ្រប់កម្រិត ទទួលធ្វើតេស្ត និង ចុះឈ្មោះចូលរៀនចាប់ពីថ្ងៃនេះតទៅ...
* ព័ត៌មានបន្ថែមសូមទំនាក់ទំនង សាលាបញ្ញាសាស្ត្រអន្តរជាតិសាខាសែនសុខ និងសាខាហ្គ្រេនភ្នំពេញ តាមទូរស័ព្ទលេខៈ
* សាខាសែនសុខ៖ ០៧៧ ៩៥៩ ២២២ / ០២៣ ៩៩៩៩ ៣៦ / ០២៣ ៩៩៩៩ ៨៧។
* សាខាហ្គ្រេនភ្នំពេញ៖ ០១៦ ៨៨៨ ៣១៩ / ០៧៧ ៨៨៨ ៣១៩ / ០៦៨ ៨៨៨ ៣១៩៕